ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្រោម​អនាម័យ​ក្នុងចាន​ពេល​កំពុង​បរិភោគ

11 ឆ្នាំ មុន

គ្រាន់​តែ​​សត្វ​ដង្កូវ ឬ​កន្លាត​នៅ​ក្នុង​ចាន​បាយ យើង​​ខ្ពើម​រអើម​ទៅ​ហើយ​​​ ចុះ​ទម្រាំតែ​មាន​ស្រោម​អនាម័យ​នៅ​ក្នុង​ចាន​បែប​នេះ តើ​មាន​អារម្មណ៍​បែប​ណា ?

រឿង​រ៉ាវ​ហួស​ចិត្ត​មិន​នឹក​ស្មាន​ដល់​មួយ​កើត​​​​​លើ​និស្សិត​ចិន​ម្នាក់​នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន ខណៈ​ដែល​គេ​កំពុង​បរិភោគ​​​ក្នុង​អាហារដ្ឋាន​នៅ​សាលក​វិទ្យាល័យ បាន​ប្រទះ​ឃើញ​ស្រោម​អនាម័យ​មួយ​នៅ​ក្នុង​ចាន​បាយ​ឆា​របស់​គេ ។ នេះ​បើ​យោង​តាម​ប្រភព​គេហ​ទំព័រ មៃយ៍ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១២ ។

គ្រាន់​តែ​​សត្វ​ដង្កូវ ឬ​កន្លាត​នៅ​ក្នុង​ចាន​បាយ យើង​​ខ្ពើម​រអើម​ទៅ​ហើយ​​​ ចុះ​ទម្រាំតែ​មាន​ស្រោម​អនាម័យ​នៅ​ក្នុង​ចាន​បែប​នេះ តើ​មាន​អារម្មណ៍​បែប​ណា ?

រឿង​រ៉ាវ​ហួស​ចិត្ត​មិន​នឹក​ស្មាន​ដល់​មួយ​កើត​​​​​លើ​និស្សិត​ចិន​ម្នាក់​នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន ខណៈ​ដែល​គេ​កំពុង​បរិភោគ​​​ក្នុង​អាហារដ្ឋាន​នៅ​សាលក​វិទ្យាល័យ បាន​ប្រទះ​ឃើញ​ស្រោម​អនាម័យ​មួយ​នៅ​ក្នុង​ចាន​បាយ​ឆា​របស់​គេ ។ នេះ​បើ​យោង​តាម​ប្រភព​គេហ​ទំព័រ មៃយ៍ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១២។

ប្រភព​បន្ត​ថា ស្រោម​អនាម័យ​នោះ​ត្រូវ​បាន​គេ​យក​ចេញ​ពី​កញ្ចប់​មួយ​ ប៉ុន្តែ​មិន​ច្បាស់​ថា វា​ត្រូវ​បាន​គេ​ប្រើ​រួច​​ ឬ​ក៏​មិន​ទាន់​ប្រើ​​នោះ​ទេ ។
ក្រោយ​ពេល​ប្រទះ​ឃើញ​ស្រោម​អនាម័យ​នៅ​ក្នុង​ចាន​បាយបែប​នេះ និស្សិត​រូបនោះ​​ខឹង​យ៉ាង​ខ្លាំង​ រួច​សួរ​ទៅ​ចុង​ភៅ​ពី​មូល​ហេតុ​ ។

លោក​អ្នក​ទាយ​ទៅ​មើល​ថា តើ​ចុង​ភៅ​ឆ្លើយ​​បែប​ណា ?

គាត់​ឆ្លើយតប​ទៅ​និស្សិត​រូប​នោះ​​យ៉ាង​សុភាព​ថា «តើ​អ្នក​មិន​ដែល​ឃើញ​វា​ពី​មុន​មក​មែន​ទេ វា​គឺ​ជា​ស្រទាប់​ក្រៅ​​របស់​សាច់​ក្រក​ »៕