ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ក្រោយ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ឃ្លាំង​អេ​ត​ចាយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ឆេះ​ស្លាប់ ខណៈ​ពេល​ផ្ទៃមេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រិច​ៗ នៅ​ក្នុង​ឃ្លាំង​លក់​ទិញ​អេ​ត​ចាយ​ទំហំ​២០​ម៉ែត្រ​គុណ​២៥​ម៉ែត្រ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​២៤​នាទី ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ឆេះ​ស្លាប់ ខណៈ​ពេល​ផ្ទៃមេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រិច​ៗ នៅ​ក្នុង​ឃ្លាំង​លក់​ទិញ​អេ​ត​ចាយ​ទំហំ​២០​ម៉ែត្រ​គុណ​២៥​ម៉ែត្រ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​២៤​នាទី ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​នេះ ឈ្មោះ ធូ តាំង​ហូ​វ ហៅ​តាំង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ រស់នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​សាក្សី​ឃើញ​ហេតុការណ៍​នោះ​និយាយ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងភ្លើង​ហុយ​ចេញពី​ក្នុង​បន្ទប់ ចំណែក​កូន​ៗ​ទៅ​រៀន​អស់ ។ នៅ​ពេល​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ​ដែរ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន ចំនួន​៣​គ្រឿង រួម​ទាំង​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទើប​រលត់​អស់ទាំង​ស្រុង មិន​រាលដាល​ឆេះ​សម្ភារ​ក្នុង​ឃ្លាំង​នោះ​បន្ត​ទៀត​ឡើយ ។ ចំពោះ​សម្ភារ​ដែល​ខូចខាត​មាន​ម៉ាស៊ីនត្រជាក់​១​គ្រឿង​, គ្រែ​ដេក​១, ពួក​១ និង​ភួយ​១ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ បាន​បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​ពិនិត្យ​នៅ​លើ​ដឹងខ្លួន​សព ឃើញ​មាន​ខ្សែភ្លើង​ព័ទ្ធ​លើ​ខ្លួន ដូច្នេះ​បើ​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង សង្ស័យ​ជន​រង​គ្រោះ​គាត់​យក​ឌុ​យ​ខ្សែភ្លើង​ដោយ​នឹង​ព្រី​ភ្លើង បណ្ដាល​ឲ្យ​ទុ​ស្សេ​ឆេះ​ហើយ​ឆក់​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ