ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាមចាប់បុរសធ្វើបាប​កូនសុំទាន​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​បុរស​ម្នាក់ ​​តែង​​​ធ្វើបាបកូន​​​​​សុំទាននៅ​តាម​ហាង​លក់ដូរ​ ក៏​ដូច​ជាទី​តាំង​លក់​សំបុត្រ​រថ​យន្តក្រុង ហើយ​​ត្រូវ​​​​​​គេ​ថត​បាន​ពី​សកម្ម​ភាព​វាយ​​ធ្វើបាប​​កូន​តូច​ យក​​មក​បង្ហោះ​​​តាម​បណ្តាញ​សង្គម​​យ៉ាង​ព្រោងព្រាត​​នោះ ក៏​ត្រូវ​​បាន​សមត្ថកិច្ច​​​តាម​ប្រ​មា​ញ់​​ចាប់​​ខ្លួន ដើម្បី​យកមក​សួរនាំ​ ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​បុរស​ម្នាក់ ​​តែង​​​ធ្វើបាបកូន​​​​​សុំទាននៅ​តាម​ហាង​លក់ដូរ​ ក៏​ដូច​ជាទី​តាំង​លក់​សំបុត្រ​រថ​យន្តក្រុង ហើយ​​ត្រូវ​​​​​​គេ​ថត​បាន​ពី​សកម្ម​ភាព​វាយ​​ធ្វើបាប​​កូន​តូច​ យក​​មក​បង្ហោះ​​​តាម​បណ្តាញ​សង្គម​​យ៉ាង​ព្រោងព្រាត​​នោះ ក៏​ត្រូវ​​បាន​សមត្ថកិច្ច​​​តាម​ប្រ​មា​ញ់​​ចាប់​​ខ្លួន ដើម្បី​យកមក​សួរនាំ​ ​ ​។ ​ បុរសជា​ឪពុក​វាយ​ធ្វើបាបកូន ​​​​ឈ្មោះ​​ចាន់ ​ធី ​អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​​នៅ​​ម្តុំ​ផ្លូវ​រថភ្លើង​ ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែត ។

ជាក់ស្តែង ខណៈដែល​កំពុង​ដឹក​ដៃ​កូនសុំ​ទាន​តាម​​ផ្លូវ​ជាតិ​ ​គ្រាន់តែ​ក្រឡេកឃើញ​សមត្ថកិច្ច​ឈប់​រថ​យន្ត​ភ្លាម ក៏បាន​ស្រែ​កថា ​«ប៉ូលិស​មក​ហើយ ​ឆាប់​រត់​កូន»​ ។ ​ហើយបុរសនោះ បាន​​​រត់លឿន​​បត់បែន​តាម​ផ្ទះ​អ្នក​ស្រុក ​​ចោល​កូន​បាត់​​ស្រមោល​ កើត​ឡើង​​នា​​ព្រឹក​ថ្ងៃទី​២៦ មករា ​២០១៨ ​។​ ប៉ុន្តែសមត្ថ​កិច្ច ​បាននាំ​​កូនប្រុស​ម្នាក់​មាន​អាយុ​៣ឆ្នាំ​កំពុង​ស្រែកយំ ​​នាំ​ទៅ​​ផ្ទះដែល​ស្នាក់​​ ។

សមត្ថកិច្ច​​បាន​ទៅដល់​ផ្ទះ​តូច​​មួយ ដែល​មាន​ស្ត្រី​ម្នាក់​ ឈ្មោះ​តាប់ ​ហេង ត្រូវជា​​ប្រពន្ធ​បុរស​​​គេច​ខ្លួន បាន​​ប្រាប់​សមត្ថ​កិច្ច​​ឱ្យ​ដឹង​​ថា​ គាត់​ដើរ​រើស​អេ​ត​ចាយ ​​ជាមួយ​កូនច្បង​អាយុ​៧ឆ្នាំ​ទាំង​យប់​ទាំង​ថ្ងៃ​ ។ ឯ​​​​ប្តី​ដើរ​សុំ​ទាន​គេ​ជាង១០​ឆ្នាំ​​​ហើយ ។ ពី​មុន​ទៅ​ជាមួយ​កូនច្បង​  ​លើក​នេះ​ទៅ​ជាមួយ​កូន​ទី២ ​ខណៈ​កូន​ទី​៣​ពរ​ជាប់​ចង្កេះ​ ហើយ​មាន​ផ្ទៃ​១​ខែ​ថែម​​ទៀត​ ។​ គាត់​បន្ត​ថា ​មិនឱ្យ​ប្តី​សុំទាន​បែប​ជម្រិត ​ឬ​និយាយ​អ្វី​អាក្រក់​ទេ​ ព្រោះ​សមត្ថកិច្ច​ធ្លាប់​ចាប់​អប់រំ​ហើយ​ តែ​ប្តី​​មិន​ស្តាប់​ ។ ​

ក្រឡេកមើលបន្ទប់​ស្នាក់​នៅ​របស់​គ្រួសារ​សុំទាន​មួយ​នេះ ​ពិបាក​ភ្នែក​​មើល​ណាស់ ​​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ស័ង្កសី​ប៉ុន្តែ​សំរាម ​និង​អេ​ត​ចាយ​ពេញ​ក្នុង​បន្ទប់ ​រហូត​ក្រោម​គ្រែ ​។ ​ពេល​សួរនាំស្ត្រីជាប្រពន្ធថា​ កូន​មិន​បាន​រៀន​សូត្រ​នឹង​គេ​ទេ ​ព្រោះ​ជីវភា​ព​ក្រពេក​ ។​

លោក​អនុ​សេនី​យ៍ឯក ​ឱ​ក ​សំ​ណុ​ក ​អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រាប់​ថា​ បន្ទាប់​ពី​មាន​​ហ្វេ​ស​ប៊ុ​កសរសេរ​​រិះ​គន់ពី​​បុរស​ខាងលើ​​ដឹក​ដៃ​កូនសុំ​ទាន​​បែប​ប្រើ​កំលាំង​​ពលកម្ម​ និង​ធ្វើបាប​កូននោះ លោក​ឧត្តម​សេនី​យ៍ទោ​អាត់ ​ខែ​ម ​ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទ​បញ្ជា​ចុះ​ពិនិត្យ​មើល​ និង​​ឱ្យ​រក​​បុរស​នោះ​ យក​ទៅ​សួរនាំ​ តែ​មិន​ទាន់​បាន​ហៅ​ផង ​ស្រាប់តែ​រត់គេច​ខ្លួន​បាត់​ ​។ ​ពេល​នេះ​ សមត្ថកិច្ច​បាន​ទាក់ទង​ខាង​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ និង​ស្ត្រី​ជា​ម្តាយ​និង​ក្មេង​ៗ​​ទាំង​៣​យក​ទៅ​សាកសួរ​ ដើម្បី​ពិនិត្យ​មើល​លផ្លូវច្បាប់​។

អត្ថបទសរសេរ ដោយ