ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មួយ​ចំនួន​នៅ​អាមេ​រិក​ខក​ចិត្ត​ដ្បិត​ទឹម​ រដ្ឋា​ អវត្តមាន

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​តារា​សម្តែង​ និង​បង្ហាញ​ម៉ូដ​រាងខ្ពស់​ស្រឡះ​នាង​ទឹម​ រដ្ឋា​ បាន​សម្រេច​លុប​ចោល​ការ​ចេញ​ទៅ​សម្តែង​នៅលើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ ដោយ​សារ​នាង​​ទទួល​យក​ការងារ​នៅ​ក្នុង​ស្រុក​ដែល​ធ្លាក់​មក​យ៉ាង​ច្រើន​រដឹក​ ។តារា​សម្តែង​រូប​នេះ​​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ នាង​​លុប​ចោល​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​នាង​​យល់

រាជ​ធានី​ភ្នំពេញ ៖ ​តារា​សម្តែង​ និង​បង្ហាញ​ម៉ូដ​រាងខ្ពស់​ស្រឡះ​នាង​ទឹម​ រដ្ឋា​ បាន​សម្រេច​លុប​ចោល​ការ​ចេញ​ទៅ​សម្តែង​នៅលើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ ដោយ​សារ​នាង​​ទទួល​យក​ការងារ​នៅ​ក្នុង​ស្រុក​ដែល​ធ្លាក់​មក​យ៉ាង​ច្រើន​រដឹក​ ។តារា​សម្តែង​រូប​នេះ​​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ នាង​​លុប​ចោល​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​នាង​​យល់​ព្រម​ទទួល​យក​ការងារ​នៅ​ក្នុង​ស្រុក​ ដែល​មិន​អាច​ដកឃ្លា​បាន​។​

តាម​គម្រោង​នាង​នឹង​ត្រូវចេញ​ទៅ​សម្តែងនៅ​ប្រទេស​មហា​អំណាច​មួយ​នោះ​ នៅ​ចុង​ខែមក​រា​​ តែ​នាង​​សម្រេច​លុប​ចោល​វិញ បន្ទាប់​ពីនាង​ត្រូវសម្តែង​នៅក្នុង​កម្មវិធី​ថ្មីរបស់​ទូរទស្សន៍​អប្សរា​ ដែល​ដឹកនាំ​ដោយ​លោក​ហ្វៃ​ សំអាង​ ។ ម៉្យាងទៀត​ នាង​ជាប់​ថត​រឿង​ថ្មី​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ CTN​ ហេតុ​នេះ​ទើបនាង​មិនអាច​ដកឃ្លា​ចេញ​ទៅ​សម្តែង​នៅ​ឯក្រៅ​ប្រទេស​​បាន​ ។

ទឹម រដ្ឋា​ ​បញ្ជាក់ថា ការ​សម្រេច​ចិត្ត​លុប​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ នាង​មានការ​សោកស្តាយ​ ព្រោះនេះ​ជា​ឱកាស​លើក​ដំបូង​របស់​នាង​ ដែល​អាច​បង្ហាញមុខ​ដោយ​ផ្ទាល់​ឲ្យ​បង​ប្អូន​ខ្មែរ​យើងដែល​រស់នៅ​ទីនោះ​បាន​ស្គាល់​​ ។ ​ដោយ​សារ​ការ​ស្នើ​សុំ​ពី​អ្នក​រៀប​ចំ​គម្រោង​ឲ្យ​ទៅ​សម្តែង​នៅ​ទីនោះ​ មក​ក្រោយ​ការងារ​ដែល​នាង​បាន​ទទួល​នៅ​ក្នុង​ស្រុក​ ​ហេតុ​នេះ​​ទើប​​នាង​សម្រេច​មិន​ចេញ​ទៅ​តែម្តង ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ នាង​អាច​នឹង​ចេញ​ទៅ​សម្តែង​នៅទី​នោះ​បាន​ ខណៈពេល​ដែល​មាន​ការ​ស្នើសុំ​ជា​ថ្មីក្រោយ​ពេល​ការងារ​នៅក្នុង​ស្រុក​​ស្បើយ​ជាង​នេះ ។

កន្លង​មក​នាង​ទឹម រដ្ឋា មិន​ធ្លាប់​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ណា​ឡើយ​ ក្រៅពី​​ចេញ​ទៅ​បង្ហាញ​ម៉ូដ​ជាក្រុម​នៅ​​ប្រទេស​អូស្ត្រាលី​​ម្ដង​ និង​ទៅវៀត​ណាម​​ញឹក​ញាប់​។ នាង​រមែង​ដាក់​លក្ខខណ្ឌ​សណ្ដោង​យក​ម្ដាយ​ និង​ប្អូន​ស្រី​ទៅជា​មួយ​ជានិច្ច​ ទើប​មិន​មាន​​អ្នក​រៀប​ចំ​គម្រោង​នាំ​អ្នក​សិល្បៈ​ទៅ​សម្តែង​នៅ​បរទេស​ណាមួយ​ចេញ​មុខ​ទាក់​ទងឲ្យ​នាង​ចេញ​ទៅ​ក្នុង​រយៈ​ពេល​យូរ​យ៉ាង​នេះ ។
​ដោយ​សារនាង​ទឹម រដ្ឋា មាន​បំណង​ចង់​បង្ហាញ​កេរ្តិ៍​ឈ្មោះ​នៅ​ឯ​ក្រៅ​ប្រទេស​ដូច​តារា​ឯទៀត​នោះ​ ទើប​នាង​​សម្រេច​កែប្រែ​លក្ខ​ខណ្ឌ​នោះ​ឡើង​វិញ​ ដោយនាង​​សម្រេច​ទទួល​យក​គ្រប់​​ការ​ស្នើសុំ​ក្នុង​ពេល​ចេញ​ទៅ​សម្តែង​នៅ​ឯ​ក្រៅ​ប្រទេស ។ទឹម រដ្ឋា និយាយ​ថា​ «ក្រោយការ​ប្រកាស​បែប​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​​បាន​ទទួល​សំណើចេញ​សម្ដែង​កាន់​តែ​ច្រើន​នៅ​​បណ្ដាប្រ​ទេស​ធំៗ​​លើ​ពិភព​លោក​ ដោយ​ក្នុងនោះ​មាន​អូស្រ្តា​លី បារាំង អាមេរិក និង​កា​ណា​ដាជា​ដើម»​ ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ក្នុង​ចំណោម​បណ្ដា​អ្នក​ទាក់​ទង​ឱ្យ​ចេញ​ទៅ​ប្រទេស​ទាំង​នោះ​នាង​ រដ្ឋា ចាប់​អារម្មណ៍​ចង់​ទទួល​តែសំណើ​ពីអ្នក​អាមេរិក​ប៉ុណ្ណោ​ះ ដោយសារ​តែ​នា​ងល្បី​ថា​ តារាដែល​​ចេញ​ទៅ​សម្ដែង​នៅ​លើ​ទឹក​ដី​​អាមេ​រិក​នោះ​​​កើប​ប្រាក់​បាន​ក្រាស់​ក្រែល​ ។ ម្យ៉ាង​ទៀត​នៅ​ទី​នោះ​​ក៏​មាន​បុរសៗ​មួយ​ចំនួន​តែង​តែ​ព្យាយាម​ទាក់​ទង​ជាមួយ​នាង​ដែរ​ ដោយ​ពួក​គេ​​បាន​បង្ហាញ​អារម្មណ៍​អន្ទះ​សា និង​ចង់​ឲ្យ​កាល​វេលា​នោះ​រំកិល​កាន់​តែកៀក​ ដោយសារ​តែគេ​ចង់ឃើញ​រូបសម្រស់​ពិតរបស់​នាង​ឲ្យ​ច្បាស់​នឹង​ភ្នែក​ ​។ ប៉ុន្តែក្នុង​ពេល​ផែន​ការ​ទាំង​មូល​កាន់​តែ​ច្បាស់​​​​មិន​មាន​ប្រែប្រួល តារា​ស្រីរ​ូបនេះ​​បែរ​ជា​បញ្ជូន​ពាក្យ​​ទៅ​កាន់​អ្នក​រៀប​ចំ​គម្រោង​ថា ​នាង​ចេញ​ទៅ​មិន​កើត​ទៅ​វិញ ។

ការសម្រេច​ចិត្ត​យ៉ាង​តក់​ក្រហល់​នេះ​​ធ្វើឲ្យ​បុរស​នៅអា​មេរិក​​មួយ​ចំនួន​ដែល​ចង់​ឃើញ​សម្រស់​របស់នាង​​ទឹម រដ្ឋា ដោយ​ផ្ទាល់​ភ្នែក​នោះ​​ខកចិត្ត​មិន​ស្ទើរ​ឡើយ​ បន្ទាប់​ពីពេល​វេលា​កាន់​តែជិត​ដល់​​នាង​បែរ​ជា​​ឆ្លើយ​ថា​ «ទេ​»​ទៅវិញ​ ។​គេ​យល់​ថា ការ​សម្រេច​មិន​ទៅ​អាមេ​រិក​របស់​តារា​ចាយ​រាង​រូបនេះ​ ប្រហែល​មក​ពីនាង​មិនចង់​មាន​ការ​រញ៉េ​រញ៉ៃ​ជាមួយ​បុរស​អស់​ទាំង​នោះ​ ។

នៅពេល​សួរ​ដល់​រឿង​នេះ​​នាង​ទឹម រដ្ឋា​ បាន​ប្រញាប់​ប្រញាល់​បដិសេធ​ដោយ​​អះអាង​ថា​ «ការ​សម្រេច​ចិត្ត​មិន​ទៅ​របស់​នាង​ខ្ញុំ​នាពេល​នេះ​ មិនមែន​ឈរ​លើ​មូល​ហេតុ​នោះ​ឡើ​យ ហើយ​នាង​​ខ្ញុំ​ក៏​មិន​ចង់​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​អ្នក​រស់​នៅ​អាមេ​រិក​​ដែរ​ ព្រោះ​ពួក​គាត់​​គាំទ្រ​យើង​ចង់​ឲ្យ​យើង​ចេញ​ទៅ​សម្តែង​នៅទីនោះ​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ឃើញ​មុខ​ផ្ទាល់​ម្តង» ៕