ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ដែល​បាក់ទឹកចិត្តទំនងជា​ធ្វើ​ឱ្យ​កូន​កើត​មិន​គ្រប់​ខែ

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រៀម​ធ្វើ​ជា​ឪពុក​គេ​ហើយ តែ​បាក់ទឹកចិត្ត​ទំនងជា​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របស់​ប្រពន្ធ​កើត​មិន​គ្រប់​ខែ ។ ការ​សិក្សា​របស់ Swedish បាន​រក​ឃើញ​ការ​ទាក់ទង​មួយ​រវាង​ឪពុក​ដែល​បាក់ទឹកចិត្ត​កើតឡើង​ដំបូង…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រៀម​ធ្វើ​ជា​ឪពុក​គេ​ហើយ តែ​បាក់ទឹកចិត្ត​ទំនងជា​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របស់​ប្រពន្ធ​កើត​មិន​គ្រប់​ខែ ។ ការ​សិក្សា​របស់ Swedish បាន​រក​ឃើញ​ការ​ទាក់ទង​មួយ​រវាង​ឪពុក​ដែល​បាក់ទឹកចិត្ត​កើតឡើង​ដំបូង និង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ ។

ការ​សិក្សា​ដែល​ពិនិត្យ​ទៅ​លើ​កូន​កើត​រួច​ប្រមាណ​៣៦៦៤៩៩​នាក់ ហើយ​ក៏​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​បាក់ទឹកចិត្ត​មុន​ពេល ឬ​ក្នុង​ពេល​មាន​ផ្ទៃពោះ ទំនងជា​ងាយ​នឹង​ធ្វើ​ឲ្យ​សម្រាល​កូន​មិន​គ្រប់​ខែ​ណាស់ ។ យ៉ាងណាមិញ ហេតុផល​សម្រាប់​ការ​ទាក់ទង​ជាមួយ​នឹង​ការ​បាក់ទឹកចិត្ត​នេះ​មិន​ច្បាស់លាស់​ឡើយ ។ ទ្រឹស្តី​មួយ​ទៅ​លើ​ការ​ទាក់ទង​រវាង​ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​ការ​បាក់ទឹកចិត្ត​លើ​ស្ត្រី គឺថា​វា​ប្រហែលជា​បង្ក​ឡើង​ដោយ​សារ​​តែ​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​ជាង​ជំងឺ ។

ដូច្នេះ​រាល់​ឥទ្ធិពល​ទាំងឡាយ​របស់​បុរស​ដែល​កំពុង​តែ​មានការ​បាក់ទឹកចិត្ត ការ​ស្រាវ​ជ្រាវ​​និយាយ​ថា វា​ប្រហែលជា​មានរឿង​ច្រើន​ដែល​ត្រូវធ្វើ​ជាមួយនឹង​ឥទ្ធិពល​នៃ​ភាព​តាន​តឹង ដែល​កើតឡើង​លើ​ប្តី​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ អ្នក​ស្រាវជ្រាវ​ក៏​បាន​និយាយ​ទៀត​ថា ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​មាន​ឥទ្ធិពល​មួយ​ទៅ​លើ​មេជី​វិត​ឈ្មោល​ដែរ ប៉ុន្តែ​វា​ដូច​ជា​មិន​ទំនង​សោះ ។

ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​មាន​ភាព​ស្ត្រេ​ស​ច្រើន​ចំពោះ​ដៃគូ​ទាំង​ពីរ​នាក់ ដូច្នេះ​អ្នក​មិន​គួរ​ណា​មាន​អារម្មណ៍​ថា មាន​កំហុស ឬ​អៀនខ្មាស​ឡើយ បើសិនជា​អ្នក​ពិតជា​ធ្លាប់​មាន​អាការ​បាក់ទឹកចិត្ត​ក្នុង​ពេល​នេះ​មែន ។ អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នក​ត្រូវ​តែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ