ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា បាន​ ថ​មមី ចេញ​មុខការ​ពារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​លោក​ថ​មមី បាន​ឆ្លើយ​តប​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា លោក​គ្រោង​រៀប​ការ​ជាមួយ​តារាចម្រៀង​សួ​ស វី​ហ្សា ។ សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយដំណឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា​តារា​សម្តែង​លោក​ថម មី និង​សួ​ស…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​លោក​ថ​មមី បាន​ឆ្លើយ​តប​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា លោក​គ្រោង​រៀប​ការ​ជាមួយ​តារាចម្រៀង​សួ​ស វី​ហ្សា ។

សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយដំណឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា​តារា​សម្តែង​លោក​ថម មី និង​សួ​ស វី​ហ្សា គ្រោង​ចូល​រោងការ​នា​ពេល​ខាង​មុខ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​កសាង​ភាព​ជិត​ស្និទ្ធ​គ្នា​ជា​ថ្មី​ក្រោយ​ពី​ជម្លោះ​។

តាម​រយៈ​ការ​ចុះ​ផ្សាយ​ដោយ​ផ្អែក​លើ​ប្រភព​ក្រៅផ្លូវការ​នោះ​ថា កន្លង​មក​តារាចម្រៀង​សួ​ស វី​ហ្សា និង​គូស្នេហ៍​លោក​ថ​មមី បាន​ឈ្លោះ​គ្នា ដោយសារ​ខ្វែងគំនិត​គ្នា ។ អំឡុង​ពេល​នោះ លោក​ថ​មមី បាន​ងាក​ទៅ​បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​អ្នក​មេម៉ាយ​កូន​មួយ​នាង​ «ប្រិម​ប្រិយ​» ហើយ​នាង​ប្រិមប្រិយ​ក៏​ធ្លាយ​ដំណឹង​ថា មាន​ភាព​រកាំរកូស​ជាមួយ​គូ​ដណ្តឹង​នៅ​អា​មេ​រិ​ក ។ មួយ​រយៈពេល​ថ្មី​ៗ​កន្លង​មកនេះ ស្រាប់តែ​ឮ​ថា លោក​ថ​មមី និង​នាង​ប្រិមប្រិយ បាន​រលត់​ចំណង​ស្នេហ៍​ហើយ​ថ​មមី​ងាក​ទៅ​ត្រូវ​រូ​៉​វ​គ្នា​វិញ​ជាមួយ​សួ​ស វី​ហ្សា និង​ត្រៀម​ចូល​រោងការ​ទៀត​ផង ។

បន្ទាប់​ពី​ព័ត៌មាន​នោះ​ផ្សព្វផ្សាយ​មក លោក​ថ​មមី មិន​បាន​បដិសេធ​ការ​ទាក់ទង​ជាមួយ​សួ​ស វី​ហ្សា​ទេ ។ អ្វី​ដែល​សំខាន់​លោក​ស្នើ​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​កុំ​យក​មនុស្ស​ស្រី​ណា​ផ្សេង​មក​ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហ៍​របស់​ពួក​លោក​នា​ពេល​នេះ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក លោក​ថ​មមី បញ្ជាក់​ថា «​ថ្ងៃនេះ ពេល​នេះ​ខ្ញុំ​ចង់​ជម្រាប​ជូន​បងប្អូន​ទាំងអស់ ពិសេស បង​ៗ​ខាង​សារព័ត៌មាន​ឱ្យ​បានដឹង​ថា​រូប​ខ្ញុំ​គឺ​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ស្រី​ណា​ទាំងអស់​ដូច​ព័ត៌មាន​បាន​ចុះ​នោះ​ទេ វា​មិនមែន​ការណ៍​ពិត​ទេ ក្រៅពី​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​(S)​។ ពួក បង​ៗ​បណ្តា​សារព័ត៌​មេត្តា​ឈប់​យក​នរណា​ម្នាក់​ផ្សេង​មក​ចូល​ពាក់​ព​ន្ធ័​ជាមួយ​ពួក​ខ្ញុំ​តទៅ​ទៀត​ទៅ ហើយ​រាល់​ព័ត៌មាន​ទាំង​អស់​ដែល​ទាក់ទង​រវាង​ពួក​ខ្ញុំ សូម​មេត្តា​គួរតែ​មានការ​អនុញ្ញាត​សម្ភាស​ពួក​ខ្ញុំ​ជា​មុន​សិន​​មុន​នឹង​ចុះ​ព័ត៌មាន​បែប​នេះ កុំ​ចេះ​តែ​យក​មក​ចុះ​ទាំង​មិន​ពិត ។

សូម​មេត្តា​យល់​ផង ជា​ពិសេស​គេ​ខាង​ស្រី តើ​គេ​មាន​អារម្មណ៍​យ៉ាងណា​ពេល​បាន​ឃើញ​​ព័ត៌មាន អ៊ី​ចឹ​ង​ៗ ។ គេ​មាន​ម៉ែ មាន​ឪពុក មាន​បងប្អូន សូម​ឱ្យ​តម្លៃ​មនុស្ស​ស្រី​ផង។ រាល់​ការ​ទាក់ទង​ពួក​ខ្ញុំ​យ៉ាងណា​ក៏​ដោយ​ក៏​ពួក បង​ៗ​គ្មាន​សិទ្ធិ​មក​ចុះ អ៊ី​ចឹ​ង​ៗ​គួរតែ​ឱ្យ​តម្លៃ​និង​គោរព​គេ​ខាង​ស្រី​ផង ។ ខ្ញុំ​ខាង​ប្រុស​មិន​អី​ទេ​ខូច​ឈ្មោះ​នោះ តែ​គេ​ខាង​ស្រី​នោះ​វា​យ៉ាងម៉េច​វិញ ។

យើង​ក៏​មាន​ម្តាយ​ជា​ស្រី បងស្រី ប្អូនស្រី​តើ​អារម្មណ៍​យ៉ាងណា​បើ​ធ្លាក់​លើ​យើង​វិញ​នោះ សូម​ចុះ​តែ​ព័ត៌មាន​ដែល​ពិត​បាន​ហើយ កុំ​ធ្វើ​យ៉ាងនេះ​តទៅ​ទៀត ។

សង្ឃឹមថា លើក​ក្រោយ​មុន​នឹង​ចេញ​ព័ត៌មាន​អី​នោះ សូម​មេត្តា​ផ្តល់​កិត្តិយស​ឱ្យ​គេ​ហើយ​​ដឹង​ច្បាស់​ចាំ​និយាយ​ចេញ​មក ។ ឈប់​យកឈ្មោះ​ស្រី​ណា​មក​ពាក់​ព​ន្ធ័​ជាមួយ​ក្នុង​រឿង​ពួក​ខ្ញុំ​ទៀត​ព្រោះ​ជីវិត​ខ្ញុំ​មាន​ក្តី​ស្រលាញ់​ខ្លាំង​លើ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ គឺ​គាត់​(S) ។ ទោះ​ខ្ញុំ​ពេល​នេះ​ជាមួយ​គាត់​យ៉ាងណា​នោះ វា​ក៏​ជា​រឿង​របស់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ