ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​តាម​ប្រមាញ់​ព្យុះ​ដ៏​ល្បី​របស់​ស្ថានីយ​ទូរទស្សន៍​ម្នាក់​ស្លា.ប់​ក្នុង​នាវា

6 ឆ្នាំ មុន

លោក​Joel Taylor​អ្នកប្រមាញ់​ព្យុះ​ដ៏​ល្បីឈ្មោះ​ក្នុង​កម្មវិធី​ «Storm Chasers»​ របស់​ស្ថានីយទូរទស្សន៍​«Discovery Channel»​នៅ​សហរដ្ឋអាមេរិក​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អាយុ​៣៨​ឆ្នាំ ខណៈ​ពេល​កំពុង​ដើរ​កម្សាន្ត​នៅ​ក្នុង​នាវា​ទេសចរណ៍ ។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​សម្តែង ប៉ុន្តែ​អាច​បណ្តាល​មក​ពី​ញៀន​ថ្នាំ​ហួស​កម្រិត…

លោក​Joel Taylor​អ្នកប្រមាញ់​ព្យុះ​ដ៏​ល្បីឈ្មោះ​ក្នុង​កម្មវិធី​ «Storm Chasers»​ របស់​ស្ថានីយទូរទស្សន៍​«Discovery Channel»​នៅ​សហរដ្ឋអាមេរិក​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អាយុ​៣៨​ឆ្នាំ ខណៈ​ពេល​កំពុង​ដើរ​កម្សាន្ត​នៅ​ក្នុង​នាវា​ទេសចរណ៍ ។

គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​សម្តែង ប៉ុន្តែ​អាច​បណ្តាល​មក​ពី​ញៀន​ថ្នាំ​ហួស​កម្រិត ។

វេ​ប​សាយ​«TMZ»​បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​ប៉ូលិស​ថា លោក​Taylor​បាន​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​បន្ទប់​របស់​គេ​ក្នុង​នាវា​«Royal Caribbean»​កាលពី​ថ្ងៃ​ទី​២៣ មក​រា ២០១៨ មើលទៅ​លោក​ហាក់ដូចជា​ស្លាប់​ដោយ​ការ​ញៀន​ថ្នាំ​ហួស​កម្រិត ។

អ្នកដំណើរ​នៅ​លើ​នាវា​បញ្ជាក់​ប្រាប់​«TMZ»​ថា​ពួក​គេ​ឃើញ​Taylor​ប្រើ​ថ្នាំ​ញៀន​លើស​ចំណុះ​ទាំង​ថ្នាំ​អ៊ី និង​កូ​កា​អ៊ី​ន ហើយ​សន្លប់​បាត់ស្មារតី​ក្នុង​ពេល​ស្ថិត​នៅ​លើ​ឆាក​រាំ ក្រោយមក​ត្រូវ​មិត្តភក្តិ​ជួយ​យក​ទៅ​បន្ទប់​គេង ។

លោក​Taylor​បាន​បញ្ជាក់​ការ​សិក្សា​ផ្នែក​ឧតុនិយមវិទ្យា​ពី​មហាវិទ្យាល័យ​អូ​ក្លា​ហូ​ម៉ា ក្រោយ​មក​ក្លាយជា​សមាជិក​របស់​ក្រុម​ពី​វេ​ប​សាយ​«Tornado Videos.Net»​ជា​អ្នក​ចូល​រួម​តាម​ប្រមាញ់​ព្យុះ​នានា​ក្នុង​កម្មវិធី​«Storm Chasers»​រហូត​ដល់​ឆ្នាំ​២០១២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ