ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង ស្រី​ណូ បង្ហាញ​រថយន្ត​ថ្មី​២​គ្រឿង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​វ៉ាង ស្រ​ណូ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ជា​ថ្មី បន្ទាប់​ពី​នាង​បង្ហាញ​រថយន្ត​ពីរ​គ្រឿង​ស៊េរី​ទំនើប មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ក្នុង​ពេល​អាជីព​សិល្បៈ​ស្ងប់ស្ងាត់ ។ ក្នុង​ពេល​តារា​ជា​ច្រើន​តែងតែ​បង្ហាញ​ភាព​ហ៊ឺហា​របស់​ខ្លួន​តាម​រយៈ​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ​នោះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​វ៉ាង ស្រ​ណូ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ជា​ថ្មី បន្ទាប់​ពី​នាង​បង្ហាញ​រថយន្ត​ពីរ​គ្រឿង​ស៊េរី​ទំនើប មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ក្នុង​ពេល​អាជីព​សិល្បៈ​ស្ងប់ស្ងាត់ ។

ក្នុង​ពេល​តារា​ជា​ច្រើន​តែងតែ​បង្ហាញ​ភាព​ហ៊ឺហា​របស់​ខ្លួន​តាម​រយៈ​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ​នោះ តារា​សម្តែង​ដែល​ធ្លាប់​សម្ញែង​ភាព​សិច​ស៊ី​នាង​វ៉ាង ស្រី​ណូ ក៏​តែងតែ​បង្ហាញ​ភាព​នូវ​ភាព​ហ៊ឺហា និង​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ​របស់​នាង​ជា​បន្តបន្ទាប់​ដែរ ។

ជា​ថ្មី​ម្តងទៀត​បន្ទាប់​ពី​ចូល​ដើមខែ​ថ្មី​ខែកុម្ភៈ​ភ្លាម វ៉ាង ស្រី​ណួ បាន​បង្ហាញ​រថយន្ត​ពីរ​គ្រឿង​​ដែល​សុទ្ធសឹងតែ​ជា​ស៊េរី​ទំនើប​ម៉ាក​Mecerdez និង​មួយទៀត​ម៉ាក​Luxus ដែល​គិត​ជា​ម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ។

បើ​ទោះបីជា​វ៉ាង ស្រី​ណូ មិន​បញ្ជាក់​ពី​រថយន្ត​ទាំង​ពីរ​គឺ​សុទ្ធតែ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នាង​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​នាង​បាន​បង្ហោះ​នោះ គឺ​គេ​សង្កេត​ឃើញ​មានការ​សែនព្រេន​នៅ​ពីមុខ​រថយន្ត ។

វ៉ាង ស្រី​ណូ មិន​បាន​បញ្ជាក់​អ្វី​ច្រើន​ក្រៅ​តែ​ពី​បង្ហោះ​សារ​ជាមួយ​រូបភាព​ទាំងនោះ​ដោយ​ខ្លី​ថា «​ថ្ងៃនេះ​ចន្ទ​ពេញបូណ៌មី​! ខ្ញុំ​សូម​បួងសួង​ឱ្យ​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្មែរ​ទាំងអស់​បាន​សុខ​សប្បាយ »​។

បន្ទាប់​ពី​វ៉ាង ស្រ​ណូ បង្ហោះ​រូបភាព​ទាំង​អស់នោះ​ក៏​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ ក្នុង​ពេល​ដែល​ឃើញ​នាង​ផ្លាស់​ប្តូរ​រថយន្ត​បែប​ទំនើប​ៗ​នា​ពេល​នេះ ។

វ៉ាង ស្រី​ណូ តែងតែ​បដិសេធ​រាល់​ព័ត៌មាន​ដែល​បាន​ដាក់​ការ​សង្ស័យ​ថា​អ្នកមាន​ទ្រព្យ​ស្តុក​ស្ថិត​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​របស់​នាង​នា​ពេល​នេះ ដោយ​នាង​បាន​ចាត់​ទុក​ភាព​ហ៊ឺហា​របស់​ខ្លួន​កើត​ចេញពី​ការ​ប្រឹងប្រែង​ដោយ​ផ្ទាល់​របស់​នាង​តែ​ប៉ុណ្ណោះ ។

តារា​សម្តែង​នាង​វ៉ាង ស្រី​ណូ បាត់​មុខ​ពី​សិល្បៈ​ស្ទើរតែ​ដល់​ចំណុចសូន្យ បន្ទាប់​ពី​នាង​បាន​ពើបប្រទះ​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​នាង​សម្រេច​ដកឃ្លា​ពី​ការងារ​សម្តែង​ផង​នោះ ។

ទោះជា​យ៉ាងណា​ក្តី​បន្ទាប់​ពីរ​លក​ព័ត៌មាន​ដ៏​អាប់អួ​បាន​រសាត់​ឆ្ងាយ​បន្តិច​នោះ​វ៉ាង ស្រី​ណូ​ក៏​បាន​អះអាង​ពី​ការ​វិល​ចូល​សិល្បៈ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​អាក់ខាន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សកម្មភាព​ក្នុង​សិល្បៈ​របស់​នាង​ហាក់​នៅ​ទ្រឹង​នៅឡើយ ។

ដំណឹង​វិល​មក​កាន់​អាជីព​សិល្បៈ​សម្តែង របស់​តារា​ស្រី​ម្ចាស់​ពាន កំពូល​តារា​សិច​ស៊ី​កាលពី​ជាង​កន្លះ​ទសវត្សរ៍​មុន នាង​វ៉ាង ស្រី​ណូ បាន​លេចឮ​តាំងពី​អំឡុង​ឆ្នាំ​២០១៤​មក​ម្ល៉េះ ។

វ៉ាង ស្រី​ណូ ធ្លាប់​បាន​សរសេរ​ប្រាប់​ទស្សនិកជន​តាម​ហ្វេ​ស​ប៊ុ​កថា នាង​បាន ត្រៀមខ្លួន​វិល​រក​អាជីព​ដែល​ទស្សនិកជន​បាន​ស្គាល់​នាង​ពី​មុន ដោយ​ត្រៀម​ថត​ជា​ខ្សែភាពយន្ត និង​ស្ប៉ត​ពាណិជ្ជកម្ម ជាដើម ។

នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ក្រៅពី​អះអាង​ថា​នាង​បាន​ត្រៀមខ្លួន​ថត​ភាពយន្ត​ឲ្យ​MTV តែ​វ៉ាង ស្រី​ណូ មិន​បាន​ប្រាប់​ថា ភាពយន្ត​ដែល​នាង​គ្រោង​សម្តែង​នោះ​ជា​ភាពយន្ត​ដុំ ឬ​ក៏​ជា​ភាព​យន្ត​ភាគ​ទេ ហើយ​ក៏​មិន​ប្រាប់​ជាក់លាក់​ពី​កាលបរិច្ឆេទ​ដែរ ។

វ៉ាង ស្រី​ណូ បញ្ជាក់​ថា​មិនយូរ​ទេ​រាល់​ការ​ប្រគំ​តន្ត្រី​តាម​បណ្តា​ស្ថានីយ​ទាំងអស់​នឹង​មាន​វត្តមាន​នាង​ឡើង​វិញ ហើយ​នាង​ក៏​សង្ឃឹមថានឹង​ទទួល​បានការ​គាំទ្រ​ដូច​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ