ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ត​ម៉ោង​ក្រុម​តន្ត្រី​មិន​ថែម​ឲ្យ លើកគ្នា​តាម​ព្រួត​វាយផ្អើល !

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​តន្ត្រីសម័យ​៥​នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​ព្រួត​វាយ និង​គប់​ដុំ​ថ្ម​ខ្លះ​របួស​ផ្ទៃមុខ ខ្លះ​របួស​ដងខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ដុ​ង​អារ​ញ្ញា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​២៦…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​តន្ត្រីសម័យ​៥​នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​ព្រួត​វាយ និង​គប់​ដុំ​ថ្ម​ខ្លះ​របួស​ផ្ទៃមុខ ខ្លះ​របួស​ដងខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ដុ​ង​អារ​ញ្ញា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​២៦ មក​រា ២០១៨​នេះ សង្ស័យ​ខឹង​រឿង សុំ​ត​ម៉ោង​មិន​បាន​ក្នុង​ពិធី​មង្គលការ​មួយ​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៥​នាក់ គេ​ស្គាល់​អត្តសញ្ញាណ ២​នាក់ ១.​ឈ្មោះ ម៉ៃ ចាន់​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ របួស​ក្រោម​ភ្នែក​ខាងស្តាំ (​ម្ចាស់​តន្ត្រីសម័យ ម៉ៃ​ចាន់​ថា​) និង​.​ឈ្មោះ សៅ លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សាច់ញាតិ​ជន​រង​គ្រោះ​ខាងលើ ហើយ​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​ទី​១​ប្រាប់​តាម​ទូរស័ព្ទ​ថា គ្រួសារ​មួយ​នៅ​ក្នុងភូមិ​កើតហេតុ​គេ​រៀប​អាពាហ៍ពិពាហ៍ ហើយ​បាន​ជួល​ក្រុម​តន្ត្រី​គាត់​ទៅ​លេង​ដោយ​កំណត់​ត្រឹម​ម៉ោង​៣​រសៀល​បញ្ឈប់​។ បុរស​ដដែល​បន្ត​ថា លុះដល់​ម៉ោង​កំណត់​ម្ចាស់​កម្មក​វិធី​គេ​សុំ​ត​ម៉ោង ១​ឬ​២​ម៉ោង​ថែម​ទៀត លុះ​គាត់​មិន​ត​ឲ្យ​ព្រោះ​រវល់​ជាប់​ទៅ លេង​មួយ​កន្លែង​ទៀត​នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្នុង​ទីប្រជុំជន​ប៉ោយ​ប៉ែ​ត ស្រាប់តែ​មាន​អ្នក​ចង់​រករឿង​ដោយ​នាំ គ្នា​ឡើង​លោត​រហូត​បាក់​ឆាក​តន្ត្រី​គាត់​អស់​១​ផ្ទាំង​។

ជន​រង​គ្រោះ​បន្ត​ថា ដើម្បី​បញ្ចៀស​បញ្ហា​គាត់​ហាម ក្រុម​ភ្លេង​មិន​ឲ្យ​មាត់​ទេ ដោយ​ឲ្យ​នាំ​គ្នា​រើ​ឆាក​ដាក់​លើ​រថយន្ត​។ គាត់​បន្ត​ថា ក្រោយ​រៀបចំ​ឧបករណ៍ និង​ឆាក​ដាក់​លើ​រថយន្ត​រួចរាល់​គាត់​ក៏​បើករថយន្ត​ចេញ​មិន​ទាន់​បាន​២០០​ម៉ែត្រ​ផង ស្រាប់តែ​មាន​ជនសង្ស័យ​ជា​ច្រើន​នាក់​បើក​ម៉ូតូ​តាម​ពីក្រោយ​ប្រដាប់​ដោយ​ដំបង និង​ដុំ​ថ្ម​មក​ព្រួត​វាយ និង​គប់​ក្រុម​ភ្លេង​របស់​គាត់​៤​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​តាម​ក្រោយ​រថយន្ត​។ គាត់​ថា​ដំបូង​គេ​វាយ​ចំ​ជន​រង​គ្រោះ ឈ្មោះ សៅ លី ១​ដំបង​ចំ​ត្រគៀក​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ក្រុម​បង្ក​នាំ​គ្នា​ព្រួត​វាយ​ទាត់​ធាក់ លុះ​គាត់​មើល​តាម​កញ្ចក់​មើល​ក្រោយ​ឃើញ ក៏​ឈប់​រថយន្ត​ចុះ​ទៅ​ជួយ ដឹង​អី​ក្រុម​ជនសង្ស័យ​មក​ទាញ​ដែក​លើ​រថយន្ត​របស់​គាត់​វាយ​គាត់​ឲ្យ​របួស​ក្រោម​ភ្នែក​ខាងស្តាំ​ថែម​ទៀត​។

ដោយសារ​ឃើញ​សភាពការណ៍​មិន​ស្រួល ក៏​លើក​ជន​រង​គ្រោះ​ឈ្មោះ សៅ លី ដាក់​លើ​រថយន្ត និង​ប្រាប់​អ្នក​ផ្សេង​ឲ្យ​បើក​ម៉ូតូ​រត់​រួម​ទាំង​គាត់​បើករថយន្ត​រត់​ផង​ដែរ​។ នៅ​ពេល​គាត់​បើករថយន្ត​រត់ ក្រុម​ជនសង្ស័យ​តាម​វាយ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ និង​បែក​កញ្ចក់​មើល​ក្រោយ​។ ក្រុម​ជន​រង​គ្រោះ​ប្រាប់​ថា ក្រោយ​ហេតុការណ៍​កើតឡើង​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ក្រុម​បង្ក​រួច​ហើយ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ចាប់​ជនសង្ស័យ​យក​ផ្តន្ទាទោស​តាម​ច្បាប់​។ ជុំវិញ​ករណី​ចោទប្រកាន់​នេះ​ម្ចាស់​កម្មវិធី​មង្គលការ​មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​បាន​ទេ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​។ លោក ម៉ា​រិ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្តា​ត់​និមិត្ត ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ហើយ​ថា​ករណី​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ចុះ​ស្រាវជ្រាវ​ហើយ​៕
https://youtu.be/hpDRrdXJXNU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ