ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​​ធ្លាក់​ភ្នែក​ជិះ​ម៉ុតូ​ហ្វុី​ណូ​​​បុក​​​លូ​​​​របួស​ធ្ងន់​​​3​នាក់​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ បុរសម្នាក់​បាន​សន្លប់​បាត់​ស្មារតី​ និង​នារី​២នាក់​បាន​រង​របួស​ធ្ងន់​ដោយម្នាក់បាក​ជើងម្ខាង និង​ម្នាក់​ទៀត​បាក​ដៃ​ម្ខាង​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​បើកម៉ូតូម៉ាក​ហ្វុីណូ​ពណ៌​ខៀវ​លាយស​​មួយគ្រឿង​ក្នុងល្បឿន​លឿន​​ជ្រុល​​ទៅបុក​លូដែល​គេដាក់​​​ជា​សញ្ញា​​តាម​ផ្លូវ​​ដែល​កំពុង​​ជួស​ជុល​ចំ​ពី​មុខ​ពេញទំហឹងកាល​ពីវេលាម៉ោង១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី១១ ​ធ្នូ​ តាម​

រាជ​ធានីភ្នំពេញ​ ៖ បុរសម្នាក់​បាន​សន្លប់​បាត់​ស្មារតី​ និង​នារី​២នាក់​បាន​រង​របួស​ធ្ងន់​ដោយម្នាក់បាក​ជើងម្ខាង និង​ម្នាក់​ទៀត​បាក​ដៃ​ម្ខាង​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​បើកម៉ូតូម៉ាក​ហ្វុីណូ​ពណ៌​ខៀវ​លាយស​​មួយគ្រឿង​ក្នុងល្បឿន​លឿន​​ជ្រុល​​ទៅបុក​លូដែល​គេដាក់​​​ជា​សញ្ញា​​តាម​ផ្លូវ​​ដែល​កំពុង​​ជួស​ជុល​ចំ​ពី​មុខ​ពេញទំហឹងកាល​ពីវេលាម៉ោង១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី១១ ​ធ្នូ​ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ទល់​មុខ​អធិ​ការ​ដ្ឋាន​ខណ្ឌសែន​សុខចាស់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។

ជន​រងគ្រោះ​ទាំង៣​នាក់​ក្នុង​នោះ​មាន​នារី២​នាក់ ​ដែល​អ្នកបើក​ម៉ូតូ​ឈ្មោះ​ស្រី និច អាយុ២០​ឆ្នាំ ​​របួស​បាក់​ជើងខាងស្តាំ​និង២នាក់ទៀត​ជិះពី​ក្រោយ​ឈ្មោះស្រី ខួច អាយុ១៨ឆ្នាំ ​រងរបួស​បាកដៃ​ស្តាំ​ និងបុរស​ម្នាក់ទៀត​ជិះ​ក្រោយ​គេ​​ដែល​សន្លប់បាត់​ស្មារតីនោះឈ្មោះណូន អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់​ស្នាក់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំ​ពេញ ។

​​​សាក្សី​និយា​យ​ថា មុនពេលកើត​ហេតុ​គេ​ឃើញ​ម៉ូតូម៉ាក​ហ្វុី​ណូ​ពណ៌​ខៀវលាយស​មួយ​គ្រឿង​ជិះ​ឌុប​គ្នា៣នាក់ បើក​បរ​ដោយនារីម្នាក់​ទំនង​ជា​ស្រវឹង​ស្រាបានបើក​ម៉ូតូ​យ៉ាង​​លឿន​​តាម​ផ្លូវ​ភ្នំ​ពេញ​-ហាណូយក្នុងទិសដៅ​ពីត្បូង​ទៅ​ជើង​ ស្រាប់​តែមក​ដល់ចំណុច​កើតហេតុ​​​​ក៏រេចង្កូត​​​ទៅ​បុក​​លូ​ដែល​គេដាក់​ជា​សញ្ញា​តាមផ្លូវ​​ដែល​កំពុង​​ជួស​ជុល​ចំពីមុខ​​ពេញ​ទំហឹង​បណ្តាលឲ្យ​នារី​ម្នាក់​ដែល​បើកម៉ូតូ​រង​របួស​ធ្ងន់​ដោយបាក់​ជើង​ខាង​ស្តាំ និង​នារីម្នាក់​ទៀតជិះ​ពី​ក្រោយ​របួស​ធ្ងន់​ដូច​គ្នា​​ដោយបាក់​ដៃខាង​ស្តាំ ឯបុរស​​ជិះ​ក្រោយ​​សន្លប់​​​​ឈឹង​ ត្រូវ​មិត្ត​ភក្តិហៅរថ​យន្ត​សាមុយ​ដឹក​យកទៅសង្រោះ​​​នៅ​មន្ទីរ​ពេទ្យឯក​ជន​មួយ។ ក្រោយពេល​កើតហេតុ មនុស្ស​មួយ​ក្រុម​ដែល​​ពួកគេអះអាង​មុខ​ប៉ូលិស​ខណ្ឌ​សែនសុខថា ជា​មិត្ត​​ភក្តិ​របស់​ជន​រង​គ្រោះ​ហើយ​សុំយក​ម៉ូតូ​របស់​​ជនរង​គ្រោះ​​ទៅរក្សា​ទុក​​ ព្រោះមិនចង់​រំខានដល់​ប៉ូលិស ៕