ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ឆ្លង​សម្ពោធ​ឧបដ្ឋានសាលា​ប្រាសាទព្រៃ​បា​សាក់​ស្រុក​ស្វាយ​ជ្រំ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា និង​អធិការកិច្ច មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា និង​អធិការកិច្ច មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​អំពី​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ទំនាក់ទំនង​អ្នក​វិនិយោគទុន​ក្នុង និង​ក្រៅប្រទេស​ឲ្យ​មក​បណ្តាក់ទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ហើយ​បាន​បង្ក​លក្ខណៈ​ឲ្យ​កម្មករ​កម្ម​ការ​នី​យើង ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដើម្បី​រក​ប្រាក់​ចំណូល​ផ្ញើ​មក​ឲ្យ​ក្រុម​គ្រួសារ​ម្តាយ​ឪពុក ផ្គត់ផ្គង់​ជីវ​ភា​ភាព​គ្រួ​សារបាន​ល្អ​ប្រសើរ ។

ហើយ​ទាំងនេះ ក៏​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញលេញ មាន​ស្ថេ​រ​ភាព​នយោបាយ មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ទើប​អ្នក​វិនិយោគទុន​គេ​មាន​ជំនឿ​មក​បណ្តាក់ទុន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង​កើនឡើង និង​ជា​ឱកាស​សម្រាប់​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​បាន​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។

លោក​ជំទាវ ម៉ែ​ន សំ​អន មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា (​សាលា​បុណ្យ​) នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុង​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ នៃ​រមណី​ដ្ឋា​ន​ព្រៃ​បា​សាក់ ស្ថិត​នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ។ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ ហង់ ភា​រី អ៊ឹម សិ​ទ្ធី លោក​បណ្ឌិត​សភាចា​រ្យ អូន ព​ន្ទ័​មុនីរ​ត្ន័ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អាជ្ញាធរ​ខេត្ត​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់ និង​រាប់​បាត​ប្រគេន​ព្រះសង្ឃ​៧០​អង្គ ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹម សិ​ទ្ធី ដែល​បាន​មរណៈភាព កាលពី​ថ្ងៃ​សុក្រ ទី​០៨ ធ្នូ ២០១៧ កន្លង​ទៅ ក្នុង​ជន្មាយុ​៧០​ឆ្នាំ ដោយ​រោគ​កា​ពា​ធ សូម​ដួង​វិញ្ញាណក្ខន្ធ​ឯកឧត្តម ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ឯកឧត្តម អ៊ឹម សិ​ទ្ធី ជា​អ្នក​ផ្តួចផ្តើម​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​ប្រាសាទព្រៃ​បា​សាក់ ដោយ​បាន​កសាង​នូវ​ព្រះពុទ្ធ​រូបអង្គ​ធំ «​ព្រះ​អង្គ​ប្រោស​បញ្ច​វ​គ្គី​យ​» និង​សាលា​បុណ្យ ព្រមទាំង​សមិទ្ធផល​នានា​នៅ​ក្នុង​រមណី​ដ្ឋា​ន​ព្រៃ​បា​សាក់​នេះ ដើម្បី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មក​គោរព​បូជា និង​មក​ទស្សនា​កម្សាន្ត​រមណី​ដ្ឋា​ន​វប្បធម៌​ប្រវត្តិ​សាស​ន្ត្រ​ប្រាស​ទ​ព្រៃ​បា​សាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ