ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាស​វី​ស្រវឹង​ជិះ​រំលោ.ភ​ភ្លើងស្តុប​​បុក​ជាមួយ​ម៉ូតូ​សង​់​កូរ៉េ​របួស​3នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូស្មាសវី​ ពណ៌ខ្មៅ ​មួយ​គ្រឿង ជិះគ្នា​២​នាក់​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​បើក​រំលោ.ភ​​ភ្លើង​សញ្ញា​ចរាចរណ៍​ទៅ​បុក​ជា​មួយ​ម៉ូតូ​សង់​កូរ៉េ​ បណ្តាល​ឲ្យ​​រង​​របួស​ធ្ងន់ម្នាក់​ ស្រាល​២នាក់​​ កាល​​ពី​​វេលា​​ម៉ោង​៩ន​ិង​១៥​នាទី​យប់​ថ្ងៃទី​១០​ ធ្នូ​ ​នៅ​ច​ំណុច​ស្តុប​ផ្លូវ​ភ្លោះ​អូរ​ឫស្សី​ ​តាម​មហា​​វិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ​២១៤​ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧មករា ។

រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូស្មាសវី​ ពណ៌ខ្មៅ ​មួយ​គ្រឿង ជិះគ្នា​២​នាក់​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​បើក​រំលោភ​​ភ្លើង​សញ្ញា​ចរាចរណ៍​ទៅ​បុក​ជា​មួយ​ម៉ូតូ​សង់​កូរ៉េ​ បណ្តាល​ឲ្យ​​រង​​របួស​ធ្ងន់ម្នាក់​ ស្រាល​២នាក់​​ កាល​​ពី​​វេលា​​ម៉ោង​៩ន​ិង​១៥​នាទី​យប់​ថ្ងៃទី​១០​ ធ្នូ​ ​នៅ​ច​ំណុច​ស្តុប​ផ្លូវ​ភ្លោះ​អូរ​ឫស្សី​ ​តាម​មហា​​វិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ​២១៤​ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧មករា ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹង​ថា​ ម៉ូតូស្មាសវី​ ពណ៌ខ្មៅ​ ​ជិះ​គ្នា​២​នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ បើកបរតាម​មហាវិថី​ព្រះមុនី​វង្ស​ ​ពី​​ជើង​​ទៅត្បូង​ ចំណែកម៉ូតូសង់កូរ៉េ​ ពណ៌ក្រហម បើកពីត្បូង​ទៅ​ជើង​ ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា ​ខណៈ​មក​ដល់​ស្តុប​ខាង​លើ​ ម៉ូតូ​សង់​កូរ៉េ​បត់​ឆ្វេង​​តាម​​បញ្ជាភ្លើង​ស្តុប​ត្រឹមត្រូវ​​ដោយ​ឡែក​ខាង​ម៉ូតូ​ស្មាសវី​រវល់​តែ​ស្រវឹង​មិន​បាន​គោរព​ភ្លើង​សញ្ញា​​ចរាចរណ៍ទេ​បើក​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​បណ្តាល​ឲ្យ​អ្នក​​បើក​ម៉ូតូស្មាសវី​ រង​របួស​ធ្ងន់​ អ្នក​​​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល​ ​ឯ​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ​រង​របួស​ស្រាលដែរ ។

អ្នក​បើក​ម៉ូតូស្មាស​វី​រង​របួសធ​្ងន់​​​ឈ្មោះ​ ចិត្រ ​ភេទ​ប្រុស​ អាយុ៣០ឆ្នាំ​ និង​អ្នក​ជិះ​ពី​ក្រោយ ​ឈ្មោះ​​ផាន់​ សារុន​ ភេទប្រុស​ អាយុ​១៨​ឆ្នាំ ​មាន​ទីលំ​នៅ​ភូមិ​ត្រពាំង​ពិស​ ឃុំបសេដ្ឋ​ ស្រុកចន្រ្ទា ​រងរបួសស្រាល​ ។ ​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ​​ឈ្មោះ​ ស៊ុន​ សុខា​ ភេទ​ប្រុស​ ​អាយុ​៣០​ឆ្នាំ​ ​ជា​អ្នក​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​សង្កាត់​អូរឫស្សី​ទី២​ ​ខណ្ឌ៧​មករា ។ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​របួស​ធ្ងន់​ត្រូវ​រថយន្ត​​ដឹក​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​​​ពេទ្យកាល់ម៉ែត​​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​​សមត្ថ​កិច្ច​​វាស់​វែង​រួច​យក​ទៅ​រក្សា​ទុក​នៅខណ្ឌ​​​៧​មករា រង់​ចាំ​​ដោះ​ស្រាយ​តាម​នីតិវិធី ៕