ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គប់​ចាន​ចោល​កំញើញ​ស្រី ដឹង​អី​ចំ​នាង បញ្ចប់​ត្រឹម​ទឹកប្រាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នាយ​រង​ស្តីទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់ បញ្ចប់រឿង​អ​ចេតនា​ជាមួយ​នារី​បំរើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ បន្ទាប់​ពី​គប់​ចាន​ចំ​នាង​របួស​បែក​ថ្ងាស់​ដេរ​4​ថ្នេរ ហើយ​បែកធ្លាយ​រឿង​នេះ​ចេញ​មក​ក្រៅ​ដោយ​ត្រូវ​គេ​បង្ហោះ​ព្រោងព្រៀត​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ។…

ខេត្តបន្ទាយមានជ័យ ៖ នាយ​រង​ស្តីទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់ បញ្ចប់រឿង​អ​ចេតនា​ជាមួយ​នារី​បំរើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ បន្ទាប់​ពី​គប់​ចាន​ចំ​នាង​របួស​បែក​ថ្ងាស់​ដេរ​4​ថ្នេរ ហើយ​បែកធ្លាយ​រឿង​នេះ​ចេញ​មក​ក្រៅ​ដោយ​ត្រូវ​គេ​បង្ហោះ​ព្រោងព្រៀត​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ។

នាយ​រង​ការិយាល័យ​ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ខាងលើ គឺ​លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ស្តីទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ ។

បើ​តាម​ប្រភព​កន្លែង​កើតហេតុ​ថា កាលពី​យប់​ថ្ងៃ​ទី​25 មន្ត្រី​យោធា​ខាងលើ រួម​ជាមួយ​មិត្តភក្តិ​បាន​ទៅ​ចូល​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ «​ត្រជាក់ចិត្ត​ថ្មី​» ប៉ុន្តែ​មិនដឹង​ថា ផ្តើម​ចេញ​ពី​បញ្ហា​អ្វី​ទេ ដោយ​មន្ត្រី​យោធា​ខាងលើ​បាន​ចោល​ចាន​1 បណ្តាល​ឲ្យ​ចំ​នាង​បំរើ​ការ​ម្នាក់​នៅ​ទីនោះ​របួស​ថ្ងាស់​ហូរ​ឈាម​ស្រោច​ខ្លួន​។ យ៉ាងណា​ក៏​ដោយ​ករណី​នេះ​ដំបូង​គ្មាន​អ្នកដឹង​ទេ គឺ​ទើប​បែកធ្លាយ​នៅ​ពេល​ត្រូវ​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រោង​ព្រៀត​តែ​ម្តង​។

ជុំវិញ​ករណី​នេះ​លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​កើត​មាន​មែន ដោយ​លោក​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​ទី​25 នោះ លោក និង​មិត្តភក្តិ​បាន​ចូល​ទៅ​ហាង​ត្រជាក់ចិត្ត​ថ្មី​ផឹកស៊ី​។ រីឯ​នារី​រង​គ្រោះ​យប់​នោះ​អង្គុយ​ជាមួយ​មិត្តភក្តិ​គាត់ ប៉ុន្តែ​នាង​នោះ​ចេះ​តែ​ចេញ​ទៅ​ក្រៅ​បាត់​ម្តង​10​ទៅ​20​នាទី ហើយ​ការ​ផឹកស៊ី​មិន​ទាន់​ចប់​ផង បែរជា​នាង​ចេះ​តែ​ទារ​គិតលុយ ដោយសារ​ពេល​នោះ​ចង់​កំញើញ​លេង ក៏​គ្រវែង​ចាន​ច​ង្កិះ​មួយ​ចោល ដឹង​អី​ចាន​នោះ​ទៅ​ប៉ះ​ចំ​ថ្ងាស់​នាង​របួស​។ លោក​បន្ត​ថា ជា​កំហុស​អ​ចេតនា ចាន​ដែល​គាត់​គ្រវែង​នោះ​មិនដឹង​ប៉ះ​នឹង​អ្វី បែរជា​ខ្ទាត​ចំ​នាង ប៉ុន្តែ​ក្រោយ​កើតហេតុ​លោក​បាន​ដឹក​នាង​ទៅ​មន្ទីរពេទ្យ និង​បាន​ធ្វើការ​សម្រុះសម្រួល​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​រួច​ហើយ​។

នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ព្រឹក​ថ្ងៃ​ទី​28 មក​រា​នេះ​ថា ករណី​នេះ​ភាគី​ទាំង​2​បាន​បញ្ចប់​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​27 មក​រា គឺ​មន្ត្រី​យោធា​ខាង​លើ​ជួយ​ចេញថ្លៃ​ថ្នាំពេទ្យ និង​បង់​សំណង​ជុះ​ងឺ​ចិត្ត​1​លាន​4​សែន​រៀល​ដល់​ជន​រង​គ្រោះ​។

យ៉ាងណា​ក៏​ដោយ​ស្ត្រី​រង​គ្រោះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ម្យ៉ាងទៀត​សមត្ថកិច្ច​ក៏​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ