ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ថ្ងៃ​គួរ​ទទួលទាន​ផ្លែ​ឈើ​៥​ពេល និង​បន្លែ​៧​ពេល

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​BBC News បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​៧​ពេល អាច​សង្គ្រោះ​ជីវិត​យើង​បាន ខណៈ​ពេល​ដែល The Daily Telegraph…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​BBC News បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​៧​ពេល អាច​សង្គ្រោះ​ជីវិត​យើង​បាន ខណៈ​ពេល​ដែល The Daily Telegraph និយាយ​ថា ការ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​១០​ពេល​ក្នុង​មួយ​ថ្ងៃ គឺជា​រឿង​ល្អ​បំផុត ។

រឿង​នេះ​បាន​មក​ពី​លទ្ធផល​នៃ​ការ​សិក្សា​របស់​អង់គ្លេស​មួយ ដែល​បាន​ប្រើប្រាស់​ព័ត៌​មាន​ទៅ​លើ​មនុស្ស​ធំ​ពេញវ័យ​ប្រមាណ​៦៥០០០​នាក់ ដែល​ចូលរួម​ក្នុង​ការ​សង្កេត​សុខភាព​សម្រាប់​ប្រទេស​អង់គ្លេស ។ ការ​សង្កេត​នេះ គឺ​ពី​និត្យ​ទៅ​លើ​សុខភាព និង​កត្តា​របៀប​រស់នៅ​ដូច​ជា ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ជាដើម ។ អ្នក​ស្រាវជ្រាវ​បាន​តាមដាន​ទៅ​លើ​អ្នកចូលរួម​ជា​មធ្យម​៧,៧ ឆ្នាំ ក្រោយ​ពី​ចាប់ផ្តើម​សិក្សា ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ មាន​ជាប់​ទាក់ទង​នឹង​ការ​ថយ​ចុះ​ការ​ប្រឈម​នឹង​ការ​ស្លាប់ ដោយសារ​តែ​មូលហេតុ​គ្រប់​ប្រភេទ ជា​ពិសេស​ការ​ស្លាប់​ដោយ​សារ​តែ​ជំងឺ​បេះដូង និង​មហារីក​តែ​ម្តង ។ កាលណា​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​កាន់តែ​ច្រើន ឥទ្ធិពល​ការពារ​ខ្លួន ក៏​មាន​កាន់តែ​ច្រើន​ដែរ ។

អ្នក​ដែល​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ចាប់ពី​៧​ពេល​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​ស្លាប់​ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​តិច​ជាង​មួយ​ពេល ប្រមាណ​៣៣​ភាគរយ ។ ការ​សិក្សា​នេះ​បាន​ផ្តល់​នូវ​អំណះអំណាង​បន្ថែម​ទៀត​ទៅ​លើ​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ។

ការ​សិក្សា​នេះ​ដែន​កំណត់​របស់​វា​ច្រើន​ដែរ​ព្រោះតែ​មិន​បាន​បញ្ចូល​កត្តា ផ្សេង​ៗ​ទៀត ដែល​ពាក់ព័ន្ធ ។ រឿង​នេះ​អាច​មាន​ដូច​ជា ប្រ​វ​តិ្ត​ជក់បារី ការ​ហាត់ប្រាណ និង​ប្រាក់​ចំណូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ