ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្ម​ការី​នី​រោងចក្រ​ដួល​សន្លប់​ច្រើន​ម្ល៉េះ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅ នេះ​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​កាត់​សម្លៀក​បំពាក់​នៅ​ភូមិ​ឃ្លាំ​មឿង ឃុំ​ពត់​ស ស្រុក​បាទី បាន​ដួល​សន្លប់​ប្រមាណ​ជាង​២០០​នាក់ ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​លោក​ឡាយ វ​ណ្ណះ…

ខេត្តតាកែវ ៖ កាលពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅ នេះ​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​កាត់​សម្លៀក​បំពាក់​នៅ​ភូមិ​ឃ្លាំ​មឿង ឃុំ​ពត់​ស ស្រុក​បាទី បាន​ដួល​សន្លប់​ប្រមាណ​ជាង​២០០​នាក់ ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​លោក​ឡាយ វ​ណ្ណះ អភិបាល​ខេត្តតាកែវ បាន​ចុះ​ទៅ​សួរ​សុក​ទុក​ដល់​កម្មករ​-​កម្ម​ការី​នី ហើយ​ក៏​បាន​បញ្ជា​ដល់​ប្រធាន​មន្ទី​រសុខាភិបាល​ខេត្ត ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ខេត្ត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាទី ។

តើ​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​មានការ​ដួល​សន្លប់​ដោយ​មូលហេតុ​អី តែ​ករណី​នេះ​មិន​ត្រូវ​អស់លោក ដែល​ជា​ប្រធាន​មន្ទីរ និង​អាជ្ញាធរ​ស្រុក​មិន​បាន​ចុះ​ស្រាវជ្រាវ​រក​ការ​ពិត​នៅ​ក្នុង​រោងចក្រ ដើម្បី​ជួយ​ដល់​កម្មករ​-​កម្ម​ការី​នី​ឡើយ ហើយ​ចូល​ដល់​ដើមឆ្នាំ​២០១៨​នេះ បញ្ហា​កម្មករ​-​កម្ម​ការី​នី​បាន​ពុល​ជាតិ​គីមី​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​រយៈពេល​២​លើក​នេះ បាន​ដួល​សន្លប់​ជាង​២០០​នាក់​មក​ហើយ ជាក់ស្តែង​នៅ​ម៉ោង​៧​និង​០០​នាទី​ថ្ងៃ​ទី​០១ ខែកុម្ភៈ​នេះ ក្រុមហ៊ុន​សេ​ឌូ​ណូ​(​ដេរ​សម្លៀក​បំពាក់​) ស្ថិត​នៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី មាន​កម្មករ​-​កម្មការិនី​ដួល​សន្លប់​ចន្លោះ​១៤៧​នាក់​ទៅ​១៦០​នាក់ បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី រីឯ​កម្មករ​-​កម្ម​ការី​នី​ដែល​បាន​ដួល​សន្លប់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ចំនួន​៩​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។

លោក ងា​ន់ សារី អធិការ​នគរបាល​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា កម្មករ​-​កម្ម​ការី​នី​ដែល​បាន​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​សម្លៀក​បំពាក់​ខាងលើ​នេះ កាលពី​ថ្ងែ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​-​កម្ម​ការី​នី​ដួល​សន្លប់​ប្រមាណ​ជា​៩៤​នាក់ ហើយ​នៅ​ថ្ងែ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ លោក​ឡាយ វ​ណ្ណះ អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​កម្មករ​-​កម្ម​ការី​នី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាទី ។

បើ​តាម​សម្តី​កម្ម​ការី​នី​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្មករ​-​កម្ម​ការី​នី​បាន​ដួល​សន្លប់​មក​ពី​ក្រណាត់​កាត់​សម្លៀក​បំពាក់​នោះ​មាន​ជ្រលក់​ថ្នាំ​គីមី ធ្វើ​ឲ្យ​ពុល រួច​ថប់ដង្ហើម​តឹង​ណែន​ក្នុង​ទ្រូង​ធ្វើ​ឲ្យ​ពួក​យើង​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្តង ហើយ​មក​ដល់​រសៀល​នេះ បាន​ធូរស្បើយ​បន្តិច ហើយដោយ​ពេទ្យ​បាន​ឲ្យ​ថ្នាំលេប​និង​ព្យួរសេរ៉ូម​ឲ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ