ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ ប្រតិបត្តិការ​ក្តៅ​ បង្ក្រាប​អាហារ​ដ្ឋា​ន​មួយ​កន្លែង​ផ្អើល​​ក្រុង​ប៉ោយ​ប៉ែ​ត (មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តី​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច កម្លាំង​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តី​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច កម្លាំង​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ផ្សារ​កណ្តាល ចុះ​បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​កីឡា​ដែល​ចាក់​ហូរ​ក​ញ្ច្រៀ​វ​មួយ​កន្លែង នៅ​អាហារ​ដ្ឋា​ន​យីហោ «​សាន មួយ​ហេង​» ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៣​នាទី ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​មណ្ឌល​ទី​៨ នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ខាងជើង​ឈៀង​កើត​ផ្សារ​សមាគម ក្បែរ​មន្ទីរពេទ្យ​ដី​ថ្មី ខាងកើត​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​ប្រមូល​​ដកហូត​បាន​ម៉ូតូ​ចំរុះ​​ប្រហែល​ជិត​50​គ្រឿង ដើម្បី​ដឹក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ឲ្យ​ម្ចាស់​ទៅ​ទទួលយក និង​ធ្វើការ​អប់រំ ។

បច្ចុប្បន្ន​នេះ សមត្ថកិច្ច​កំពុង​តែ​រាប់​ចំនួន​ម៉ូតូ និង​កត់​ស៊េរី ព្រមទាំង​ស្លាក​លេខ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ