ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួនពិការមែនពិត តែមិនចុះចាញ់ជាមួយ​ព្រហ្មលិខិតឡើយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ប្តី​ជា​ជន​ពិការ​ជើង​ឆ្វេង ដោយសារ​សង្គ្រាម​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ធ្លាក់ខ្លួន​វេទនា​បង្កើត​របរ​ប៉ះកង់​និង​បូម​ខ្យល់​ចល័ត​ក្រោម​ដើមឈើ​តាម​ដងផ្លូវជាតិ​លេខ​៥ ខណៈ​ប្រពន្ធ​ជា​ជាង​ប៉ះ​កង់​ដូច​គ្នា​ទាំងដៃ​ជាប់​កូន​តូច មើលទៅ​គួរ​ឲ្យ​សង្វេគ​មែនទែនប៉ុន្តែ​គ្រួសារ​ជន​ពិការ​មួយ​នេះ​តស៊ូ​ណាស់​ក្នុង​ជីវិតតោកយ៉ាក​បំផុត​នេះ ចៀស​ផុត​ពីមុខ​របរ​សុំទាន ។ គ្រួសារ​កំសត់​មួយ​នេះ​រស់នៅ​លើ​ដី​ចិញ្ចើម​ផ្លូវជាតិ…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ប្តី​ជា​ជន​ពិការ​ជើង​ឆ្វេង ដោយសារ​សង្គ្រាម​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ធ្លាក់ខ្លួន​វេទនា​បង្កើត​របរ​ប៉ះកង់​និង​បូម​ខ្យល់​ចល័ត​ក្រោម​ដើមឈើ​តាម​ដងផ្លូវជាតិ​លេខ​៥ ខណៈ​ប្រពន្ធ​ជា​ជាង​ប៉ះ​កង់​ដូច​គ្នា​ទាំងដៃ​ជាប់​កូន​តូច មើលទៅ​គួរ​ឲ្យ​សង្វេគ​មែនទែនប៉ុន្តែ​គ្រួសារ​ជន​ពិការ​មួយ​នេះ​តស៊ូ​ណាស់​ក្នុង​ជីវិតតោកយ៉ាក​បំផុត​នេះ ចៀស​ផុត​ពីមុខ​របរ​សុំទាន ។

គ្រួសារ​កំសត់​មួយ​នេះ​រស់នៅ​លើ​ដី​ចិញ្ចើម​ផ្លូវជាតិ មុខ​សកល​វិទ្យាល័យ​មាន​ជ័យ​ស្ថិត​ក្នុងភូមិ និង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ​ហុ​ន សំអាត អាយុ​៥៦​ឆ្នាំ ប្រពន្ធឈ្មោះ​ភាព ស្រី​ល័ក្ខណ៍ អាយុ​២៤​ឆ្នាំ មានកូន​ប្រុសស្រី​២​នាក់​ក្នុង​បន្ទុក ។ កូនប្រុស​ច្បង​អាយុ​៥​ឆ្នាំ កូនស្រី​ពៅ​ទើប​មាន​អាយុ​២​ខែ​តែ​ប៉ុណ្ណោះ​។

ជួប​សម្ភាសន៍​ផ្ទាល់​ក្រោម​ដើម​ក្រខុប​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ខាងលិច​ស្ពាន​ទឹកថ្លា​ប្រហែល​៣០០​ម៉ែត្រ បុរស​ជា​ជាង​ប៉ះ​កង់ និង​បូម​ខ្យល់​ចល័ត​រូប​នេះ​ប្រាប់​ថា គាត់​ជា​អតីត​យោធា​ស្រុក​អូរ​ជ្រៅ​សម័យ​រដ្ឋ​កម្ពុជា កាលពី​ឆ្នាំ​១៩៨៦ និង​រង​របួស​ដោយសារ​គ្រាប់​ដេ​កា​៨០ របស់​ទ័ពព្រៃ​ផ្លោង​ចូល​បន្ទាយ​នៅ​ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ក្នុង​ឆ្នាំ​១៩៨៩ រង​របួស​រហូត​ដល់​ស្វិតជើង​ឆ្វេង និង​របួស​ក្បាល​ខាងស្តាំ​ដេរ​ជា​ច្រើន​ថ្នេរ ។ គាត់​និយាយ​ប្រាប់​កោះសន្តិភាព​ថា ដោយសារ​ជីវភាព​ខ្វះខាត គ្មាន​ទាំង​ដី​រស់នៅ​បច្ចុប្បន្ន​រស់នៅ​លើ​ចំណី​ផ្លូវ គ្មាន​មុខរបរ​ក៏​បង្ខំចិត្ត​បង្កើត​មុខរបរ​ប៉ះ​កង់ និង​បូម​ខ្យល់​ចល័ត​នេះ​តែ​ម្តង ។

ចំណែក​ប្រពន្ធ​គាត់​ជា​ជាង​ប៉ះ​កង់​មុខ​ខ្ទម​ដ៏​កំសត់​ដើម្បី​រក​ចំណូល​ជួយ​គ្នា ។ គ្រួសារ​មួយ​នេះ​និយាយទាំង​ក្រៀមក្រំ​ថា ចំណូល​បាន​ពីមុខ​របរ​ខាងលើ​ថ្ងៃ​ខ្លះ​បាន​ថ្ងៃ​ខ្លះ​អត់​ស្ទើរ​រក​បាយ​ឲ្យ​កូន​ហូប​មិន​ចង់បាន ។ ពួក​គាត់​អះអាង​ថា ដំបូង​គ្មាន​ដើមទុន​ទិញ​សម្ភារៈ​ប៉ះ​អ៊ុត​និង​ម៉ាស៊ីនបូមខ្យល់​ទេ ​។ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​គ្រួសារ​គាត់លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ទិញ​ម៉ាស៊ីនភ្លើង​ឲ្យ​១គ្រឿង ហើយ​គាត់​ទិញ​បាន​បំពង់​បូម​ខ្យល់​ពីកន្លែង​អេ​ត​ចាយ ទើប​បង្កើត​បាន​មុខរបរ​មួយនេះ ដើម្បី​ចិញ្ចឹម​គ្រួសារ​តែ​ម្តង ។

យ៉ាងណា​ក៏​ដោយ គ្រួសារ​កំសត់​មួយ​នេះ​អំពាវនាវ​ដល់​សប្បុរសជន ក្នុង​និង​ក្រៅប្រទេស​ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មេត្តា​ជួយ​ពួក​គាត់​ឲ្យ​មាន​ជម្រក និង​ដី​ដើម្បី​រស់នៅ​បាន​សម​រម្យ​នឹង​គេ​ផង ៕

អត្ថបទសរសេរ ដោយ