ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលស្ពានបេតុងទទឹង៨ម៉ែត្រជំរុញកំណើនទេសចរ លើកម្ពស់ជីវភាពប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដីនៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ដែលមានទឹកទន្លេមេគង្គព័ទ្ធជុំវិញ ក្នុងពេលដែលស្ពានបេតុងមានទទឹង៨ម៉ែត្រ និងបណ្តោយ៧៧៩ម៉ែត្រ ត្រូវបានតភ្ជាប់ និងមានពលរដ្ឋបានធ្វើដំណើរទៅវិញទៅមកទាំងយប់ទាំងថ្ងៃ…

ខេត្តកំពង់ចាម ៖ ដីនៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ដែលមានទឹកទន្លេមេគង្គព័ទ្ធជុំវិញ ក្នុងពេលដែលស្ពានបេតុងមានទទឹង៨ម៉ែត្រ និងបណ្តោយ៧៧៩ម៉ែត្រ ត្រូវបានតភ្ជាប់ និងមានពលរដ្ឋបានធ្វើដំណើរទៅវិញទៅមកទាំងយប់ទាំងថ្ងៃ ។ គឺដីបានហក់ឡើងថ្លៃខុសពីពេលមុនៗដល់៥ទៅ៦ដងឯណោះ ហើយក៏មានអាហារដ្ឋានបានបើកសេវាកម្មដំបូងៗ ឃើញមានកកើតឡើងសម្រាប់ពលរដ្ឋខ្មែរ និងជនបរទេសសម្រាប់កម្សាន្តផងដែរ ។

ស្រ្តីឈ្មោះ ហេង ស៊ីវម៉ី អាយុ២១ឆ្នាំ ម្ចាស់អាហារដ្ឋានសុជាតាម្លប់កំពីងរាជ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះថា ពីមុននាងរស់នៅរាជធានីភ្នំពេញ ដោយបានប្រកបរបរលក់សម្លៀកបំពាក់ និងអ្នកធ្វើម្ហូបកំម្មង់តាម Online ដែលធ្លាប់បានទៅរៀនធ្វើម្ហូបដល់សុរិន្ទប្រទេសថៃ ស្របពេលដែលនៅខេត្តកំពង់ចាម មានស្ពានបេតុងកាត់ទន្លេមេគង្គពីត្រើយក្រុងកំពង់ចាម មកឃុំកោះមិត្តបានសាងសង់ជិតរួច ហើយមានប្រជាពលរដ្ឋមកពីគ្រប់ទិសទៅ បាននាំគ្នាជិះម៉ូតូ និងរថយន្តឆ្លងមកលេងដែលបង្កើតឲ្យតំបន់នេះ ក្លាយទៅជាកន្លែងទេសចរណ៏មួយសម្រាប់ទាក់ទាញផងដែរ ។

ម្ចាស់អាហារដ្ឋានសុជាតាម្លប់កំពីងរាជ ប្រាប់បន្តថា ដោយមើលឃើញតំបន់នេះមានភាពអ៊ូអរនោះ ទើបសម្រេចចិត្តទិញដីមួយកន្លែង ដែលនៅមិនឆ្ងាយពីក្បាលស្ពាននោះទេ បើកអាហារដ្ឋានដែលភ្ញៀវអាចកំម្មង់មុខម្ហូបដល់ទៅ២០មុខតាមតម្រូវការ ។ ដែលទើបនឹងបានដំណើរការបាន១សប្តាហ៍មកហើយ គឺរាល់ថ្ងៃមានពលរដ្ឋមកចូលហូបទាំងព្រឹកល្ងាច តម្លៃវិញក៏លក់ធូរថ្លៃថែមទៀត បើសិនមានជាការគាំទ្រច្រើនពីសំណាក់ពលរដ្ឋមកពីគ្រប់ទិសទី ទទួលបានការរីកចម្រើននោះ ក្នុងពេលខាងមុខនឹងពង្រីកអាហារដ្ឋានឲ្យបានធំជាងនេះបន្ថែមទៀត ។

លោកតា ទាង ហេង អាយុ៧៣ឆ្នាំ នៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម មានប្រសាសន៍ថា កាលពីក្នុងអំឡុងឆ្នាំ២០១០ ដីនៅភូមិរបស់គាត់មានតម្លៃថោកទេ ក្នុង១ប្លង់តំលៃជាង១តម្លឹងមាសទេ តែចាប់ពីពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ស្ពានបេតុងកាត់ទន្លេមេគង្គពីត្រើយក្រុងកំពង់ចាម មកកោះមិត្ត ដីបានចាប់ផ្តើមហក់លើងថ្លៃបន្តិចម្តងៗ មកទល់សព្វថ្ងៃនេះតម្លៃខុសពីមុនដល់៥ទៅ៦ដង ។ ហើយតែងតែមានឈ្មួញដើរទិញដីអ្នកភូមិសម្រាប់ធ្វើគម្រោងផ្សេងៗ និងខ្លះទៀតទិញសម្រាប់លក់បន្ត ដូចជាដីរបស់គាត់មានទំហំក្បាល២០ម៉ែត្រ បណ្តោយ២៣០ម៉ែត្រ មិនទាន់មានគោលការលក់នោះទេ គឺទុកសម្រាប់ចែកឲ្យកូនៗ៣នាក់ ។

លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តវិញ បានឲ្យដឹងដែរថា តាមគោលការណ៍របស់លោក គួច ចំរើន អភិបាលខេត្ត នឹងធ្វើឲ្យកោះមិត្តនេះ ទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលផ្តល់អត្ថប្រយោជន៏ក្នុងការលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០១៨នេះផ្លូវបេតុងមានខ្វាត់ខ្វែងស្ទើរតែទាំងអស់ងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរទៅលេងកម្សាន្ត ។ ស្ពាននេះជាអំណោយដ៏ថ្លៃថ្លៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ