ទើបតែសង្កេតឃើញ
ស្ត្រីជាប្រពន្ធម្នាក់ដែលមួយថ្ងៃៗនិយាយមិនចេះហត់ ពេលមួយកំពុងនិយាយប៉ោចៗស្រាប់តែឃើញប្តីចេះតែមើលមុខខ្លួន ព្រមទាំងសើចញឹមៗផង ។ ស្ត្រីនោះនឹកអៀនខ្លួនក៏សួរ ៈ
-ម៉េចបងឯងចេះតែមើលមុខខ្ញុំអីុចឹង?
-ព្រោះបងទើបតែសង្កេតឃើញថា បើអូនបិទមាត់នៅស្ងៀម គឺទម្រង់មុខអូនស្អាតណាស់, ស្អាតទាល់តែមែនទែន ៕
ចែករំលែកព័តមាននេះ