ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​តវ៉ា​ទទួល​បរាជ័យ​ក៏​យល់ព្រម​បង់​ផាក​តាម​ច្បាប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រោយ​ពីរ​មន្ត្រី​ជញ្ជីង​ចល័ត​របស់​ក្រសួង​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ចាប់​ឃាត់​រថយន្ត​បែន​ដឹក​ខ្សាច់​ថ្ម​ចំនួន​៨​គ្រឿង​ដែល​ដឹក​លើស​ទម្ងន់​ដើម្បី​ផាកពិន័យ​តាម​ផ្លូវច្បាប់ ធ្វើ​ឲ្យ​មានកា​តវា​ហើយ​បាន​យក​រថយន្ត​បែន​៤០​គ្រឿង​ផ្សេង​ទៀត​មក​ដាក់​លើ​ថ្នល់​បិទផ្លូវ​ជាតិ​លេខ​១ បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជាង​១​ម៉ោង​ក្រោយមក​ក៏​មានការ​សម្របសម្រួល​ពីរ​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ក្រុម​អ្នក​តវា​បាន​យល់ព្រម​បើកផ្លូវ​ដើម្បី​ដោះស្រាយ​ជា​ក្រោយ ក៏​ប៉ុន្តែ​ខាង​អាជ្ញាធរ​ខេត្ត​សម្របសម្រួល​ថា​ឲ្យ​រថយន្ត​ទាំង​៨​គ្រឿង​ទៅ​ម្ចាស់​វិញ​ហើយ​ចាំ​ដោះស្រាយ​ផ្លូវច្បាប់​ជា​ក្រោយ​ក៏​ប៉ុន្តែ​ត្រូវ​បរាជ័យ…

ខេត្តស្វាយរៀង ៖ ក្រោយ​ពីរ​មន្ត្រី​ជញ្ជីង​ចល័ត​របស់​ក្រសួង​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ចាប់​ឃាត់​រថយន្ត​បែន​ដឹក​ខ្សាច់​ថ្ម​ចំនួន​៨​គ្រឿង​ដែល​ដឹក​លើស​ទម្ងន់​ដើម្បី​ផាកពិន័យ​តាម​ផ្លូវច្បាប់ ធ្វើ​ឲ្យ​មានកា​តវា​ហើយ​បាន​យក​រថយន្ត​បែន​៤០​គ្រឿង​ផ្សេង​ទៀត​មក​ដាក់​លើ​ថ្នល់​បិទផ្លូវ​ជាតិ​លេខ​១ បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជាង​១​ម៉ោង​ក្រោយមក​ក៏​មានការ​សម្របសម្រួល​ពីរ​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ក្រុម​អ្នក​តវា​បាន​យល់ព្រម​បើកផ្លូវ​ដើម្បី​ដោះស្រាយ​ជា​ក្រោយ ក៏​ប៉ុន្តែ​ខាង​អាជ្ញាធរ​ខេត្ត​សម្របសម្រួល​ថា​ឲ្យ​រថយន្ត​ទាំង​៨​គ្រឿង​ទៅ​ម្ចាស់​វិញ​ហើយ​ចាំ​ដោះស្រាយ​ផ្លូវច្បាប់​ជា​ក្រោយ​ក៏​ប៉ុន្តែ​ត្រូវ​បរាជ័យ ។

ដោយសារ​ក្រុម​មន្ត្រី​ជញ្ជីង​ចល័ត​របស់​ក្រសួង​មិន​យល់ព្រម​នៅ​តែ​ប្រកាន់​ជំហរ​អនុវត្ត​ច្បាប់​តម្រូវ​ឲ្យ​ក្រុម​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​បង់ប្រាក់​ផាកពិន័យ​១០០% គឺ​ត្រូវ​បង់​ក្នុង​១​តោន​៣០០,០០០​រៀល ។

ការ​ប្រឹងប្រែង​ប្រមូលគ្នា​មក​តវា​យ៉ាងណា​ក៏​ដោយ​លទ្ធផល​ក្រុម​ថៅកែ​រថយន្ត​បែន និង​ម្ចាស់​ខ្សាច់​ថ្ម​បាន​បញ្ឈប់​ការ​តវ៉ា​ហើយ​យល់ព្រម​បង់ប្រាក់​ផាកពិន័យ​តាម​ផ្លូវច្បាប់​ឲ្យ​មន្ត្រី​ជញ្ជីង​ចល័ត​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ