ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបទ​ដាច់​ស្រយាល​ទទួល​បាន​អគារសិក្សា​១​ខ្នង

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តំបន់​ជនបទ​ដាច់​ស្រយាល​ត្រូវ​បាន​សប្បុរសជន​ជប៉ុន​ផ្តល់​នូវ​អគារសិក្សា​១​ខ្នង​មាន​ចំនួន​០៤​បន្ទប់ សាងសង់​អំពី​បេតុង​ប្រក់​ក្បឿង អណ្តូងទឹក បង្គន់​អនាម័យ ស្ថិត​នៅ​សាលា​បឋម​សិក្សា ឃ្លី​វ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ…

ខេត្ត​ត្បូងឃ្មុំ ៖ តំបន់​ជនបទ​ដាច់​ស្រយាល​ត្រូវ​បាន​សប្បុរសជន​ជប៉ុន​ផ្តល់​នូវ​អគារសិក្សា​១​ខ្នង​មាន​ចំនួន​០៤​បន្ទប់ សាងសង់​អំពី​បេតុង​ប្រក់​ក្បឿង អណ្តូងទឹក បង្គន់​អនាម័យ ស្ថិត​នៅ​សាលា​បឋម​សិក្សា
ឃ្លី​វ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ដោយ​ចំណាយ​ថវិការ​ចំនួន​៦​ម៉ឺន​ដុល្លារ ។ បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ស៊ា​ង ប៊ុ​ន​លាង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ហ៊ុន ប៊ុ​ន​ធឿ​នទី​ប្រឹក្សា​អម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អនុប្រធាន​នាយករ​ដ្ឋា​ន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​ក្រៅប្រទេស ។

លោក​ឃុ​ត ឡា​ដែន អភិបាលរង​ស្រុក​ក្រូចឆ្មារ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អគារសិក្សា​នេះ​ត្រូវ​បាន​ចាប់ផ្តើម
សាងសង់​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ និង​តុ​សិស្ស​ចំនួន​៤៨​តុ គ្រូ​ចំនួន​០៤ រួម​នឹង​សមិទ្ធិ​ផល​ផ្សេង​ៗ​ទៀត ដោយនៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ។ ដែល​ជា​អំណោយ​របស់​អង្គការ​សហគមន៍​ជួយ​កូន​ខ្មែរ​សតវត្ស​ទី​២១ នៃ​ប្រទេស​ជប៉ុន និង​មានការ​ចូលរួម​បដិភាគ​សាងសង់​អគារសិក្សា​ឃ្លី​វ និង​ដី​សម្រាប់​សាងសង់​ចំណាយ​ទឹកប្រាក់​ចំនួន​១០​លាន​រៀល និង​៥០០​ដុល្លារ របស់​លោក​អាន ស៊ី​ណា ប្រធាន​មន្ទីរ​អភិ​វ​ឌ្ឈ​ន៏​ជនបទ​ខេត្ត​ត្បូងឃ្មុំ និង​មានការ​ចួ​ល​រួម សមាគម​ន៏​ភូមិ​-​ឃុំ លោកនាយក លោកគ្រូ​អ្នកគ្រូ នៅ​សាលា​បឋម​សិក្សា​ឃ្លី​វ​ចំនួន​៣​លាន និង​៥០​ម៉ឺន​រៀល សព្វ​ថ្ងៃនេះ​មាន​សិស្ស​ប្រុស​-​ស្រី​ចំនួន​១២៥​នាក់ កំពុង​តែ​សិក្សា​ចាប់ពី​ថ្នាក់​ទី​១​ដល់ទី​៤ ។

លោក Tsuneji Negishi ប្រធាន​អង្គការ​សមាគម​ន៏​ជំនួយ​ខ្មែរ​នៃ​សតវត្ស​ទី​២១ មាន​ប្រសាសន៍​ថា​សម្រាប់​ថវិការ​បាន​មក ដើម្បី​សាងសង់​អគារសិក្សា​ថ្មី​១​ខ្នង មាន​ចំនួន​០៤​បន្ទប់ រួម​នឹង​សមិទ្ធិ​ផល​ផ្សេង​ទៀត ដែល​បាន​ចំណាយ​អស់​ចំនួន​៦​ម៉ឺន​ដុល្លារ​នោះ គឺ​បាន​មក​ពី​ការ​បរិ​ច្ចាក​ថវិការ​របស់​សហជីព​អា​ហ្សី​ណូ​មូ​តុ​នៅ​ប្រទេស​ជប៉ុន ។ កាលពីមុន​មក​អគារសិក្សា​នេះ​មាន​សភាព​ទ្រុឌទ្រោម តែ​មក​ដល់​ឥឡូវ​បាន​អគារសិក្សា​ថ្មី​សាងសង់​ពី​បេតុង​ប្រក់​ក្បឿង​ស្អាត ហើយ​សូម​នាំ​គ្នា​ថែរក្សា​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត ហើយ​សូម​ឲ្យ​មាតាបិតា មេត្តា​ជួយ​ជម្រុញ​កូន​ៗ​មក​រៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក​បណ្ឌិត ស៊ា​ង ប៊ុ​ន​លាង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា រូប​លោក​សូម​ថ្លែ
ង​អំណរ​គុណ​ដល់​សប្បុរស​ជប៉ុន​ដែល​បាន​ជួយ​សាងសង់​អគារសិក្សា​នេះ​ឡើង ដែល​ស្ថិត​នៅ​តំបន់​ជន
បទ ។ ជាមួយ​នោះ​សប្បុរសជន​ជប៉ុន​មិន​ត្រឹមតែ​ជួយ​ដល់​កន្លែង​នេះ​ទេ គឺ​មាននៅ​តាម​បណ្តា​ខេត្ត​-​ក្រុង
ផ្សេង​ៗ​ទៀត​ជា​ច្រើន ដូច្នេះ​ពលរដ្ឋ​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​អគារ​នេះ​ឲ្យ​បាន​គង់វង្ស យូរអង្វែង​ទៅ​ថ្ងៃ​មុខ គ្រាន់តែ​លោក ហ៊​ន់ ស៊ា​ង​ហុង អតីត​និស្សិត​ឆ្នើម​នៅ​ប្រទេស​ជប៉ុន ប្រធាន​អង្គការ T D O និង​អ្នកស្រី
ហេង ច័ន្ទ​បុ​ប្ជា បាន​គៀងគរ​ថវិការ​របស់​សប្បុរសជន​មក​ពី​ប្រទេស​ជប៉ុន ព្រមទាំង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត មក​សាង​សាលារៀន តារាង​បាល់ទាត់ ផ្លូវលំ ជួសជុល​អគារសិក្សា អណ្តូងទឹក តារាង​បាល់ទាត់​មាននៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ជា​ច្រើន នៅ​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​៧​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ