ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សិច​ស៊ី​ ដេ​នីក្វា​ន់ ប្រកាស​រក​ឈុត​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ​មក ពេល​នេះ​នាង​ដេ​នី ក្វា​ន់ បាន​បង្ហើប​ពី​គម្រោង​រៀប​ការ​នៅ​ដើមខែ​ក្រោយ ។ សម្រេច​ចូល​រោងការ​បន្ទាប់​ពី​នាង​សាង​ស្នេហ៍​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ។ មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ​មក ពេល​នេះ​នាង​ដេ​នី ក្វា​ន់ បាន​បង្ហើប​ពី​គម្រោង​រៀប​ការ​នៅ​ដើមខែ​ក្រោយ ។ សម្រេច​ចូល​រោងការ​បន្ទាប់​ពី​នាង​សាង​ស្នេហ៍​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ។

មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ នាង​ដេ​នី ក្វា​ន់ គ្រាន់តែ​បង្ហើប​សារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​កថា «​នាង​ជិត​ដល់​ថ្ងៃ​ពិសេស និង​កំពុង​ស្វែងរក​ហាង​កាត់ដេរ​សម្លៀក​បំពាក់​ណាមួយ​ដែល​សក្តិ​សម​សម្រាប់​នាង​» ។

ឆ្លើយ​តប​ជាមួយនឹង​ប្រិ​យ​មិត្ត​គាំទ្រ​ដេ​នី ក្វា​ន់ សារភាព​ថា នាង​មាន​គម្រោង​ចូល​រោងការ​នៅ​ខែ​ក្រោយ​នេះ ហើយ​ឲ្យ​មិត្តភក្តិ​របស់​នាង​ត្រៀមខ្លួន ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​តាម​រយៈ​ដេ​នី ក្វា​ន់ បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​រួច​មក មិត្តភក្តិ និង​អ្នកគាំទ្រ​នាង​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ ប្រសិនបើ​ពិធី​មង្គលការ​របស់​នាង​ពិតជា​រៀបចំ​ឡើង​តាម​ការ​គ្រោងទុក​មែន​នោះ ។

តារា​សម្តែង​នាង​ដេ​នី ក្វា​ន់ បាន​បង្ហាញមុខ​គូស្នេហ៍​របស់​នាង​ជា​សាធារណៈ នៅ​ក្នុង​អំឡុងពេល​ចុងឆ្នាំ​២០១៧ បន្ទាប់​ពី​នាង​ញាំញី​ដោយ​រឿងរ៉ាវ​អាស្រូវ​ជា​បន្តបន្ទាប់ ។

ថ្វី​ដ្បិត​គូស្នេហ៍​ដេ​នី ក្វា​ន់ មិនមែន​ជា​ឧកញ៉ា ឬ​ឯកឧត្ដម​ក្ដី តែ​ជា​អ្នកជំនួញ​កាន់​លុយរាប់​សែន​ដុល្លារ​ក្នុង​ដៃ ។ បុរស​នោះ​ឈ្មោះ​ច័ន្ទ មក​រា មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង សព្វថ្ងៃ​រស់នៅ​ភ្នំពេញ ប្រកប​មុខ​ជំនួញ​ធំ​ពីរ​នៅ​ក្នុង​ដៃ គឺជា​ថៅកែ​លក់​រថយន្ត និង​ជា​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត ។

ក្រៅពី​មានមុខ​ជំនួញ​ធំ​នៅ​ក្នុង​ដៃ​ហើយ​នោះ​លោក​ច័ន្ទ មក​រា ជា​អនាគត​ស្វាមី​ដេ​នី ក្វា​ន់ ក៏​មានផ្ទះ​៣​នៅ​រាជធានី​ភ្នំពេញ​តម្លៃ​រាប់​សែន​ដុល្លារ​ផង​ដែរ ។ លើស​ពី​នេះ​ក៏​មានផ្ទះ​មួយទៀត​នៅ​បុរី​វិមាន​ភ្នំពេញ​តម្លៃ​១៦​ម៉ឺន​ដុល្លារ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ ចំណង​ស្នេហ៍ ដេ​នី ក្វា​ន់ និង​លោក​ច័ន្ទ មក​រា កើតឡើង​មក​ពី​និស្ស័យ ព្រមទាំង​ការ​អាណិត ។ ដេ​នី ក្វា​ន់ ស្ម័គ្រ​ស្នេហ៍​ព្រោះ​ខាង​ប្រុស​ជា​មនុស្ស​ល្អ ពូកែ​យកចិត្តយកថ្លើម ចំណែក​ចាស់ទុំ​ទាំង​សងខាង​បាន​គាំទ្រ​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ