ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិន​ស្អុយ​ទើប​នាំ​គ្នា​បើកទ្វារ មិនដឹង​ថា​ស្លា.ប់​បាត់​តាំងពី​អង្កាល់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​រហូត​ក្លិនស្អុយ ទើប​មាន​អ្នកដឹង​នៅ​ក្រុង​បាងកក ហើយ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ការ​ឆក់​ចរន្ត​តាម​រយៈ​កាស់​ទូរស័ព្ទ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោង​២១​យប់ ថ្ងៃ​ទី​២៤ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​រហូត​ក្លិនស្អុយ ទើប​មាន​អ្នកដឹង​នៅ​ក្រុង​បាងកក ហើយ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ការ​ឆក់​ចរន្ត​តាម​រយៈ​កាស់​ទូរស័ព្ទ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោង​២១​យប់ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ឈ្មោះ ប៊ូ សំបូរ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​ក្រ​មល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

សាច់ញាតិ​សព​ប្រាប់​ថា ជន​រង​គ្រោះ​អាច​ស្លាប់​តាំងពី​យប់​ថ្ងៃ​ទី​២១ ខែមករា លុះ​មាន​ក្លិនស្អុយ​ចេញ​មក​ក្រៅ ទើប​អ្នក​នៅ​បន្ទប់​ជិតខាង​សង្ស័យ​ទៅ​រុញ​ទ្វារ​បន្ទប់​មើល ទើប​ដឹង​ពី​ការ​ស្លាប់​នេះ​នៅ​យប់​ថ្ងៃ​ទី​២៣ ។

ក្រុម​សាច់ញាតិ​បន្ត​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសា​ឆក់​ចរន្តអគ្គិសនី​តាម​រយៈ​កាស់​ទូរស័ព្ទ ព្រោះ​មាន​កាស់​ទូរស័ព្ទ​នៅ​នឹង​ត្រចៀក​សងខាង​របស់​សព ហើយ​ខ្សែ​កាស់​នោះ​មាន​ឆេះ​រោល​ផង​ដែរ ។

ក្រោយ​បញ្ជូន​ដល់​កម្ពុជា សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ប​ញ្ចូ​ន​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តា​ប្រពៃណី ។ បើ​ពិតជា​ដូច​ការ​លើក​ឡើង​របស់​សាច់ញាតិ​មែន គ្រប់​គ្នា​គួរ​មានការ​ប្រយ័ត្ន​ផង​រឿង​ប្រើប្រាស់​កាស់​ទូរស័ព្ទ សូមកុំ​ប្រើ​វា​ពេល​បញ្ចូល​ថ្ម​ឲ្យ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ