ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ថា អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​អា​មេ​រិ​ក

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ប្រធានាធិបតី​អា​មេ​រិ​កបាន​រិះគន់​សហភាព​អឺរ៉ុប ដោយ​វាយតម្លៃ​ថា នយោបាយ​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក​អយុត្តិធម៌​ពេក​ហើយ ។ ប្រធានាធិបតី​អា​មេ​រិ​ក​ស្នើ​ឱ្យ​មានការ​ពង្រឹង​បណ្តា​បែបបទ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ។…

សហរដ្ឋ​អា​មេ​រិ​ក ៖ ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ប្រធានាធិបតី​អា​មេ​រិ​កបាន​រិះគន់​សហភាព​អឺរ៉ុប ដោយ​វាយតម្លៃ​ថា នយោបាយ​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក​អយុត្តិធម៌​ពេក​ហើយ ។

ប្រធានាធិបតី​អា​មេ​រិ​ក​ស្នើ​ឱ្យ​មានការ​ពង្រឹង​បណ្តា​បែបបទ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ។ កាលពី​ស​ប្តា​ហ៍​មុន លោក​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ដែល​បង្កើត​ច្បាប់​យកពន្ធ​៣០%​លើ​ប៉ាណូ​ចាប់​ពន្លឺព្រះអាទិត្យ​នាំ​ចូល​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​ឯកតោភាគី​ដំបូង​ៗ​សម្រេច​ដោយ​រដ្ឋការ​របស់​លោក ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អង់គ្លេ​ស ITV លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​ថា ខ្ញុំ​មាន​បញ្ហា​ច្រើន​ជាមួយ​សហភាព​អឺរ៉ុប ហើយប្រការ​នេះ​អាច​ប្រែ​ក្លាយទៅជា​រឿង​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ទស្សនៈ​ពាណិជ្ជកម្ម ។ យើង​នឹង​មិន​អាច​នាំ​ចូល​បណ្តា​ផលិតផល ហើយ​វា​ពិត​ជា​​ធ្ងន់​ធ្ង​រ​បំផុត​ទាក់ទិន​ដល់​ការ​បញ្ជូន​បណ្តា​ផលិតផល​របស់​ពួក​គេ​មក​កាន់​ប្រទេស​យើង ដោយ​អត់​ពន្ធ ឬ​យកពន្ធ​ទាប​បំផុត ។ វា​អយុត្តិធម៌​ខ្លាំង​ណាស់ ហើយ​បែប​នេះ​អាច​មាន​ជាមួយ​ប្រទេស​ឯទៀត​ៗ ។ ខ្ញុំ​អាច​លើក​ឈ្មោះ​ប្រទេស និង​កន្លែង​ជា​ច្រើន​ដែល​ធ្វើ​បែប​នេះ ។ ក៏​ប៉ុន្តែ​សហភាព​អឺរ៉ុប​ពិតជា​អយុត្តិធម៌​ខ្លាំង​បំផុត​ចំពោះ​សហរដ្ឋ​អា​េ​ម​រិ​ក ។ តាម​យោបល់​ខ្ញុំ​បែប​នេះ​ពិតជា​ជះ​ត្រឡប់​ទៅ​ប្រឆាំង​ខ្លួន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ