ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា​បង្ហាញ​ថា តែ​បៃតង​អាច​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​​​

11 ឆ្នាំ មុន

យោង​តាមអ្នក​វិទ្យា​សាស្ត្រ​ខាង​ចំណី​អា​ហារ​របស់​សាកល​វិទ្យា​ល័យ​រដ្ឋ​ផេន​ស៊ីល​វេនៀ​ សហរដ្ឋ​អាមេរិក​បាន​អះ​អាង​ថា តែ​បៃតង​អាច​ជួយ​សម្រក​ទម្ងន់​និង​ប្រ​ឆាំង​នឹង​ការ​ធាត់​ដុះ​ពោះ​ទៀត​ផង​។ ការ​ធ្វើ​ពិ​សោធន៍​លើ​កណ្តុរ​បាន​បង្ហាញ​ថា សារ​ធាតុ​epigallocatechin-3-gallate​(EGCG)នៅ​ក្នុងតែ​បៃតង ​មាន​សមត្ថភាព​អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​។​បណ្តា​សត្វ​កណ្តុរ​

យោង​តាមអ្នក​វិទ្យា​សាស្ត្រ​ខាង​ចំណី​អា​ហារ​របស់​សាកល​វិទ្យា​ល័យ​រដ្ឋ​ផេន​ស៊ីល​វេនៀ​ សហរដ្ឋ​អាមេរិក​បាន​អះ​អាង​ថា តែ​បៃតង​អាច​ជួយ​សម្រក​ទម្ងន់​និង​ប្រ​ឆាំង​នឹង​ការ​ធាត់​ដុះ​ពោះ​ទៀត​ផង​។ ការ​ធ្វើ​ពិ​សោធន៍​លើ​កណ្តុរ​បាន​បង្ហាញ​ថា សារ​ធាតុ​epigallocatechin-3-gallate​(EGCG)នៅ​ក្នុងតែ​បៃតង ​មាន​សមត្ថភាព​អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​។​បណ្តា​សត្វ​កណ្តុរ​ធាត់​ៗ​ដែល​គេ​ឲ្យ​ស៊ី​ចំណី​មាន​​epigallocatechin​-​3-​gallate (EGCG) ការ​ឡើង​ទម្ងន់​ខ្លួន​​​មាន​តែ​៤៥%​គឺ​យឺត​ជាង​ពពួក​សត្វ​កណ្តុរ​ដែល​គេ​ឲ្យ​ស៊ី​ចំណី​ដូច​គ្នា​តែ​គ្មាន​ដាក់​សារ​ធាតុ​​ epigallocate​chin​-​​​3-gallate​ (EGCG)។

លោក​ចូសួ​ ឡាំ​បឺត ​សាស្ត្រា​ចារ្យជំ​នួយ​ផ្នែក​វិទ្យា​សាស្ត្រ​ចំណី​អា​ហារ​នៃ​វិទ្យាស្ថាន​កសិកម្ម​បានថ្លែង​ថា​៖«នៅ​ក្នុង​ការ​ពិ​សោធន៍​នេះ​ យើង​បាន​មើល​ឃើញ​ពី​អត្រា​ឡើង​ទម្ងន់ខ្លួន​បាន​ថយ​ចុះ​»។ លោក​ចូសួ​ ឡាំ​បឺតបាន​ឲ្យ​ដឹង​បន្ត​ថា​ លក្ខណៈ​បែបនេះ​ក៏​ព្រោះ​តែ​សារ​ធាតុ​epigallocatechin-3-gallate(EGCG)បាន​កំណត់​នូវ​ការ​ស្រូប​យក​ខ្លាញ់របស់​រាង​កាយ​ហើយ​​បន្ទាប់​មក​វា​ក៏​ជួយ​បន្ថែម​សមត្ថភាព​រាង​កាយ​ក្នុង​ការ​ប្រើ​ប្រាស់​ខ្លាញ់។ ដូច្នេះ ​វា​ហាក់​ដូចជា​មាន​មុខ​ពីរ​ចំពោះ​បញ្ហា​នេះ​​​។ ការ​ពិ​សោធន៍​លើក​​នេះ​មិន​បាន​បង្ហាញ​ថា តែ​បៃតង​អាច​បំ​បាត់​មិន​ឲ្យ​ឃ្លាន​ចំណី​អា​ហារ​នោះ​ទេ​។ កណ្តុ​រ​១ក្រុម​ដែល​គេ​ពិសោធន៍​ឲ្យ​ស៊ី​ចំណី​​មាន​ផ្ទុក​សារ​ធាតុ​(EGCG)នៅ​តែ​អាច​ស៊ី​អា​ហារ​បាន​ដូច​ក្រុម​កណ្តុរ​ផ្សេង​ដដែល​។

លោក​ឡាំ​បឺត​បាន​បន្ត​ថា​ គេ​គួរតែ​ផឹក​តែ​បៃតង​ឲ្យ​បាន​១០​ពែង​ក្នុង​១ថ្ងៃ​ទើប​ទទួល​បាន​ផល​ដូចជា​បាន​បង្ហាញ​ក្នុង​ការ​ពិ​សោធន៍​។​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​បាន​បញ្ជាក់​ថា ការ​សិក្សា​មួយ​ចំនួន​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ផឹក​តែ​បៃតង​ត្រឹម​តែ​២ទៅ​៣ពែង​ក្នុង​១ថ្ងៃ​ អាច​ជួយ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​បាន​ ៕       ​