ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​របាំ​អង្គរ​សក្តិ​សិទ្ធិ​នៅ​សៀមរាប​តែងតែ​សម្តែង​ជូន​អ្នកទេសចរ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ «​សាលា​រចនា និង​វិចិត្រសិល្បៈ​សម្តេចព្រះរាម​បុប្ផា ទេវី​ឈូកស បន្ទាយ​ស្រី​» មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ «​សាលា​រចនា និង​វិចិត្រសិល្បៈ​សម្តេចព្រះរាម​បុប្ផា ទេវី​ឈូកស បន្ទាយ​ស្រី​» មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​ក​ន្ថា រ៉ា​វី​ន ងិ​ន​កា​រ៉េ​ត និង​សម្តេចព្រះ​រាជបុត្រី​ព្រះ​រាម​នរោត្តម បុប្ផា​ទេវី ជា​ប្រធាន​កិ​តិ្ត​យស ក្រោម​ការ​គាំទ្រ​ពី​អង្គការ​យូ​ណេ​ស្កូ​(UNESCO) ។

សាលា​រចនា និង​វិចិត្រសិល្បៈ ដែល​បង្កើត​នៅ​ខេត្ត​នេះ គឺជា​លើក​ទី​១ ។ តាំងពី​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០៧ រហូត​ដល់​បច្ចុប្បន្ន មាន​ក្រុម​សិល្បករ សិល្ប​ការិនី ជា​កុមារ​ក្រីក្រ ។

ការ​សម្តែង​របស់​ក្រុម​សិល្បៈ​នោះ គឺ​ដើម្បី​ថ្វាយ​ក្នុង​ពិធីបួងសួង ពួក​គេ​គឺជា​ក្រុម​នាដកា​នៅ​ក្នុង​វ័យ​បរិសុទ្ធ ។ ពួក​នាង​ចូល​ហាត់រៀន​ដោយ​ឥត​គិត​ប្រាក់ ចាប់ពី​អាយុ​៦​ឆ្នាំ ក្នុង​នោះ​ហាត់​ក្នុង​១​ស​ប្តា​ហ៍​ចំ​នួ​៥​ថ្ងៃ ហើយ​ក្នុង​១​ថ្ងៃ​ហាត់​ចំនួន​៧​ម៉ោង ។ មិន​ត្រឹមតែ​បង្ហាត់​សិល្បៈ​បុរាណ​ប្រពៃណី និង​ភ្លេងបុរាណ​ប៉ុណ្ណោះ​នោះ​ទេ គឺ​មាន​បញ្ចូល​វប្បធម៌ និង​សាសនា ព្រមទាំង​បង្រៀន​ធ្វើ​ម្ហូប​ខ្មែរ​ថែម​ទៀត​ផង ។

បច្ចុប្បន្ន​ក្រុម​អង្គរ​សក្តិ​សិទ្ធិ តែងតែ​សម្តែង​១​ខែ​ម្តង ក្នុង​ក្រុង​សៀមរាប ដូច​ជា​៖​នៅ​សណ្ឋា​គារ អា​ម៉ា​ន​សារា និង​សម្តែង​១​ស​ប្តា​ហ៍​២​ដង​នៅ Divine Sala ស្ថិត​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ នៅ​សាលា​សិល្បៈ​ក៏​មាន​ទទួលភ្ញៀវ​ផង​ដែរ ។

ក្មេង​ទាំងអស់​ដែល​ចូល​ហាត់​សិល្បៈ ថែម​ទាំង​បង្រៀន​ធ្វើ​ម្ហូប​ខ្មែរ​ទៀត​ផង ដើម្បី​ទុក​សម្រាប់​រៀបចំ​ជូន​ភ្ញៀវ​ដែល​មក​ទស្សនា​មើល​សិល្បៈ​តាម​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀម​រាប ។ ក្រៅពី​នេះ​បង្រៀន​គូរគំនូរ និង​បង្រៀន​ភាសា​អង់គ្លេស ។

ក្រុម​សិល្បៈ​បាន​រៀបចំ​បង្ហាញ​ពិធី​រៀប​ការ​តាម​ប្រពៃណី​ខ្មែរ ដូច​ជា​អង្គុយ​សែន​ចងដៃ និង​ថតរូប​ភាព ។ នៅ​មាន​ទទួល​សម្តែង ផ្សេង​ៗ​ទៀត ទៅ​តាម​ការ​ស្នើ​សុំ​របស់​ភ្ញៀវ ។

ពិធីបួងសួង​តាម​ប្រាសាទ គឺ​ធ្វើ​ឡើង ដើម្បី​ឧទ្ទិស​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី បារមី​គ្រប់​ប្រាសាទ និង​គោរព​ទឹកដី​សក្តិ​សិទ្ធិ ។

សម្រាប់​កម្មវិធី​រៀបចំ​អាហារ​ពេល​ល្ងាច​នៅ​តាម​ប្រាសាទ ចង់​បង្ហាញ​ជនរួមជាតិ​កម្ពុជា និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដើម្បី​ឱ្យ​នាំ​គ្នា​គោរព​ប្រាសាទ​ទាំង​អស់នោះ គឺជា​កន្លែង​គោរព​សក្ការបូជា​សក្តិ​សិទ្ធិ ក្នុង​ពិធីបួងសួង និង​បូជា​ថ្វាយ​បាយសី ដែល​ធ្វើ​ដោយ​ក្រុម​របាំ អង្គរ​ស័​កិ្ត​សិទ្ធិ​ផ្ទាល់ ។

លោក​ជំទាវ​ក​ន្ថា រ៉ា​វី​ន ងិ​ន​កា​រ៉េ​ត ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុម​សិល្បករ សិល្ប​ការិនី មុន​ចាប់ផ្តើម​ហាត់​តែងតែ​ធ្វើ​សមាធិ និង​សូត្រធម៌ ដូច្នេះ​ហើយ​ទើប​ហៅ​ថា ក្រុម​អង្គរ​សក្តិ​សិទ្ធិ និង​រៀបចំ​តាម​ប្រាសាទ​បួងសួង​ឧទ្ទិស​ដល់​ទៅ​ចំនួន​៣៣​ប្រាសាទ​ដើម្បី​សុំ​សេចក្តីសុខ ។ នៅ​ពេល​ណា​ដែល​ប្រទេស​នៅ​លើ​ពិភពលោក​មាន​បញ្ហា គឺ​ក្រុម​អង្គរ​ស័ក្តិសិទ្ធិ បាន​ប្រារព្ធ​ពិធីបួងសួង​ជា​រៀង​រាល់​ឆ្នាំ ព្រមទាំង​ធ្វើ​ពិធីបួងសួង​សម្រាប់​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះមហាក្សត្រ ។

លោក​ជំទាវ​ក​ន្ថា រ៉ា​វី​ន ងិ​ន​កា​រ៉េ​ត ធ្លាប់​ដឹកនាំ​ក្រុម​សិល្បករ សិល្ប​ការិនី ហៅ​ថា ក្រុម​អង្គរ​សក្តិ​សិទ្ធិ​ចំនួន​៣០​នាក់ ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​ចំនួន​៦​ស​ប្តា​ហ៍ គឺ​មាន​ចំនួន​៤​រដ្ឋ ដើម្បី​ជួបជុំ​ជាមួយ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ។

ក្នុង​ពេល​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៣ បួងសួង​រំលឹក​គុណ​ដល់​ព្រលឹង​ជីដូន ជីតា​ខ្មែរ​នៅ​ប្រទេស​គេ ហើយ​បាន​សម្តែង និង​បង្ហាញ​សិល្បៈ​វប្បធម៌​នៅ​តាម​ម​ហោ​ស្រប​នៃ​រដ្ឋ នីមួយ​ៗ ព្រម​ទាំង​បាន​ចូលរួម​មើល​តាម​សាលា​សិល្បៈ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រឡប់​មក​វិញ​បាន​ទៅ​សម្តែង​នៅ​មហោស្រព​ចតុម្មុខ រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​សម្តេចព្រះរាម​នរោត្តម បុប្ផា​ទេវី បាន​យាង​ទៅ​ជាមួយ ។

ក្រោយមក​បាន​ចេញ​ទៅ​សម្តែង​រឿង​រាមកេរ្តិ៍ នៅ​ប្រទេស​ជប៉ុន​ចំនួន​១០​ថ្ងៃ ដោយ​មាន​សម្តេចព្រះរាម​នរោត្តម​បុប្ផា ទេវី យាង​ទៅ​ជាមួយ ។ គ្រានោះ​មាន​ភ្ញៀវ​ចូលរួម​ទស្សនា​ចំនួន​១៥០០​នាក់ សម្តែង​នៅ​មហោស្រព​ស៊ូ​មី ដា​ហូ មានការ​ចូលរួម​ទស្សនា​ដោយ​បុត្រ​ហ្លួង ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ