ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ង មុន្នី​រចនា វិល​មក​វិញខ្សត់​ការងារ​ក្រោយ​បោះបង់​សិល្បៈ​ច្រើន​ឆ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ឡេ​ង មុន្នី​រចនា បាន​ត្អូញត្អែរ​ពី​ការ​ខ្សត់​ការងារ​ក្នុង​ពេល​នាង​វិល​រក​អាជីព​សិល្បៈ​ជា​ថ្មី ក្រោយ​បោះបង់​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។ ឡេ​ង មុន្នី​រចនា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ឡេ​ង មុន្នី​រចនា បាន​ត្អូញត្អែរ​ពី​ការ​ខ្សត់​ការងារ​ក្នុង​ពេល​នាង​វិល​រក​អាជីព​សិល្បៈ​ជា​ថ្មី ក្រោយ​បោះបង់​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។

ឡេ​ង មុន្នី​រចនា សម្រេច​ដកខ្លួន​ចេញពី​អាជីព​ចម្រៀង បន្ទាប់​ពី​នាង​ចូល​រោងការ​ជាមួយ​បុរស​អ្នក​រកស៊ី​មួយ​រូប​កាលពី​អំឡុង​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​តារា​រូប​នេះ​បាត់​មុខ​ឈឹង​ពី​វិស័យ​សិល្បៈ ។

បន្ទាប់​ពី​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ឡេ​ង មុន្នី​រចនា បាន​វិល​មក​ចូល​ពិភព​សិល្បៈ​ជា បណ្តើរ​ៗ​ឡើង​វិញ បើ​ទោះបីជា​ពេល​នេះ​នាង​កំពុង​ក្តាប់​ជំនួញ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ដៃ​ក៏​ដោយ ។

ការ​វិល​មក​ការងារ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​របស់​ឡេ​ង មុន្នី​រចនា ហាក់​មិនសូវ​ក្តោប​ក្តាប់​ទីផ្សារ​បាន​ច្រើន​ដូច​មុន​ឡើយ បើ​ទោះបីជា​នាង​តែងតែ​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​តាម​កម្មវិធី​នានា​របស់​អ្នកសិល្បៈ​ដូច​គ្នា​ក៏​ដោយ ។

នាង​ឡេ​ង មុន្នី​រចនា បាន​អះអាង​ថា «​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នាង​ខ្ញុំ​មិន​ដែល​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ ឬ​កម្មវិធី​អ្វី​ឡើយ តែ​អាជីព​សិល្បៈ​មិន​បាន​បោះបង់​ទេ តែ​មិនដឹង​យ៉ាងម៉េច​គេ​មិន​ហៅ ដូច្នេះ​ចេះ​តែ​ស្ងាត់​ទើប​គេ​យល់​ថា​នាង​ខ្ញុំ​បាន​ឈប់​ពី​សិល្បៈ ។

ក្នុងអំឡុងពេល​នេះ​នាង​ខ្ញុំ​នៅ​តែ​ប្រកាស​ជា​ជំហរ​ដដែល​ពី​ការ​វិល​មក​កាន់​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ហើយ​នាង​ខ្ញុំ​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​នេះ​ដែរ​» ។

ពាក់​ពាក់ព័ន្ធ​បញ្ហា​គ្រួសារ​វិញ ឡេ​ង មុន្នី​រចនា បាន​ប្រកាស​ថា នាង​លែងលះ​ជាមួយ​ស្វាមី​របស់​នាង​ប្រហែលជា​២​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា ។ នាង​មិន​ចង់​រំលឹក​ពី​បញ្ហា​នេះ​ទេ ។

តារាចម្រៀង​នាង​ឡេ​ង មុន្នី​រចនា ធ្លាប់​អង្រួន​លើ​ឆាក​តន្ត្រី​នានា​តាម​រយៈ​ការ​បកស្រាយ​បទ​ចម្រៀង​បែប​យេ​យេ និង​ការ​ស្លៀ​ង​យ៉ាង​សិច​ស៊ី​កាលពី​អំឡុង​១០​ឆ្នាំ​មុន ។ ប៉ុន្តែ​នាង​បាន​បាត់​ខ្លួន​ពី​អាជីព​សិល្បៈ​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់ផ្តើម​ជីវិត​គ្រួសារ និង​បាន​ដកខ្លួន​ឆ្ងាយ​ពី​សិល្បៈ ដោយ​ចាប់​យក​អាជីព​ផ្សេង​ពី​នេះ​ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​ជីវភាព​ហ៊ី​ហា ។

ឡេ​ង មុន្នី​រចនា បាន​ពើបប្រទះ​ស្នេហា​មិន​សមប្រកប​ចំនួន​ពីរ​លើក ដោយ​លើ​ដំបូង​បាន​កើតឡើង​ជាមួយ​បុរស​អា​ណិ​ក​ខ្មែរ​នៅ​កា​ណា​ដា​បាន​មួយ​ភ្លើងចំបើង ។ ចំណែក​លើក​ទី​ពីរ​ជាមួយ​បុរស​អ្នករក​ស៊ីក្នុង​ស្រុក​ក៏​មិន​បាន​ស្ថិត​ស្ថិរ​ដូច​គ្នា ។

បើ​ទោះបីជា​ឡេ​ង មុន្នី​រចនា បាន​ពើបប្រទះ​ស្នេហា​មិន​សមប្រកប​២​ដង​ក៏​ដោយ ប៉ុន្តែ នាង​នៅ​តែ​បង្ហាញ​ពី​ជីវិត​ឯកជន​របស់​នាង​បែប​ហ៊ឺហា​ដដែល ដោយ​នាង​មាន​ជំនួញ​នៅ​ក្នុង​ដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ