ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូយ​កា​នឹង​ផ្តល់​គំរោង​អគារ​ធនធាន​មនុស្ស​ដល់​​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​កូរ៉េ​ដែល​ហៅ​កាត់​ថា កូយ​កា ​នឹង​ផ្តល់​គំរោ​ងអគារ​ធនធាន​មនុស្ស​មួយ​ខ្នង​ដល់​សាកលវិទ្យា​ល័យ​ភូមិន្ទ​ ភ្នំពេញ ដែល​មាន​តំលៃ​ប៉ាន់​ស្មា​ន​ប្រហែល​៦.៥​លាន​ដុល្លារអាមេរិក ។ គំរោង​នេះ​ត្រូវបាន​រៀប​ចំ​ឡើង​ក្នុង​​គោល​បំណង​ពង្រឹង​សមត្ថ​​ភាព​ប្រកួត​ ប្រជែង​ជាតិនៃ​ប្រទេស​កម្ពុជា តាមរយៈ​កម្ម​វិធី​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស ។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ ដោយ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ពីឆ្នាំ​២០១០ ដល់​២០១៤ គំរោង​នេះ

រាជធានីភ្នំពេញ ៖ ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​កូរ៉េ​ដែល​ហៅ​កាត់​ថា កូយ​កា ​នឹង​ផ្តល់​គំរោ​ងអគារ​ធនធាន​មនុស្ស​មួយ​ខ្នង​ដល់​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដែល​មាន​តំលៃ​ប៉ាន់​ស្មា​ន​ប្រហែល​៦.៥​លាន​ដុល្លារអាមេរិក ។ គំរោង​នេះ​ត្រូវបាន​រៀប​ចំ​ឡើង​ក្នុង​​គោល​បំណង​ពង្រឹង​សមត្ថ​​ភាព​ប្រកួត​ប្រជែង​ជាតិនៃ​ប្រទេស​កម្ពុជា តាមរយៈ​កម្ម​វិធី​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស ។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ ដោយ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ពីឆ្នាំ​២០១០ ដល់​២០១៤ គំរោង​នេះ​នឹង​ផ្តល់​ឱ្យ​សាកល​វិទ្យា​ល័យ​នូវ​មជ្ឈ​មណ្ឌល​ធន​ធាន​មនុស្ស​មួយដែល​បំពាក់​ដោយ​សំភារ​ឧបទ្ទេស​ទំនើបៗ បង្កើត​កម្ម​វិធី​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ដែល​រួមមាន​ផ្នែក​ព័ត៌​មាន​វិទ្យា​​ មុខវិជ្ជា​បណ្តុះ​បណ្តាល​បច្ចេ​ទេស ភាសា​កូរ៉េ និង​ការ​បញ្ជូន​ជំនាញ​ការ​កូរ៉េ ។

កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​នៃ​គំរោង​នេះ នឹង​ត្រូវ​ចុះ​ហត្ថ​លេខា​រវាងប្រទេស​ទាំង​ពីរ បន្ទាប់​ពី​សិក្ខា​សាលាចុងក្រោយ ដែល​នឹង​ប្រារព្ធ​ធ្វើ​នា​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១០ ដោយ​ផ្តោត​ទៅ​លើ​ការ​បង្ហាញ​ និងពិ​ភាក្សា​លើលទ្ធ​ផល​នៃ​ការ​សិក្សា​ប្លង់ និង​ផែន​ការ​មូលដ្ឋាន​នៃ​អគារ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​​កម្ពុជា​-កូរ៉េ ជា​មួយ​ភាគី​ពាក់​ព័ន្ធទាំង​អស់ ដែល​រួម​មាន​កូយ​កា សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រសួង​អប់រំ​យុវជន និងកីឡា ។ គួរ​បញ្ជាក់​​ផងដែរថា គំរោងនេះ​ជា​ផ្នែក​មួយ​នៃ ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​កូរ៉េ ឆ្លើយ​តប​ចំពោះ​សំណើ​ ជាផ្លូវ​ការ​​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ដែល​នឹង​ផ្តល់​​ផល​ប្រយោជន៍​ដល់វិស័យ​អប់រំ​របស់កម្ពុជា ។

សិក្ខា​សាលា​ស្តីអំពី​គំរោង​បង្កើត​អគារ​​អភិ​វឌ្ឍន៍​ធន​ធានមនុស្ស​ក្នុង​ប្រទេស​កម្ពុជានឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០១០​ខាង​មុខ​នេះ ដោយ​កូយ​កា​សហ​ការជាមួយ​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​​នឹង​ពិភាក្សា​អំពី​លទ្ធ​ផល​នៃ​ការ​សិក្សា​ប្លង់​ និង​ផែនការ​មូលដ្ឋាន​នៃ​អគារ​អភិ​វឌ្ឍន៍​ធនធាន​មនុស្ស​កម្ពុជា​-កូរ៉េ ។ លោក​ឡៅ​​ ឈីវ​អ៊ាវ សាកល​វិទ្យា​ធិការ​នៃ​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ និង​លោក​ស៊ីន អ៊ី​ឆល់ ប្រធាន​តំណាង​ថ្មី​របស់​ការិយាល័យ​កូយកា​ប្រចាំ​នៅ​កម្ពុជា នឹង​ធ្វើ​ការ​អធិបតី​ក្នុង​សិក្ខា​សាលានេះ ។ ក្នុង​ពេល​សិក្ខា​សាលា​ ក្រុម​សិក្សា​ប្លង់ និង​ផែន​ការ​មូលដ្ឋាន​របស់​កូរ៉េ​ នឹង​បង្ហាញ​លទ្ធ​ផល​នៃ​ការ​សិក្សា​របស់​ខ្លួន និង​ប្រមូល​នូវ​រាល់​មតិ​យោ​បល់​ផ្សេងៗ​ពី​សិក្ខា​កាម​ដើម្បីបញ្ចប់​របាយការណ៍​ចុង​ក្រោយ​របស់​ខ្លួន ៕