ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីហក់ឡើង​ថ្លៃ ពេល​មានស្ពានឆ្លងជាប្រវត្ត​ិសាស្ត្រ​

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដី​នៅ​ភូមិ​កោះ​ចាស់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ដែល​មានទឹក​ទន្លេមេគង្គ​ព័ទ្ធ​ជុំវិញ​នៅ​ពេល​ដែល​មាន​ស្ពានបេតុង​ទទឹង​៨​ម៉ែត្រ និង​បណ្តោយ​៧៧៩​ម៉ែត្រ​ត្រូវ​បាន​ត​ភ្ជាប់​ហើយ​នោះ ដី​នៅ​តំបន់​នេះ​នឹង​ហក់​ឡើងថ្លៃ​ខុស​ពី​ពេល​មុន​ដល់​៥​ទៅ​៦​ដង ហើយ​ក៏​មាន​អាហារ​ដ្ឋា​ន​បាន​បើក​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរ​មួយ​កន្លែង​រួច​ហើយ​ដែរ ។…

ខេត្តកំពង់ចាម ៖ ដី​នៅ​ភូមិ​កោះ​ចាស់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ដែល​មានទឹក​ទន្លេមេគង្គ​ព័ទ្ធ​ជុំវិញ​នៅ​ពេល​ដែល​មាន​ស្ពានបេតុង​ទទឹង​៨​ម៉ែត្រ និង​បណ្តោយ​៧៧៩​ម៉ែត្រ​ត្រូវ​បាន​ត​ភ្ជាប់​ហើយ​នោះ ដី​នៅ​តំបន់​នេះ​នឹង​ហក់​ឡើងថ្លៃ​ខុស​ពី​ពេល​មុន​ដល់​៥​ទៅ​៦​ដង ហើយ​ក៏​មាន​អាហារ​ដ្ឋា​ន​បាន​បើក​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរ​មួយ​កន្លែង​រួច​ហើយ​ដែរ ។

ស្ត្រី​ឈ្មោះ ហេង ស៊ីវ​ម៉ី អាយុ​២១​ឆ្នាំ ម្ចាស់​អាហារ​ដ្ឋា​ន​សុជាតា​ម្លប់​កំពីងរាជ​(​បំពេញរាជ្យ​)​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា​ថា ពី​មុន​នាង​រស់នៅ​រាជធានី​ភ្នំពេញ​ដោយ​បាន​ប្រកប​របរ​លក់​សម្លៀក​បំពាក់​និង​អ្នក​ធ្វើ​ម្ហូប​កម្ម​ង់​តាម Online ដែល​ធ្លាប់​បាន​ទៅ​រៀន​ធ្វើ​ម្ហូប​ដល់​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ។ ស្រប​ពេល​ដែល​នៅ​ខេត្តកំពង់ចាម មាន​ស្ពានបេតុង​កាត់​ទន្លេមេគង្គ​ពី​ត្រើយ​ក្រុង​កំពង់ចាម មក​ឃុំ​កោះមិត្ត​ដែល​បាន​សាង​សង់​ជិត​រួច​ហើយ​នោះ មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​និង​រថយន្ត​ឆ្លង​មក​លេង​បណ្តើរ​ៗ​ហើយ ដែល​បង្កើត​ឲ្យ​តំបន់​នេះ​ក្លាយទៅជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ ។

ម្ចាស់​អាហារ​ដ្ឋា​ន​សុជាតា​ម្លប់​កំពីងរាជ ប្រាប់​បន្ត​ថា ដោយ​មើលឃើញ​តំបន់​នេះ​មាន​ភាព​អ៊ូអរ​នោះ​ទើប​សម្រេចចិត្ត​ទិញ​ដី​មួយ​កន្លែង ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្បាលស្ពាន​នោះ​ទេ​ដើម្បី​បើក​អាហារ​ដ្ឋា​ន​ដែល​ភ្ញៀវ​អាច​កុម្ម៉ង់​មុខម្ហូប​ដល់​ទៅ​២០​មុខ​តាម​តម្រូវការ ។ ហាង​គាត់​ទើបតែ​បើក​ដំណើរការ​១​ស​ប្តា​ហ៍​មកនេះ គឺ​រាល់ថ្ងៃ​មាន​ពលរដ្ឋ​មក​ចូល​ហូប​ទាំង​ព្រឹកល្ងាច​តម្លៃ​វិញ​ក៏​លក់​ធូរ​ថ្លៃ​ថែម​ទៀត បើសិនជា​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​មក​ពី​គ្រប់​ទិស​ទីនោះ ក្នុង​ពេល​ខាង​មុខ​នឹង​ពង្រីក​អាហារ​ដ្ឋា​ន​ឲ្យ​បាន​ធំ​ជាង​នេះ​បន្ថែម​ទៀត ។
លោកតា ទាង ហេង អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​កោះ​ចាស់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម បាន​ប្រាប់​ថា កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១០ ដី​នៅ​ភូមិ​របស់​គាត់​មាន​តម្លៃ​ថោក​ទេ ក្នុង​១​ប្លង់​តម្លៃ​តែ​ជាង​១​តម្លឹង​មាស​ប៉ុណ្ណោះ តែ​ចាប់ពី​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្តល់​ស្ពានបេតុង​កាត់​ទន្លេមេគង្គ​ពី​ត្រើយ​ក្រុង​កំពង់ចាម​មក​កោះមិត្ត ដី​ក៏​បាន​ចាប់ផ្តើម​ហក់​ឡើង​បន្តិច​ម្តង​ៗ មក​ទល់​សព្វ​ថ្ងៃនេះ​តម្លៃ​ខុស​ពី​មុន​ពី​៥​ទៅ​៦​ដង ហើយ​តែងតែមាន​ឈ្មួញ​ដើរ​ទិញ​ដី​អ្នក​ភូមិ​សម្រាប់​ធ្វើ​គម្រោង​ផ្សេង​ៗ និង​ខ្លះ​ទៀត​ទិញ​សម្រាប់​លក់​បន្ត​ដូច​ជា​ដី​របស់​គាត់​មាន​ទំហំ​ក្បាល​២០​ម៉ែត្រ​បណ្តោយ​២៣០​ម៉ែត្រ មិន​ទាន់​មាន​គោល​ការ​លក់​នោះ​ទេ គឺ​ទុក​សម្រាប់​ចែក​ឲ្យ​កូន​ៗ៣​នាក់ ។

លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា តាម​គោលការណ៍​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត លោក​នឹង​ធ្វើ​ឲ្យ​កោះមិត្ត​នេះ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ដែល​ផ្តល់​អត្ថ​ប្រយោជន៍​​ ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ ក្នុង​ឆ្នាំ​២០១៨​នេះ​ផ្លូវ​បេតុង​មាន​ខ្វាត់ខ្វែង​ស្ទើរតែ​ទាំងអស់​ងាយស្រួល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​។ ស្ពាន​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ