ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចង់​លេង​ឆ្ពិន​ភ្នែក ជាមួយ​សមត្ថកិច្ច​ផង !

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ដឹក​ដំឡូង​មី​បង្កប់​ឈើ​ឡាំង​បួន​ជ្រុង​ជា​ច្រើន​ដើម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់​ធ្វើការ​បង្ក្រាប និង​រឹបអូស​បាន ខណៈ​ដែល​កំពុង​លើក​រៀប​ដាក់​នា​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​សុក្រ ១០​កើត ខែមាឃ ឆ្នាំរកា…

ខេត្តរតនគិរី ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ដឹក​ដំឡូង​មី​បង្កប់​ឈើ​ឡាំង​បួន​ជ្រុង​ជា​ច្រើន​ដើម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់​ធ្វើការ​បង្ក្រាប និង​រឹបអូស​បាន ខណៈ​ដែល​កំពុង​លើក​រៀប​ដាក់​នា​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​សុក្រ ១០​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង រួច​បញ្ជូន​ទ​រក្សា​ទុក​នៅ​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បណ្តោះអាសន្ន​សិន​។ តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​មួយ​នេះ​តែងតែ​លួច​ដឹកឈើ​បង្កប់​ដំឡូង​មី​ជា​ញឹកញាប់ លោតឆ័ត្រ​ដឹក​ចេញពី​ក្រុង​បាន​លុង​ខេត្តរតនគិរី​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​នៃ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។

រថយន្ត​យី​ឌុ​ប​ដឹកឈើ​បង្កប់​ដំឡូង​មីនោះ​មាន​ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៣១៤១ ក្បាល​ពណ៌​សលាយ​ក្រហម​ទ្រុង​ខៀវ​ដែល​កំពុង​ធ្វើ​សកម្មភាព​លើក​ឈើ​រៀប​បង្កប់​ដំឡូង​មី​ក្នុង​ចម្ការ នៅ​ភូមិ​១ ហៅ​ភូមិ​តា​សុ​យ ខណៈនោះ​អ្នកបើកបរ និង​កម្មករ​ជា​ច្រើន​អ្នក​បាន​រត់គេច​ខ្លួន​បាត់​អស់​ភ្លាម​ៗ ពេល​សមត្ថកិច្ច​ទៅ​ដល់ រីឯ​អត្តសញ្ញាណ​ម្ចាស់​ឈើ និង​រថយន្ត​មិន​ទាន់​បាន​ស្គាល់​នៅឡើយ​។ តួលេខ​ពិតប្រាកដ​ឈើ​នៅ​លើ​រថយន្ត​នោះ​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​បាន​ធ្វើការ​រើ​វាស់វែង​នៅឡើយ​ទេ កំពុង​រក្សា​ទុក​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឱ្យ​ចូលខ្លួន​ដោះស្រាយ​បន្ត​តាម​ច្បាប់​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ