ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​អ្នកលក់​លៀស​ហាល​នៅ​កណ្ដាល​ក្រុង​ប៉ោយ​ប៉ែ​ត (មាន​វីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​របរ​លក់​លៀស​ហាល​បាន​ចំណូល​ជា​មធ្យម​៤០០០០​រៀល​ក្នុង​១​ថ្ងៃ អ្នក​ភូមិ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រកប​របរ​លក់​លៀស​ហាល ។ ដូច្នេះ​ហើយ​អ្នកស្រុក​ច្រើន​ហៅ​ថា​«​ភូមិ​លក់​លៀស​»​។ ភូមិ​លក់​លៀស ស្ថិត​នៅ​ខាងត្បូង​ជាប់​របង​សាលា​បឋម​សិក្សា​អូរ​ជ្រៅ ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​របរ​លក់​លៀស​ហាល​បាន​ចំណូល​ជា​មធ្យម​៤០០០០​រៀល​ក្នុង​១​ថ្ងៃ អ្នក​ភូមិ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រកប​របរ​លក់​លៀស​ហាល ។ ដូច្នេះ​ហើយ​អ្នកស្រុក​ច្រើន​ហៅ​ថា​«​ភូមិ​លក់​លៀស​»​។ ភូមិ​លក់​លៀស ស្ថិត​នៅ​ខាងត្បូង​ជាប់​របង​សាលា​បឋម​សិក្សា​អូរ​ជ្រៅ ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

រទេះ​លក់​លៀស​ហាល​ជា​ច្រើន​ចត​ត្រៀបត្រា​នៅ​រៀង​រាល់ពេល​ល្ងាច​ខណៈ​ម្ចាស់​វិល​ត្រឡប់​ពី​រុញ​លក់​វិញ ។ ប៉ុន្តែ​រៀង​រាល់ពេល​ព្រឹក​លើ​រទេះ​ទាំងនោះ​ពោរពេញ​ដោយ​លៀស​ដែល​ផ្សំ​គ្រឿង​រួច ។

មុខរបរ​លក់​លៀស​ហាល​បើ​មិន​មានការ​រំខាន​ពី​ភ្លៀង​ទេ អ្នកលក់​ទាំងនោះ​ឱ្យ​ដឹង​កាល​ពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គាត់​លក់ដាច់​អស់​ជា​និច្ច ។ គ្រួសារ​ខ្លះ​លក់​២​នាក់​ប្តី​ប្រពន្ធ​បាន​ចំណេញ​១​ថ្ងៃ​ជាង​១០​ម៉ឺន​រៀល​ឯណោះ ។

លៀស​ហាល​ត្រូវ​អ្នកលក់​ទាំងនោះ​បញ្ជាក់​ថា​គ្រប់​ជនជាតិ​រាប់​ទាំង​ខ្មែរ​អ៊ិ​ស្លា​ម​ផង​អាច​ទទួលទាន​បាន ព្រោះ​គ្រឿងផ្សំ​ប្រើ​រ៉ុ​ត​ឌី​សាច់​មាន់ មិន​ប្រើ​រ៉ុ​ត​ឌី​សាច់​ជ្រូក​ទេ ។

លៀស​សម្រាប់​លក់​តាម​រទេះ​នោះ​ទិញ​បន្ត​ពី​អ្នក​នាំ​មក​ពី​ខេត្តសៀមរាប ។ លៀស​ឆៅ​១​គីឡូក្រាម​ថ្លៃ​១០០០​រៀល​ដោយ​ក្នុង​១​គីឡូក្រាម​ស្មើ​៣​កំប៉ុង ។

អ្នកលក់​ជា​ច្រើន​ឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា ក្រោយ​ចំអិន និង​ផ្សំ​គ្រឿង​រួច លៀស​លក់​បាន​តម្លៃ​១​កំប៉ុង​១៥០០​រៀល ។ ចំពោះ​ការ​លក់ដាច់​តិច ឬ​ច្រើន​អាស្រ័យ​លើ​អ្នកលក់ នីមួយ​ៗ​ស្គាល់​ភូមិសាស្ត្រ ។ អ្នកខ្លះ​លក់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​អស់​លៀស​១​ថ្ងៃ​៥០​គីឡូក្រាម ឯ​ខ្លះ​ពី​៦០​ទៅ​៧០​គីឡូក្រាម និង​គ្រួសារ​ខ្លះ​អះអាង​ថា លក់​អស់​រហូត​៨០​ទៅ​១០០​គីឡូក្រាម​ឯណោះ ។

ប្រកប​មុខរបរ​លក់​លៀស​ហាល ក្រៅពី​រុញ​លក់​ថ្មើរជើង ក៏​មាន​អ្នកលក់​តាម​ម៉ូតូ​ផង​ដែរ។

អ្នកលក់​លៀស​ហាល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំងនោះ​ភាគច្រើន​ទៅ​ពី​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ