ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ត្រឡប់​​មក​ផ្ទះ​​រថយន្ត​កៀរ​​រង​របួស​ធ្ងន់​​

11 ឆ្នាំ មុន

ខេត្ត​​កំពង់​ឆ្នាំង ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​កៀរ​​កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១០ ​ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ចន្លោះ​គីឡូ​ម៉ែត​លេខ​៦៤​-​៦៥ ត្រង់​ចំណុច​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់​ត្រឡាច ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ។

តាម​ការ​រៀប​រាប់​របស់​ជន​រង​គ្រោះ​​ឈ្មោះ​ម៉ៅ សារ៉ាន់ អាយុ​១៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ប្អេរ សង្កាត់​ប្អេរ ក្រុង​កំពង់​ឆ្នាំង បាន​ឱ្យ​ដឹង​​ថា មុន​ពេល​​កើត​ហេតុ​រូប​គាត់​ជិះ​ម៉ូតូម៉ាក​វ៉េវ ពណ៌​ខ្មៅ ចេញ​ពី​ព្រែ​ក្តាប​ទៅ​ផ្ទះ​នៅ​កំពង់​ឆ្នាំង​វិញ តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើត​េហតុ​ស្រាប់​តែ​មាន​រថយន្ត​ពុំ​ស្គាល់​ម៉ាក​មួួ​យ​គ្រឿង​បើក​​មក​ពី​ក្រោយ​ ហើយ​បាន​បើកកៀរ​រូប​គាត់​បណ្តាល​ឱ្យ​ធ្លាក់​ពី​ថ្នល់​ជាតិ​ដួល​​រង​របួស​តែ​ម្តង ។

មន្ត្រី​នគរ​បាល​​ស្រុក​កំពង់​ត្រឡាច​បាន​និយាយ​ថា ជន​រង​គ្រោះ​ជិះម៉ូតូ​គ្មាន​​ពាក់​ពួក​ការ​ពារ​សុវត្ថិ​ភាព​​ទើប​បណ្តាល​ឱ្យ​រង​របួស​ផ្នែក​ក្បាល​ធ្ងន់​ធ្ងរ​បែប​នេះ ។ ​ប៉ូលិស​​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យា​បាល​ទៅ​មណ្ឌល​សុខ​ភាព​ស្រុក​កំពង់​​ត្រឡាច​​ ៕