ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​ខ្មែរ​7​រឿងចាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​សេរី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរ​៧​រឿង​នឹង​ចាក់​បញ្ចាំង​ជូន​សាធារណជន​ទស្សនា​ដោយ​មិន​គិតថ្លៃ ដើម្បី​រំលឹក​ពី​ខ្សែភាពយន្ត​ខ្មែរ «​ក្នុង​ស​ប្តា​ហ៍​ភាពយន្ត​»​នៃ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០១៨ ។…

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរ​៧​រឿង​នឹង​ចាក់​បញ្ចាំង​ជូន​សាធារណជន​ទស្សនា​ដោយ​មិន​គិតថ្លៃ ដើម្បី​រំលឹក​ពី​ខ្សែភាពយន្ត​ខ្មែរ «​ក្នុង​ស​ប្តា​ហ៍​ភាពយន្ត​»​នៃ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០១៨ ។ ការ​បញ្ចាំង​នៅ​ទីលាន​ហាលវាល និង​រោង​ភាពយន្ត ។

នៅ​ថ្ងៃ​ពុធ​ទី​២៤ ខែមករា ម៉ោង​៧​យប់​នឹង​បញ្ចាំង​រឿង «​ដំណេក​មាស​» ដោយ​ដា​វី ជូ (ផលិត​ឆ្នាំ​២០១១) បញ្ចាំង​ជា​ភាសា​ខ្មែរ​ដែល​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​បារាំង​។

ភាពយន្ត​ខ្មែរ​មួយ​នេះ បង្ហាញ​សាច់​រឿង​នៅ​ឆ្នាំ​១៩៦០ ប៉ុន្តែ​បានឃើញ​ការ​កើនឡើង​នៃ​បដិវត្តន៍​យ៉ាង​ឃោរឃៅ​បញ្ឈប់​នៅ​ឆ្នាំ​១៩៧៥ ដោយ​ការ​ចូល​កាន់កាប់​អំណាច​របស់​ខ្មែរក្រហម ។ ភាគច្រើន​នៃ​ខ្សែភាពយន្ត​បាន​បាត់​,​តួ​សម្ដែង​ត្រូវ​បាន​សម្លាប់ និង​រោង​ភាពយន្ត​បាន​ក្លាយជា​ភោជនីយដ្ឋាន ឬ​ហាង​ខារ៉ាអូខេ ។ ដំណេក​មាស បាន​សរសេរ​ពី​ពាក្យពេចន៍​របស់​អ្នក​នៅ​រស់រាន​មានជីវិត​ខ្លះ ហើយ​ព្យាយាម​ដាស់​ស្មារតី​នៃ​ខ្សែភាព​យន្ត​ដែល​ត្រូវ​បាន​គេ​ភ្លេច​ចោល​នេះ ។

ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែមករា ម៉ោង​៣​រសៀល រឿង «​ទិព្វ​សុ​ដា​ច័ន្ទ​» ដោយ​ឡាយ ងួ​ន​ហេង (​ផលិត​ឆ្នាំ ១៩៦៨)​បញ្ចាំង​ជា​ភាសា​ខ្មែរ​ដែល​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​អង់គ្លេស ។

ខ្សែភាពយន្ត​នេះ​បង្ហាញ​ពី​ប្រវត្តិ​សោកនាដកម្ម​របស់​ទិព្វ​សុ​ដា​ច័ន្ទ និង​បុរស​ដែល​ស្រឡាញ់​គឺ​វាសនា ។ សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ត្រូវ​បាន​បំបែក​ដោយ​បុរស​អ្នកមាន និង​អ្នកមាន​អំណាច តើ​គូស្នេហ៍​ទាំង​ពីរ​នឹង​ក្លាយទៅជា​យ៉ាងណា ?

សម្រាប់​ថ្ងៃ​ដដែល​ម៉ោង​៧​យប់​បញ្ចាំង​រឿង «​ឆ្នឹ​ង​ដៃ​ឪពុក​» ដោយ​ឡាយ ងួ​ន​ហេង ការ​បញ្ចាំង​ហាលវាល ជា​ភាសា​ខ្មែរ​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​អង់គ្លេស ។

នៅ​ពេល​បញ្ចប់​ការ​រៀន​សិល្ប៍វិជ្ជា​មិត្ត​រួម​គ្រូ​៤​នាក់​បាន​សច្ចា​រួម​សាមគ្គី និង​ស្មោះត្រង់​ការពារ ជាតិ សាសនា ។ ប៉ុន្តែ​ដោយសារ​លេច​ចេញ​នូវ​វត្តមាន​របស់​កាំបិត​«​ឆ្អឹង​ដៃ​ឪពុក​» ដែល​ជា​កាំបិត​ទិព្វ​ដ៏​ល្បីឈ្មោះ​ធ្វើ​ឲ្យ​មិត្តភាព​របស់​អ្នក​ទាំង​បួន​ល្អក់កករ ។ ដើម្បី​សង​សឹក​​ឲ្យ​ឪពុក នួន​ក៏​បាន​ផ្សងព្រេង​ស្វែងរក​កាំបិត​នៅ​ក្នុង​ប្រាសាទ​ដ៏​អាថ៌​កំបាំង​មួយ ។

ថ្ងៃ​សុក្រ ទី ២៦ ខែមករា​ម៉ោង​៣​រសៀល រឿង «​អន​អើយ​ស្រី​អន​» ដោយ​លី ប៊ុ​ន​យី​ម (១៩៧២)​បញ្ចាំង​នៅ​រោង​ភាពយន្ត ជា​ភាសា​ខ្មែរ​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​អង់គ្លេស ។ ខ្សែ​រឿង​បង្ហាញ​ពី​ស្នេហា​របស់​នារី​ឈ្មោះ​អន ដែល​ជួប​បញ្ហា​ទុក្ខវេទនា​នៃ​ស្នេហា​ត្រីកោណ និង​សេចក្តី​ស្រឡាញ់​ស្មុគស្មាញ ។

ម៉ោង​៧​យប់​រឿង​«​សព្វ​សិទ្ធិ​» ដោយ​លី ប៊ុ​ន​យី​ម (​ឆ្នាំ​១៩៦៥)​បញ្ចាំង​ហាលវាល ជា​ភាសា​ខ្មែរ​ដែល​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​អង់គ្លេស ។ នាង​សុវណ្ណ​កេសរ​បាន​ជឿជាក់​ថា ស្វាមី​របស់​នាង​កំពុង​បោកប្រាស់​នាង​ដោយ​បាន​បូជាជីវិត​ខ្លួនឯង​ដោយ​ការ​ស្បថ​ថា​មិន​និយាយ​ជាមួយ​បុរស​ឡើយ ។ សព្វ​សិទ្ធិ​បាន​ធ្វើ​តាម​នាង​ដោយ​ស្បថ​ដើម្បី​រក​នាង​នៅ​ក្នុង​ការ​ចាប់កំណើត​ក្រោយ ។ ភាព​ស្មោះត្រង់​នឹង​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជីវិត​ផ្សេង​ទៀត​របស់​នាង សុវណ្ណ​កេសរ​មិន​ដែល​និយាយ​ទៅ​កាន់​បុរស​ណា​ទេ ។ ឪពុក​របស់​នាង​, ព្រះមហាក្សត្រ​, បាន​សន្យា​ថា​នរណា​ម្នាក់​ដែល​អាច​ធ្វើ​ឱ្យ​កូនស្រី​គាត់​និយាយ​​បាន នឹង​ក្លាយជា​ស្វាមី​នាង ។

ថ្ងៃ​សៅរ៍​ទី​២៧ ខែមករា​ម៉ោង​៤​រសៀល រឿង «​បក្សី​នៃ​ឋានសួគ៌​» ដោយ Marcel Camus (ផលិត​ឆ្នាំ​១៩៦២) នៅ​រោង​ភាពយន្ត​ជា​ភាសា​បារាំង ។

បក្សី​នៃ​ឋានសួគ៌​បាន​រំលឹក​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នូវ​ស្នេហា​របស់​សុខ ជា​ពុទ្ធ​សាសនិក​វ័យក្មេង ដែល​បាន​លះបង់​គម្រោង​របស់​គាត់​ដើម្បី​ក្លាយជា​ព្រះសង្ឃ និង​ដា​រ៉ា​ដែល​ជា​អ្នក​រាំ​ដ៏​ពិសិដ្ឋ​ដែល​បក្សី​ឋានសួគ៌​បាន​សន្យា​សុភមង្គល ។

ម៉ោង​៧​យប់​រឿង «​រស់​ដោយ​សប្បាយ​» ដោយ​សម្តេចព្រះ​នរោត្តម សីហ​នុ (​ផលិត​ឆ្នាំ​១៩៦៩)​ការ​បញ្ចាំង​ហាលវាល ជា​ភាសា​ខ្មែរ​មាន​អក្សរ​រត់​ពីក្រោម​ជា​ភាសា​អង់គ្លេស ។

ព្រះ​អង្គ​ម្ចាស់​ចាន់ ថារ​ង្ស ជាប់​ក្នុង​ពន្ធនាគារ​ពី​បទ​បើក​បន​ល្បែង​ដោយ​លួចលាក់​ក្នុង​ហាង​ផ្កា​មួយ​នៅ​គិរី​រម្យ ។ ឆ្លៀតពេល​នោះ​អ្នក​ម្នាង​របស់​ព្រះ​អង្គ​បាន​ទាក់ទង​ស្នេហា​ជាមួយ​ក្មួយ​ប្រុស​ព្រះ​អង្គ និង​អ្នកគ្រប់គ្រង​សណ្ឋាគារ ។ តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​ចាន់​ថា វង្ស ចេញពី​ពន្ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ