មិន​គួរ​សោះ​…​ស្ត្រី​សាច់​សខ្ចី​ស្រស់​ស្អាត​ដូច​តារា​សម្រេចចិត្ត​បញ្ចប់ជីវិត


ខេត្តតាកែវ ៖ ស្ត្រី​ស្រស់​ស្អាត​មេ​មា​យ​កូន​៣​ម្នាក់​បាន​ចង​.​ក​សម្លាប់​នៅផ្ទះ​ជួល​ធ្វើ​អាជីវ​កម្ម​របស់​ខ្លួន​ដោយ​ទុក​កូន​៣​នាក់​ឲ្យ​នៅ​កំព្រា​គ្មាន​ម្តាយ​ហៅ ហើយ​ផ្ទះ​ដែល​ជន​រង​គ្រោះ​​ធ្វើ​អត្តឃាត​នោះ​ស្ថិត​នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ជន​រង​គ្រោះ​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នោះ​មានឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​អ្នកបម្រើ​ក្នុងផ្ទះ​ប្រទះ​ឃើញ​ចង​.​ក​ក្នុង​បន្ទប់ដេក​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ។ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ជា​មន្ត្រីរាជការ​មួយ​រូប ។

   

ទាក់ទិន​នឹង​ករណី​នេះ​លោក​អធិកា​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​ថា បើ​តាម​សម្តី​អ្នក​ជិតខាង​បាន​បញ្ជាក់​ថា តាម​សង្កេត​មើល​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ទៅ​ណា​មក​ណា​មិន​ដែល​ឃើញ​មាន​ស្វាមី​ទៅ​ជាមួយ​ទេ ដូច្នេះ​ក៏​សន្និដ្ឋាន​ថា ជា​ស្ត្រី​មេម៉ាយ​តែ​ម្តង ។

មិត្តភក្តិ​ស្និទ្ធស្នាល​របស់​ជន​រង​គ្រោះ​បាន​សម្តែង​ការ​សោកស្តាយ និង​អាណិតអាសូរ​ជា​ខ្លាំង ព្រោះ​អ្នកស្រី​ជា​មនុស្ស​មានទឹក​ចិត្តល្អ និង​តែង​ជួយ​រាល់​ទុក្ខ​ធុរៈ​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​មិន​ចេះ​រើស​អើង​អ្វី​ឡើយ តែ​នេះ​ជា​រឿង​នឹក​ស្មាន​មិន​ដល់​ហើយ​ក៏​គ្មាន​អ្វី​និយាយ​ក្រៅពី​ពាក្យ​ថា ស្តាយ​ៗ​នោះ​ទេ ។

ករណី​ដែល​នាំ​ឲ្យ​ស្ត្រី​រូប​នេះ​ចង​.​ក​សម្លាប់​ខ្លួន​ខាងលើ​មិន​ទាន់​មានការ​អះអាង​ឲ្យ​ច្បាស់លាស់​នោះ​ទេ ឯ​សមត្ថកិច្ច​សង្ស័យ​មាន​វិបត្តិ​ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ពិនិត្យ​សព​រួចរាល់​ហើយ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ