​ប៉ូលិស​ជិះម៉ូតូ​​អត់ពាក់​ស្លាកលេខ​ត្រូវ​ប៉ូលិស​​មូលដ្ឋាន​​ឃាត់​សួរ​ បន្ទាប់ពី​មានសភាព​ការណ៍​ប្លន់​កើតឡើង


រាជធានីភ្នំពេញ​ ៖ សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ទំនប់ទឹក ​និងសមត្ថ​កិច្ច​នគរ​បាល​ខណ្ឌចំការ​មនមួយក្រុម​ធំ​បានធ្វើការ​​ឆែក​ឆេរ​ និង​ឃាត់​​​ខ្លួន​មន្ត្រី​​​នគរ​​បាល​នៃ​នាយកដ្ឋាន​​​អង្គរក្ស​​២នាក់ ​ដែលជិះ​ម៉ូតូម៉ាក​​ឌ្រីមសេ​១២៥ ពណ៌ខ្មៅមួយគ្រឿង ​​អត់ពាក់ស្លាក​​លេខ​​ធ្វើ​ដំណើរ​​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ១ កាល​ពី​​​វេលាម៉ោង​​១២ ​និង​៣០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១១ ​ធ្នូ ២០១២ ​បណ្តាល​ឱ្យ​កើត​​មាន​ការប្រទូសរ៉ាយ​​​​​គ្នា​មួយសន្ទុះធំ ។

ក្នុងហេតុការណ៍នេះ ក្រុម​សមត្ថកិច្ចនគរ​បាល​មូលដ្ឋាន​បាន​ធ្វើការ​ទំនាក់​ទំនង​​​ប្រមូល​ផ្តុំគ្នា​​ធ្វើការ​ឃាត់​ខ្លួន និងឆែកឆេរ​​លើ​មន្ត្រី​​​នគរ​បាល​​នាយក​ដ្ឋាន​​អង្គរក្ស​​​ ហើយ​នាំយក​ទៅកាន់អធិការដ្ឋាន​​នគរ​បាល​​ខណ្ឌ ដើម្បី​សាកសួរ​ទាំង​យប់​ដោយសារ​នៅក​្នុង​​មូលដ្ឋាន​​ទើប​មានសភាព​ការណ៍​​ប្លន់​​រួចថ្មីៗ ។ ​​​ក្រោយ​ពីធ្វើការសាកសួរ​​ឃើញថា ​មន្ត្រីនគរ​បាល​នាយកដ្ឋាន​អង្គរក្ស​​មានលិខិត​ប្រើប្រាស់​​​អាវុធ​​គ្រប់គ្រាន់ ​ទើប​សមត្ថ​កិច្ច​​នគរ​បាល​ខណ្ឌ​ចំការ​មន អនុញ្ញាត​​ឱ្យត្រឡប់​ទៅលំនៅឋាន​វិញភ្លាមៗ​នោះដែរ ។

សូមបញ្ជាក់​​ថា មុន​សមត្ថ​កិច្ច​ឱ្យ​មន្ត្រី​នគរ​បាល​​នាយកដ្ឋាន​​អង្គ​រក្ស​​​ត្រឡប់​ទៅ​លំនៅឋាន​​វិញ​នោះ ​​គឺសមត្ថ​កិច្ច​នគរ​បាល​​មូលដ្ឋាន​​បាន​ធ្វើការ​អប់រំ​​​ព្រមាន​យ៉ាងចាស់ដៃ​​លើ​មន្ត្រីនគរបាលនាយកដ្ឋាន​អង្គរក្ស​ដែល​ជិះ​ម៉ូតូ​​មិនគោរពច្បាប់​ចរាចរណ៍​​គ្រប់គ្រាន់​​ ហើយ​រករឿង​​​នគរ​បាល​ដូចគ្នា​ដែល​សុំធ្វើការ​ត្រួតពិនិត្យ​​នៅតាម​មូល​ដ្ឋាន​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ