ខេត្តរតនគិរី ៖ បុរស២នាក់ផឹកស្រាខ្លែមសម្តីនឹងគ្នា ម្នាក់ដេកពេទ្យ ម្នាក់ទៀតដេកគុក ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវឆេងឡុក ស្ថិតនៅក្នុងភូមិប៉ុង ឃុំប៉ង ស្រុកវើនសៃ ។ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡច វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មៃរ បានរងរបួសធ្ងន់បែកក្បាល ។ ចំណែកជនសង្ស័យឈ្មោះ គីន ធា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ក្រោយកើតហេតុនគរបាលបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ