ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​ឮ​ថា​ផ្អើល​មាន​មនុស្ស​ស្លា.ប់ មក​មើល​គាត់​មែន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ នា​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា នេះ ស្ថិត​ត្រង់​ចំណុច​អូរ​ទឹក​មួយ​កន្លែង ក្នុងភូមិ​ប្ញ​ស្សី សង្កាត់​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ នា​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា នេះ ស្ថិត​ត្រង់​ចំណុច​អូរ​ទឹក​មួយ​កន្លែង ក្នុងភូមិ​ប្ញ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​គេ​បានឃើញ​បុរស​ម្នាក់​ដាំ​ក្បាល​ចូល​ក្នុង​ទឹក​ស្លាប់ រួម​ទាំង​ម៉ូតូ​១​គ្រឿង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ មានឈ្មោះ​ស្រឹម ស្រេង អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​មាន​ប្រពន្ធ​ឈ្មោះ​ឆោម សុខ​នី អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​មានកូន​ស្រី​១ កំពុង​រស់នៅ​ឯ​រាជធានី​ភ្នំពេញ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា ពួក​គេ​ទាំង​២​នាក់​ទើប​មក​ពី​រាជធានី​ភ្នំពេញ មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​បាន​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ ។ លុះ​នៅ​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២៤ មក​រា ប្តី​ខ្លួន (​ជន​រង​គ្រោះ​ដែល​ស្លាប់​)​បាន​ចេញ​ទៅ​ផឹកស្រា​ជាមួយ​ក្រុម​កម្មករ ។ ក្រោយមក ខ្លួន​បាន​ទៅ​តាម​រក​ប្តី ឃើញ​កំពុង​ហូប​ស្រា​ក៏​ផ្ទុះ​កំហឹង​និង​ទាញ​មែក​ប្ញ​ស្សី​វាយ​ទៅ​លើ​ប្តី ។ ពេល​នោះ ប្តី​ខ្លួន​បាន​ងើប​ពី​កន្លែង​ផឹក​ទាញ​ម៉ូតូ​ជិះ​ចេញ​ទៅ​ទាំង​កម្រោល ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ខ្លួន​មិន​បានដឹង​ប្តី​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​នោះ​ទេ តែ​ភ្លាម​ៗ​ខ្លួន​បាន​តាម​រក​ប្តី​ដែរ តែ​រក​មិនឃើញ ។ លុះ​នៅ​វេលា​ម៉ោង​៥​ព្រឹក​នេះ មាន​គេ​ប្រទះ​ឃើញ​សាកសព​មនុស្ស​នៅ​កន្លែង​កើតហេតុ ទើប​ខ្លួន​រត់​មក​មើល អ្នក​ស្លាប់​ជា​ប្តី​របស់​ខ្លួន​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ