ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​រៀប​ការ​នៅ​ទី​ខ្ពស់​គួរ​ឱ្យ​ភ័យ​ស្ញើប

6 ឆ្នាំ មុន

ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​លើ​ពិភពលោក​ព្រោះ​ជា​រឿង​ប្លែក​ពី​គេ និង​គួរ​ឲ្យ​ភ័យ​ស្ញើប ដោយ​គូស្នេហ៍​មួយគូ​បាន​រៀប​ការ​នៅ​លើ​លំហ​ពីលើ​វាល​ខ្សាច់​មួយ​ក្នុង​រដ្ឋ​អ៊ុយ​តា សហរដ្ឋអាមេរិក ។ គូ​អាពាហ៍ពិពាហ៍​នោះ​គឺ​លោក​Ryan Jenks អាយុ​៣៣​ឆ្នាំ បាន​រៀប​ការ​ជាមួយ​កូនក្រមុំ​នាង​Kimberly Weglin…

ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​លើ​ពិភពលោក​ព្រោះ​ជា​រឿង​ប្លែក​ពី​គេ និង​គួរ​ឲ្យ​ភ័យ​ស្ញើប ដោយ​គូស្នេហ៍​មួយគូ​បាន​រៀប​ការ​នៅ​លើ​លំហ​ពីលើ​វាល​ខ្សាច់​មួយ​ក្នុង​រដ្ឋ​អ៊ុយ​តា សហរដ្ឋអាមេរិក ។

គូ​អាពាហ៍ពិពាហ៍​នោះ​គឺ​លោក​Ryan Jenks អាយុ​៣៣​ឆ្នាំ បាន​រៀប​ការ​ជាមួយ​កូនក្រមុំ​នាង​Kimberly Weglin អាយុ​២៥​ឆ្នាំ ។

កន្លែង​ប្រារព្ធ​ពិធី​រៀប​ការ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នោះ ស្ថិត​នៅ​លើ​ទី​ខ្ពស់​ប្រហែល​១២០​ម៉ែត្រ​ពី​ដី ។ មហាជន​ជា​ច្រើន​នាក់​និយាយ​ថា គូ​អាពាហ៍ពិពាហ៍​ពិតជា​មានចិត្ត​ក្លាហាន​លើសគេ ហ៊ាន​ប្រឈម​មុខ​នៅ​ទី​ខ្ពស់​គួរ​ឲ្យ​ភ័យ​ស្ញើប​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន ។

វា​ជា​រឿង​អច្ឆរិយ​មួយ​កម្រ​កើត​មាននៅ​ក្នុង​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ