ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀងប៉ុប​​នាង ឡេឌី​ ហ្គាហ្គា​​ ទិញ​របស់​​​ប្រើ​ប្រាស់​​​​ម៉ៃ​ឃើល​​ ជែក​​សុន

11 ឆ្នាំ មុន

​​តារា​ចម្រៀង​​ប៉ុប​នាង​​ឡេ​ឌី​ ហ្គាហ្គា​​ បាន​ទិញ​របស់​របរ​​​​ចំនួន​​៥៥​​​មុខ​​របស់​​តារាចម្រៀង​​​​​មៃ៉​ឃើល​ ជែក​សុន​​ ​​នៅ​ក្នុង​​​ការ​លក់​ដេញ​ថ្លៃ​​​​​​កាល​ពី​​​ចុង​សប្តាហ៍​​​មុន​​ ហើយ​​បាន​ថ្លៃ​ដល់​​​ទៅ​ជាង​​​​៥​លាន​ដុល្លារ​ឯណោះ ។​​ការ​ដេញ​ថ្លៃ​នេះ​​ធ្វើ​ឡើង​នៅ​ទី​ក្រុង​​​​បេវ័រ​លី​​ហីុល​ ដែល​​​មាន​របស់​​របរ​​ដែលម៉ៃ​ឃើល​​​ ជែក​សុន​​ ​​តែ​ង​តែ​​​យក​តាម​ខ្លួន​​​​​​​កាល​នៅ​មាន​ជី​វិត​​​​រហូត​ដល់​៤៦៥មុខ​​ ក្នុង​នោះ​​​​មាន​ទាំង​សម្លៀក​បំពាក់​​​​​ និង​គ្រឿង​​​​តុប​តែង​​​ឆាក​របស់​លោក​ប្រើពេល​សម្តែង​​ និង​​​​ឡើង​ឆាក​ម្តង​​ៗ​​​ ។​

​​នៅ​ក្នុង​ការ​លក់​​​​ដេញ​ថ្លៃ​​​នោះ​ មាន​​​​​​អាវ​ធំ​​សម្រាប់​​​ពាក់​ធ្វើ​ដំណើរ«BAD»​របស់​​​​​ម៉ៃ​​ឃើល​ជែក​សុន​ ​លក​់​បាន​​​តម្លៃ​​​២៤០.០០០​ដុល្លារ​​​ ស្រោម​ដៃ​​​ពណ៌​​ស​លក់​​​បាន​​​តម្លៃ​​១៩២.០០០​ដុល្លារ​​​ រួម​ជា​មួយ​​​​​​អាវធំ​​​ Pepsi and Award ​ផលិត​​នៅ​​ប្រទេស​​អីុតាលី​​ លក់​បាន​​តម្លៃ​​៦៨.០០០ដុល្លារ​ ។​

​ក្រោយ​ការ​ដេញ​ថ្លៃ​នោះ​ នាង​ឡេឌី​ ហ្គាហ្គា​​ ​បាន​ប្រាប់​អ្នកគាំ​ទ្រ​នាង​​​តាម​បណ្តាញ​​ Twitter ៣១លាន​​​​នាក់​ថា របស់​របរ​​​​ទាំង​​៥៥​​ប្រភេទ​​​​ដែល​នា​ង​ទិញ​​បាន​នាពេល​នេះ​ នឹង​​​រក្ស​ា​ទុក​​ជា​​​ឯក​សារ​​​​ និង​រំលឹក​​​​ដល់​វិញ្ញាណ​ក្ខន្ធ​​​ និង​សេច​ក្តី​ស្រឡាញ់​​ចំពោះ​លោក​ម៉ៃ​​ឃើល​ ជែក​សុន​​ ចំពោះ​​វីរ​​​ភាព​​​​ និង​អ្នក​គាំ​ទ្រ​លោក​​​ទូទាំង​ពិភព​លោក​ ៕​