រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ អញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសម្ពោធអគារទេព្យកោសល្យវិស្វកម្មសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមានប្រសាសន៍ថា ៖ ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ បើទោះបីជាមិនគ្រប់សម្រាប់មនុស្សខ្លះ ក៏ប៉ុន្តែក៏អាចចែករំលែកនូវបទពិសោធន៍បាន ។ ហេតុអ្វីបានជាខ្ញុំនៅឈរជើងរឹងមាំតាំងពីវ័យ២៥ឆ្នាំ ដឹកនាំចលនាតស៊ូរហូតមកដល់ពេលនេះនៅតែបន្តភាពរឹងមាំ «គ្មានអ្នកណាផ្តួលហ៊ុនសែន ក្រៅពីហ៊ុនសែនបានទេ» ។
សម្តេចតេជោមានប្រសាសន៍បន្តថា រឿងការស្រែកឡូលាកាលពីប៉ុន្មានថ្ងៃកន្លងទៅ អ្នកឯងគួរតែកុំបង្ខំឲ្យគេវ៉ៃដែកគោលទៅលើក្តាមឈូសរបស់អ្នកឯងថែមទៀត ។ កុំសង្ឃឹមឲ្យសោះ បើនៅក្នុងដៃតុលាការវាជារឿងមួយ ប៉ុន្តែបើសិនចូលកម្រិតអប្បគមន៏ហើយសូម្បី BM21ក៏ហ៊ានវ៉ៃចូលទីកន្លែងនោះដែរ គេមិនអាចឲ្យប្រទេសនេះមានអប្បគមន៍សារជាថ្មីទេ ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រមានធ្ងន់ៗ មិនអនុញ្ញាតិឱ្យមានអប្បគមន៍នៅកម្ពុជានោះទេ ដូច្នេះបើទោះបីតត្រូវប្រើ BM21 ក៏ត្រូវប្រើដែរ មិនអាចឲ្យធ្វើអប្បគមន៍នៅកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានហៅអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ថាជាភេរវករ អញ្ចឹង «ប្រសិនបើអ្នកឯងតាំងខ្លួនជាភេរវករហើយ (សម រង្ស៊ី) ខ្ញុំត្រូវតាមចាប់ឲ្យបាន។
សម្តេចតេជោផ្តាំទៅទណ្ឌិត សម រង្ស៊ី កុំឱ្យមកកាន់តំបន់អាស៊ីឱ្យសោះ បើមិនដូច្នោះទេ នឹងត្រូវចាប់ខ្លួនឱ្យទាល់តែបាន ដោយសារតែរូបគេបានប្រកាសខ្លួនជាមេភេរវករទៅហើយ ជនភេរវករកម្ពុជាយើងអាចសហការជាមួយបរទេស ដើម្បីឈានដល់ការចាប់ខ្លួនបាន» ៕
ចែករំលែកព័តមាននេះ