ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​ថ្នាំ​ញៀន​ម៉ិចស៊ិក​ម្នាក់​ត្រូវ​សម្លា.ប់

13 ឆ្នាំ មុន

រដ្ឋាភិបាល​ម៉ិ​ច​ស៊ិ​ក​អះអាង​ថា កំលាំងសន្ដិសុខ​បាន​សំលាប់​បុរស​ម្នាក់​ឈ្មោះ Ignacio Coronel ដែល​ត្រូវ​គេ​ជឿ​ថា ជា សមាជិក​មេ​ថ្នាំ​ញៀន​ជាន់ខ្ពស់​មួយ​រូប​នៃក្រុម​ជួញដូរ​ថ្នាំ​ញៀន​ដ៏​មាន​ អំណាច​បំផុត​នៅម៉ិចស៊ិក ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បុរស​ឈ្មោះ Coronel ត្រូវ​គេ​ជឿ​ថា ជា​ដៃ​​ស្ដាំ​របស់​ជន​ឈ្មោះ Joaquin Guzman ជា​​ស្ដេច​ថ្នាំ​ញៀន​ដែល​គេ​ចង់​ចាប់ខ្លួន​បំផុត​នៅម៉ិចស៊ិក ហើយ​ការ​ស្លា.ប់​របស់​គេ​ត្រូវ​បាន​ចាត់ទុក​ថា ជា​ជោគជ័យ​ធំ​មួយ​សំរាប់​លោក​ប្រ​ធានា​ធិ​បតី ធ​Felipe Calderon ដែល​បាន​ប្រកាសសង្គ្រាម​ប្រឆាំង​ស្ដេច​ថ្នាំ​ញៀន​របស់​ប្រទេស ។

រដ្ឋាភិបាល​ម៉ិ​ច​ស៊ិ​ក​អះអាង​ថា កំលាំងសន្ដិសុខ​បាន​សំលាប់​បុរស​ម្នាក់​ឈ្មោះ Ignacio Coronel  ដែល​ត្រូវ​គេ​ជឿ​ថា ជា សមាជិក​មេ​ថ្នាំ​ញៀន​ជាន់ខ្ពស់​មួយ​រូប​នៃក្រុម​ជួញដូរ​ថ្នាំ​ញៀន​ដ៏​មាន​អំណាច​បំផុត​នៅម៉ិចស៊ិក ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បុរស​ឈ្មោះ Coronel ត្រូវ​គេ​ជឿ​ថា ជា​ដៃ​​ស្ដាំ​របស់​ជន​ឈ្មោះ Joaquin Guzman ជា​​ស្ដេច​ថ្នាំ​ញៀន​ដែល​គេ​ចង់​ចាប់ខ្លួន​បំផុត​នៅម៉ិចស៊ិក ហើយ​ការ​ស្លាប់​របស់​គេ​ត្រូវ​បាន​ចាត់ទុក​ថា ជា​ជោគជ័យ​ធំ​មួយ​សំរាប់​លោក​ប្រ​ធានា​ធិ​បតី ធ​Felipe Calderon ដែល​បាន​ប្រកាសសង្គ្រាម​ប្រឆាំង​ស្ដេច​ថ្នាំ​ញៀន​របស់​ប្រទេស ។

កងកំលាំង​សន្ដិសុខ​និយាយ​ថា Coronel បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ត​គ្នា​ជាមួយ​ក្រុមយោធា​នៅ​ក្នុង​ទីក្រុង​ហ្សា​ប៉ូ​ប៉ាន ក្នុង​រដ្ឋ Jalisco 

Ignacio Coronel ត្រូវ​បាន​គេ​ដឹង​ថា ជាស្ដេច​ថ្នាំ​ញៀន​សំខាន់​ម្នាក់​ដែល​ផលិត និង​​រត់ពន្ធ​ថ្នាំ​ញៀន​ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​ទាំង​អា​មេ​រិ​ក និង​ម៉ិចស៊ិក​ចេញ​ដីកា​​ចាប់ខ្លួន​គេ ។ ជាមួយ​គ្នា​នេះ សហរដ្ឋ​អា​មេ​​រិ​ក បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​៥​លាន​ដុល្លារសំរាប់​ការ​ផ្ដល់​ព័ត៌មាន​ដែល​នាំ​ដល់​ការ​ចាប់ខ្លួន​គេ ។

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ិចស៊ិក​បាន​ដកស្រង់សំដី​មន្ដ្រី​ក្រសួងការពារជាតិ​ដែល​និយាយ​ថា ការ​ស្លាប់​របស់ Coronel នឹង​បង្អាក់​ប្រតិបត្ដិ​​ការ​របស់​ក្រុម​ជួញដូរ​ថ្នាំ​ញៀន Sinaloa