ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាត់​ក្តី​ពូកែ

11 ឆ្នាំ មុន

លោក​មន្ត្រី​កាត់​ក្តី​ម្នាក់​ល្បី​ឈ្មោះ​ថា ពូកែ​​កាត់​ក្តី​ ​ថ្ងៃ​មួយ​កាត់​ក្តី​ឱ្យ​បុរស​ពីរ​នាក់​ដែល​មាន​ទំនាស់​នឹង​គ្នា ។ គូ​ទំនាស់​​ខំ​រត់​ការ​ខ្វែង​​ដៃ​ខ្វែង​ជើង​រៀង​ខ្លួន​ដើម្បី​ឈ្នះ​គូប​ដិ​បក្ស ។ ​បុរស​ម្នាក់​ឃើញ​ហេតុ​ផល​របស់​ខ្លួន​លើក​ឡើង​​ហាក់​បី​ដូច​ជា​ចាញ់​​ប្រៀប​គេ ក៏​សូក​លោក​មន្ត្រី​​កាត់​ក្តី​៥​តម្លឹង​ប្រាក់ ។ ចំណែក​បុរស​ម្នាក់​ទៀត​ថ្វី​បើ​​ដឹង​ថា ហេតុ​ផល​របស់​ខ្លួន​មាន​ប្រៀប​ជាង​គេ តែ​បើ​នៅ​ស្ងៀម​​មុខ​​ជា​ចាញ់​មិន​ខាន

លោក​មន្ត្រី​កាត់​ក្តី​ម្នាក់​ល្បី​ឈ្មោះ​ថា ពូកែ​​កាត់​ក្តី​ ​ថ្ងៃ​មួយ​កាត់​ក្តី​ឱ្យ​បុរស​ពីរ​នាក់​ដែល​មាន​ទំនាស់​នឹង​គ្នា ។ គូ​ទំនាស់​​ខំ​រត់​ការ​ខ្វែង​​ដៃ​ខ្វែង​ជើង​រៀង​ខ្លួន​ដើម្បី​ឈ្នះ​គូប​ដិ​បក្ស ។ ​បុរស​ម្នាក់​ឃើញ​ហេតុ​ផល​របស់​ខ្លួន​លើក​ឡើង​​ហាក់​បី​ដូច​ជា​ចាញ់​​ប្រៀប​គេ ក៏​សូក​លោក​មន្ត្រី​​កាត់​ក្តី​៥​តម្លឹង​ប្រាក់ ។ ចំណែក​បុរស​ម្នាក់​ទៀត​ថ្វី​បើ​​ដឹង​ថា ហេតុ​ផល​របស់​ខ្លួន​មាន​ប្រៀប​ជាង​គេ តែ​បើ​នៅ​ស្ងៀម​​មុខ​​ជា​ចាញ់​មិន​ខាន ហេតុ​នេះ​ក៏​រត់​​ការ​សូក​មន្ត្រី​​កាត់​ក្តី​ចំនួន​១០​តម្លឹង​ប្រាក់ ។ ពេល​បើក​សវនា​ការ​លោក​មន្ត្រី​រូប​នោះ​ប្រកាស​​​ខ្លាំងៗ ៈ
-អ្នក​ទាំង​ពីរ​ត្រូវ​ដូច​​គ្នា ​តែ​ភាព​ត្រឹម​ត្រូវ​របស់​ម្នាក់​​នេះ​ស្មើ​នឹង​ពីរ​ដង​នៃ​ភាពត្រឹម​ត្រូវ​របស់​ម្នាក់​នោះ ។ ដូច្នេះ​ម្នាក់​នេះ​ត្រូវ​បាន​ឈ្នះ​ក្តី៕