ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ផ្ទុះ​វិញ​ចប់​ហើយ លេង​កិន​អ​ញ្ចឹ​ង​ៗ​អី បះសក់​ណាស់​លោក​អើយ !

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ម្ចាស់​រថយន្ត​ដឹក​ដី​ម្នាក់ ដែល​ដឹក​ដី​ចេញ​មក​ពី​ឃុំ​រុន​តាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប យក​មក​លក់​ឱ្យ​គេ​នៅ​ក្នុង​ក្រុង​សៀមរាប បាន​បើក​កិន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ មិនដឹង​ខ្លួន ហើយ​កៀប​ជាប់​នឹង​កង់​ក្រោយ​ខាងស្តាំ…

ខេត្តសៀមរាប ៖ ម្ចាស់​រថយន្ត​ដឹក​ដី​ម្នាក់ ដែល​ដឹក​ដី​ចេញ​មក​ពី​ឃុំ​រុន​តាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប យក​មក​លក់​ឱ្យ​គេ​នៅ​ក្នុង​ក្រុង​សៀមរាប បាន​បើក​កិន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ មិនដឹង​ខ្លួន ហើយ​កៀប​ជាប់​នឹង​កង់​ក្រោយ​ខាងស្តាំ ខណៈ​គាត់​ទៅ​យក​ដី​ពី​រណ្ដៅ​របស់​យាយ​ហ្គិ​ច បន្ទាប់​ពី​ចាក់​ដី​អស់ ក៏​យក​រថយន្ត​មក​ជួសជុល ក៏​ប្រទះ​ឃើញ នាំ​គ្នា​ភ័យ​ស្លន់ស្លោ ទាំង​ម្ចាស់​ឡាន ម្ចាស់​យានដ្ឋាន រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

ហេតុការណ៍​យុវជន​ដឹក​ដី​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​យានដ្ឋាន​រថយន្ត​មួយ​កន្លែង ក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​សម្តី​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នាក់​កិន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​កៀប​នៅ​កង់​ក្រោយ​ខាងស្តាំ កំពុង​យក​មក​ជួសជុល​នៅ​ក្នុង​យានដ្ឋាន ខណៈ​ពេល​នោះ កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ឃើញ​ភ្លាម​ក៏​រាយការណ៍​ទៅ​អង្គការ​ស៊ី​ម៉ាក ដើម្បី​ឱ្យ​ចុះ​មក​ជួយ​យក​ចេញពី​កង់​រថយន្ត​ទៅ​កម្ទេច​ចោល​ផង ។

ប្រភព​បាន​បន្ត​ថា ម្ចាស់​រថយន្ត​ដឹក​ដី​មានឈ្មោះ នេ​ត កុម្ភៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ស៊ី​ឈ្មួ​ល​ដឹក​ដី មាន​ទីលំនៅ​ក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ។ ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ម្ចាស់​រថយន្ត​ចាក់​ដី​ឱ្យ​គេ​រួច ហើយ​ក៏​យក​រថយន្ត​មក​ជួសជុល​នៅ​យាន្ត​ដ្ឋា​ន​មួយ​កន្លែង​នៅ​សង្កាត់​ស្វាយ​ដង្គំ ខណៈ​ពេល​នោះ ក៏​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​៨០​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់ កៀប​ជាប់​ចន្លោះ​កង់​រថយន្ត​ក្រោយ​ខាងស្តាំ ។ ពេល​នោះ​ទាំង​ម្ចាស់​រថយន្ត និង​ម្ចាស់​យាន្ត​ដ្ឋា​ន មានការ​ភ័យ​ស្លន់ស្លោ ហើយ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ។

លោក​បន្ថែម​ថា បន្ទាប់​ពី​សមត្ថកិច្ច​ទៅ​ដល់​ក៏​បាន​រាយការណ៍​ទៅ​អង្ក​ការ​ស៊ី​ម៉ា​កមក​ដោះ ដើម្បី​យក​ទៅ​កម្ទេច​ចោល ។ ចំណែក​ម្ចាស់​រថយន្ត​ដឹក​ដី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា មុន​ដំបូង​គាត់​បាន​ទៅ​ដឹក​ដី​ពី​កន្លែង​រណ្ដៅ​ដី​របស់​យាយ​ហ្គិ​ច ក្នុងភូមិ​ថ្នល់ ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ហើយ​ដឹក​យក​មក​លក់​នៅ​ក្រុង​សៀមរាប ខណៈ​ពេល​នោះ គាត់​ក៏​បាន​ចាក់​ដី​ឱ្យ​គេ​រួចរាល់​ហើយ ក៏​យក​ឡាន​មក​ជួសជុល​នៅ​យានដ្ឋាន​នៅ​សង្កាត់​ស្វាយ​ដង្គំ ស្រាប់តែ​ក្រឡេក​ឃើញ​គ្រាប់​១​គ្រាប់​កៀប​ជាប់​នៅ​កង់​ក្រោយ​ខាងស្តាំ ដោយ​មិនដឹង​ខ្លួន រួច​ក៏​នាំ​គ្នា​ភ័យ​ស្លន់ស្លោរ​ត់ទៅ​ប្រាប់​សមត្ថកិច្ច​ដែល​នៅ​ជិត ដើម្បី​ឱ្យ​ពួក​គាត់​ចុះ​មក​យក​ចេញ ។

ក្រោយ​ពេល​មន្ត្រី​អង្គការ​ស៊ី​ម៉ាក​ចុះ​មក​ដល់ ហើយ​ក៏​បាន​យក​មក​ពិនិត្យ រួច​សន្និដ្ឋាន​បាន​ថា នេះ​គឺជា​គ្រាប់​មីន​ដែល​អាច​ផ្ទុះ​នៅ​ពេល​ណា​ក៏​បាន ហើយ​គ្រាប់​នេះ​ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក​កាំ​ង ប៉ុន្តែ​សំណាង​ណាស់ ដែល​ម្ចាស់​រថយន្ត​កិន​គ្រាប់​ចំ​កង់​កណ្តាល មិន​កិន​ចំ​សម្បក​កង់ កុំ​អី​វា​ផ្ទុះ​នៅ​តាម​ផ្លូវ​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ