ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​របួសស្រាល​២​នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត និង​ម៉ូតូ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​មួយ​រំពេច និង​ស្ត្រី​២​នាក់​ទៀត​បាន​រង​របួសស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត និង​ម៉ូតូ កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​មួយ​រំពេច និង​ស្ត្រី​២​នាក់​ទៀត​បាន​រង​របួសស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត និង​ម៉ូតូ កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៧-៣៨ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ទាំង​៣​នាក់ ទី​១.​ឈ្មោះ គិត សា​រ៉ុ​ង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ខ្ពប ឃុំ​ព្រែក​សំបូ ស្រុក​ពាម​ជ​រ័ ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AV-០០៨៨ បាន​ស្លាប់​នៅ​នឹង​កន្លែង ។ ទី​២.​ឈ្មោះ គង់ សា​វី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​អ្នក​ស្លាប់ (​រួម​ដំណើរ​ពីក្រោយ​) បាន​រង​របួសស្រាល ។ និង​ទី​៣.​ឈ្មោះ ឃិ​ន ស្រេង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ ជា​អ្នក​រួម​ដំណើរ​ពីក្រោយ​ដែរ បាន​រង​របួសស្រាល ត្រូវ​បាន​គេ​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំរោង​ធំ ទាំង​២​នាក់ ។

ចំណែក​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៧០៨៦ បើកបរ​ដោយ​ឈ្មោះ ផា​ន សម្បត្តិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ពោន ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ត្រូវ​ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​សំរោង​ធំ សួរនាំ ។

ប្រភព​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ។ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​វ៉ា​ជែង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ដែល​កំពុង​បើកបរ​ស្របគ្នា ។ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​ម៉ូតូ​ជន​រង​គ្រោះ​ដួល​ខ្ទាត​បុរស​អ្នកបើកបរ​ជាមួយ​ម៉ូតូ​ទៅ​ខាង​ធ្វេ​ង​ដៃ ស្រប​ពេល​រថយន្ត​បើកបរ​ទិស​ដៅ​ផ្ទុយ​គ្នា (​ភ្នំពេញ​-​អ្នក​លឿង​) មក​ដល់​បណ្តាល​ឲ្យ​កិន​ជន​រង​គ្រោះ​ស្លាប់​តែ​ម្តង ។ ឬ​ឯ​ស្ត្រី​២​នាក់​ទៀត​ដែល​រួម​ដំណើរ​ពីក្រោយ​សំណាងល្អ​ធ្លាក់​មក​ខាងស្តាំ​ដៃ​រង​របួសស្រាល ។

ក្រោយ​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ។ ឬ​ឯ​សព្វ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ករណី​នេះ នគរបាល​ជំនាញ​បាន​សន្និដ្ឋាន​ថា បង្ក ឡើង​ដោយ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ​ម៉ូតូ បើក​ជែង​មិន​បាន​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​គ្រប់​ជ្រុងជ្រោយ បំពាន​ទៅ​លើ​ចំណែក​ផ្លូវ នៃ​យាន​មក​ពី​ទិស​ដៅ​ផ្ទុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ