ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​​សម្លា.ប់​​គូ​ស្នេហ៍​​ភេទ​ដូច​គ្នា​​​យក​ក្បាល​​ទៅ​​ស្ងោរ​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​​​នៅ​​​ក្រុង​​​ប៊ែរ​ឡាំង​កាល​ពី​​ថ្ងៃ​ទី​​៨ ធ្នូ​ ​ផ្សាយ​​ថា តុលាការ​​​​អាល្លឺ​​ម៉ង់​​បាន​បើក​​​​​សវ​នា​ការ​​​​​​កាល​ពី​ថ្ងៃ​ទី​​៧ ធ្នូ​​ ​សម្រេច​ដាក់​​ពន្ធ​នា​គារ​​​​បុរ​សម្នាក់​​​​រយ​ៈ​​​​ពេល​ជាង​​​៣​ឆ្នាំ​ ពី​បទ​​ធ្វើ​ឃាត​​គូស្នេហ៍​​ជា​បុរ​ស​​ ក្រោយ​ពី​​​​រួម​រ័ក​​​ក្នុង​ក្បាច់​​ស្នៀត​​​​​​ចម្លែក​​​​រួច​​មក​​ ។ ​ជន​នោះ​​បាន​​​​កម្ទេច​សាក​សព​​​​ រួច​យក​​ក្បាល​ទៅ​ស្ងោ​​របំបិទ​ដាន​ ។​

​លោក​ផេ​ទ័រ​ ហ្វាវ​​ ចៅ​ក្រម​​​​​តុ​លា​ការ​​​ក្រុង​ប៊ែរឡាំង​​​​​ បាន​​អាន​​​សាល​ដី​កា​​ដាក់​ពន្ធ​នា​គារ​​​​លើ​បុរ​ស​ជាប់​ចោទ​​​​​ដែល​​ជា​អ្នក​គ្មាន​​​ការ​ងារ​ធ្វើ​​​អាយុ​​៤៤​ឆ្នាំ​​​​​​​នោះ​រយ​ៈ​ពេល​​​៣​ឆ្នាំ​​ និង​​៣​ខែ​​​ ពី​​បទ​​​សម្លាប់​គូ​ស្នេហ៍បុរស​​​​ជា​បុគ្គ​លិក​​​ធនាគារ​​​អាយុ​​៣៧​ឆ្នាំ​​​ដោយ​ចេត​នា​ ។ ការ​​សម្លាប់​​នោះ​​ក្រោយ​ពី​​​​រួម​រ័ក​​​​ជា​មួយ​គ្នា​យ៉ាង​​ចម្លែក​​ ​​។ ជន​​ជាប់ចោទ​​​មាន​ចេត​នា​​បំផ្លាញ​​សាក​សព​​ដើម្បី​បំបាត់​​ដាន​​ទៀត​ផង​ ។​

​ជន​ជាប់​ចោទ​​​​​សារ​ភាព​ថា ​​​គេ​ស្គាល់​​ជន​រង​គ្រោះ​​​តាម​រយ​ៈ​​អីុន​ធើរ​ណេត​​​​រយ​ៈ​ពេល​យូរ​​​​​​មក​ហើយ​ ។ ពេល​​​​រួម​រ័ក​​​​ជា​មួយ​គ្នា​កាល​ពី​ថ្ងៃ​​ទី​​៥ មករា​ ​នោះ​គេ​​បាន​ចង​គូស្នេហ៍​​​​​​​​នៅ​ក្បាល​គ្រែ​ ​និង​​​​ប្រើ​​​ស្កុត​​បិទ​​មាត់​​ និង​ច្រមុះ​​​ ។ ​ដោយ​​សារ​បែប​នេះ​​ហើយ​​ទើប​​ធ្វើ​ឱ្យ​​​គូ​ស្នេហ៍​​របស់​គេ​​ស្លាប់​ ។ គេ​​សម្រេច​​ចិត្ត​​​កម្ទេច​​សាក​សព​​ រួច​យក​​​​ក្បាល​ទៅ​ស្ងោ​​រដើម​​្បី​បំបិទ​ភស្តុ​តាង​ ។ ​

ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​​ ប៉ូលិស​​​​​សើុប​​​អង្កេត​​​រហូត​ឈាន​​​ដល់​ចាប់​ខ្លួន​​​ជន​ជាប់​ចោទ​ ក្រោយ​ពី​​ឆ្លង​​ផុត​រយៈ​ពេល​​៤​សប្តាហ៍​​ ដោយ​ជន​ជាប់​ចោទ​​​​​យល់​ព្រម​​ប្រគល់​​ខ្លួន​ឱ្យ​​​ប៉ូលិស​​​​​​​តាម​សម្រួល​​​​ក្រោយ​ពី​​​ព្យាយាម​​​ធ្វើ​អត្ត​ឃាត​​​គេ​ច​ពី​កំហុស​​ ប៉ុន្តែ​​​មិន​បាន​សម្រេច​​ ។
​ជន​ជាប់​ចោទ​បាន​​​ទទួល​ស្គាល់​ថា ​គេ​និង​​គូ​​​ស្នេហ៍​​មាន​ចំណង​​ផ្លូវ​ភេទ​​ខុស​ពី​​មនុស្ស​​​ទូទៅ​​ និង​ធ្លាប់​​​​​រួម​​​​រ័ក​ក្នុង​​វិធី​សាស្ត្រ​​​​​បែប​នោះ​ជា​​​ច្រើន​លើក​។  រូប​គេ​​​​​គ្មាន​​​ចេត​នា​​សម្លាប់​​គូស្នេហ៍​​ទេ​ ។​

នៅ​មុន​​ពេល​ប្រកាស​​សាល​ក្រម​​​ បណ្តា​​អយ្យ​ការ​​​បាន​ផ្តល់​​​​សំណើ​ដាក់​ពន្ធ​នាគារ​​​​បុរស​នោះ​អស់​មួយ​ជី​វិត​​​​ ប៉ុន្តែ​​ចៅ​ក្រម​យល់​ថា​ជន​ជាប់​ជោទ​យល់​​ព្រម​ទទួល​កំហុស​​​ រួម​ទាំង​​សារ​ភាព​​​ គឺ​ជាប្រយោជន៍​​ ទៅ​លើ​​រឿង​ក្តី​​​ និង​បញ្ជាក់​ថា ​​នឹង​មិន​ប្តឹង​ទៅ​​ឧទ្ធ​រណ៍​ ទើប​ពិចារណា​​សម្រាល​ទោស​ ៕