ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​ឃើញ​គ្រាប់បែក​អា​មេ​រិ​ក​ទម្ងន់​ជិត​កន្លះ​តោន

6 ឆ្នាំ មុន

កម្មករ​សំណង់​នៅ​ហុងកុង​បាន​ជីក​ឃើញ​គ្រាប់បែក​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ដូច្នេះ​ហើយ​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ជា​ច្រើន​នាក់​ចេញ​ដើម្បី​ឱ្យ​ក្រុម​ជំនាញ​ខាង​ដោះ​មីន​ចាត់ការ​លើ​គ្រាប់បែក​នោះ ។ សារព័ត៌មាន​បរទេស​ផ្សាយ​ថា កម្មករ​សំណង់​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ពិសេស​ហុងកុង​ជីក​ឃើញ​គ្រាប់បែក​មួយ​គ្រាប់​ដែល​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​មាន​ទម្ងន់​ជាង​៤៥០​គីឡូក្រាម​នៅ​ក្បែរ​មជ្ឈមណ្ឌល​ទីប្រជុំជន​ហុងកុង​ក្នុង​ខណ្ឌ​វ៉ា​ន់​ឆៃ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ២០១៨ ។ អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ប្រហែល​១៥០០​នាក់​ចេញ​ដើម្បី​ឱ្យ​អ្នកជំនាញ​ខាង​ដោះ​មីន​ចូល​ចាត់ការ…

កម្មករ​សំណង់​នៅ​ហុងកុង​បាន​ជីក​ឃើញ​គ្រាប់បែក​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ដូច្នេះ​ហើយ​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ជា​ច្រើន​នាក់​ចេញ​ដើម្បី​ឱ្យ​ក្រុម​ជំនាញ​ខាង​ដោះ​មីន​ចាត់ការ​លើ​គ្រាប់បែក​នោះ ។

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កម្មករ​សំណង់​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ពិសេស​ហុងកុង​ជីក​ឃើញ​គ្រាប់បែក​មួយ​គ្រាប់​ដែល​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​មាន​ទម្ងន់​ជាង​៤៥០​គីឡូក្រាម​នៅ​ក្បែរ​មជ្ឈមណ្ឌល​ទីប្រជុំជន​ហុងកុង​ក្នុង​ខណ្ឌ​វ៉ា​ន់​ឆៃ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ២០១៨ ។ អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ប្រហែល​១៥០០​នាក់​ចេញ​ដើម្បី​ឱ្យ​អ្នកជំនាញ​ខាង​ដោះ​មីន​ចូល​ចាត់ការ ។

កាលពី​រសៀល​ថ្ងៃ​ទី​២៨ មក​រា ប៉ូលិស​ហុងកុង​បញ្ជាក់​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា មន្ត្រី​ជំនាញ​បាន​ចាត់ការ​លើ​គ្រាប់បែក​មួយ​គ្រាប់​នោះ​ដោយ​សុវត្ថិភាព ។

សារព័ត៌មាន​បញ្ជាក់​ថា គ្រាប់បែក​នោះ​មាន​ប្រវែង​១,៤៥​ម៉ែត្រ កម្រាស់​៤៥​សង្ទីម៉ែត្រ ជា​គ្រាប់​របស់​អា​មេ​រិ​ក​ព្រោះ​នៅ​ឆ្នាំ​១៩៤២​ក្នុង​សង្គ្រាមលោក​លើក​ទី​២​កងទ័ព​អា​មេ​រិ​ក​ធ្លាប់​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​B-24​និង​B-25​វាយប្រហារ​ហុងកុង​ដោយ​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ