ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ដេប៉ូ​លក់ គ្រួ​ស​-​ខ្សាច់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ចម្រុះ​មួយ​ក្រុម មាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ដេប៉ូ​លក់​គ្រួ​ស ខ្សាច់…

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ចម្រុះ​មួយ​ក្រុម មាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ដេប៉ូ​លក់​គ្រួ​ស ខ្សាច់ តាម​ផ្លូវ​ដង​ទន្លេមេគង្គ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដោយ​សកម្មភាព​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ជំ​ហ៊ាន​ដំបូង​បាន​ចុះ​ត្រួតពិនិត្យ​ដេប៉ូ​លក់​គ្រួ​ស ខ្សាច់​ដែល​ម្ចាស់​ឈ្មោះ សេង សានិ​ទ មា​នទី​តាំងនៅ​ទន្លេ​បិទ​លើ ដោយ​បាន​ពន្យល់​ឲ្យ​ម្ចាស់​ដេប៉ូ​គោរព​ចរាចរណ៍​របស់​ក្រសួង​រ៉ែ ហើយ​រាល់​ការ​ដឹក​ជញ្ជូន​ត្រូវ​គ្រប​ឲ្យ​បាន​ជិត​ល្អ ដើម្បី​កុំ​ឲ្យ​ជ្រុះ​រាយ​ប៉ាយ​ទៀត ។

បន្ទាប់​មក​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​កន្លែង​ផ្សេង​ទៀត ហើយ​ការ​ចុះ​នេះ​ដោយសារ​មានការ​បណ្តឹង​ពី​ប្រជាពលរដ្ឋ ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ព្រោះ​ការ​ដឹកនាំ​មិន​បាន​គោរព​ទោ​តាម​ការ​ណែនាំ​របស់​ក្រសួង​រ៉ែ​ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ