ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ថៃ និង​អង់គ្លេស នរណា​សក្តិ​សមជា​គូស្នេហ៍​របស់​នាង​ក្វា​ន់ អ៊ូ​សា​មូ​នី ?

6 ឆ្នាំ មុន

បច្ចុប្បន្ន​ស្នេហា​រវាង​លោក​Golf Pichaya និង​នាង​Kwan Usamanee​តារា​សម្តែង​ក្នុង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​របស់​ថៃ​បាន​បញ្ចប់​ជា​លើក​ទី​២ ។ ទស្សនិកជន​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ទៅ​លើ​ប្រវត្តិ​របស់​លោក​James Palumbo​ជនជាតិ​អង់គ្លេស​ដែល​ដាក់ចិត្ត​ស្រឡាញ់​នាង​Kwan Usamanee ។ លោក​James…

បច្ចុប្បន្ន​ស្នេហា​រវាង​លោក​Golf Pichaya និង​នាង​Kwan Usamanee​តារា​សម្តែង​ក្នុង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​របស់​ថៃ​បាន​បញ្ចប់​ជា​លើក​ទី​២ ។ ទស្សនិកជន​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ទៅ​លើ​ប្រវត្តិ​របស់​លោក​James Palumbo​ជនជាតិ​អង់គ្លេស​ដែល​ដាក់ចិត្ត​ស្រឡាញ់​នាង​Kwan Usamanee ។

លោក​James Palumbo​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ត្រកូល​មេទ័ព​របស់​អង់គ្លេស​អាយុ​៥៤​ឆ្នាំ​ជា​និយោជក អ្នកនិពន្ធ និង​អ្នកនយោបាយ​មានទ្រព្យ​សម្បត្តិ​ប្រហែល​៣៥០​លាន​ផោន ឬ​ប្រហែល​៤៥៤​លាន​ដុល្លារ ។

ចំណែក​លោក​Golf Pichaya​ជា​តារាចម្រៀង តារា​សម្តែង​ជនជាតិ​ថៃ បាន​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សម្តែង​តាំងពី​នៅ​ក្មេង បច្ចុប្បន្ន​មាន​អាយុ​៣១​ឆ្នាំ និង​មាន​ស្នាដៃ​សម្តែង​ជា​ច្រើន​ទាំង​បទ​ចម្រៀង និង​ខ្សែភាពយន្ត ។ គេ​ជា​មនុស្ស​ម្នាក់​ព្យាយាម​ធ្វើ​ការងារ​តាំងពី​នៅ​កុមារ ហើយ​បច្ចុប្បន្ន​កំពុង​មានការ​ងារ​នៅ​បរទេស និង​មាន​ចំណូល​ក្នុង​មួយ​ឆ្នាំ​ប្រហែល​១០​លាន​បាត ។

លោក​James​ទោះបីជា​មានកូន​ប្រុស​ម្នាក់ ប៉ុន្តែ​ប្រវត្តិ​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​មិន​ទាន់​ច្បាស់លាស់ ហើយ​កូនប្រុស​របស់​លោក​បាន​ចាប់កំណើត​ពី​នារី​ម្នាក់​ជា​ជនជាតិ​នៅ​អាស៊ី​កណ្តាល ។

សម្រាប់​ក្តី​ស្នេហ៍​រវាង​លោក​Golf Pichay​និង​នាង​Kwan Usamunee​ហាក់ដូចជា​ជួប​រឿង​រកាំរកូស​បន្ទាប់​ពី​សេពគប់​គ្នា​ជា​ថ្មី ក្រោយ​ពី​ធ្លាប់​ឈប់​សេពគប់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មុន ដោយសារ​តែ​សម្ព័ន្ធភាព​លើក​ទី​២​នេះ​ជួប​ឧបសគ្គ​ពី​ក្រុម​គ្រួសារ ប៉ុន្តែ​គេ​នៅ​តែ​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​បន្ត ។

ត្រង់​ចំណុច​នេះ​បណ្តា​ទស្សនិកជន​ប្រហែលជា​ត្រូវ​តាមដាន​បន្ត តើ​រឿងរ៉ាវ​របស់​Golf Pichaya​និង​Kwan Usamunee​នឹង​បញ្ចប់​ក្នុង​លក្ខណៈ​បែប​ណា ?

លោក​James Palumbo​អាច​ដូច​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប​ដែល​សម្លឹង​ឃើញ​ថា ជា​គូស្នេហ៍​ថ្មី​របស់​នាង​Kwan Usamunee​ពិត ឬ​អត់ ? គួរ​តាមដាន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ