ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ម៉ែ​ប្រាប់

11 ឆ្នាំ មុន

កូន​​ប្រុស​ច្បង​​នាំ​មិត្ត​ស្រី​មក​ជម្រាប​សួរ​ឪពុក​ម្តាយ​របស់​ខ្លួន ដើម្បី​ឱ្យ​ឪពុក​ម្តាយ​បាន​ស្វែង​យល់​ពី​នាង ។ ពេល​ឪពុក​​កំពុង​សួរ​​​នាំ​​មិត្ត​ស្រី​របស់​កូន​​ប្រុស​ច្បង ​ស្រាប់​តែ​​កូន​ប្រុស​​ពៅ​រត់​ចេញ​ពី​ខាង​ផ្ទះ​បាយ​មក​មើល​មុខ​គាត់​រួច​ចូល​វិញ បន្ទាប់​មក​រត់​ចេញ​មើល​មុខ​គាត់​ទៀត ហាក់​បី​ដូច​ជា​ចង់​និយាយ​អ្វី​មួយ​​ជា​មួយ​គាត់ តែ​​មិន​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​អ្នក​ក្រៅ ។ ឃើញ​ដូច្នេះ​ឪពុក​សួរ ៈ

-​កូន​ឯង​មាន​ការ​អី?
កូន​ប្រុស​ពៅ​អេះ​អុញៗ ៈ
-បាទ, ម៉ែ… ម៉ែ…
-ចង់​និយាយ​​អី​និយាយ​ទៅ​ ​ម៉េច​ចេះ​តែ​ម៉ែៗ​អីុចឹង?
-ឱ្យ​​ខ្ញុំ​និយាយ​​នៅ​ចំពោះ​មុខ​អ្នក​ក្រៅ​​អីុចឹង​ម៉េច​កើត?
-ន​ិយាយ​ទៅ, អត់​អី​ទេ ។ ​បា៉​ឱ្យ​និយាយ!
-បាទ, ម៉ែ​ប្រើ​ខ្ញុំ​ឱ្យ​មក​ប្រាប់​បា៉​ថា កុំ​​ឃាត់​​ភ្ញៀវ​នៅ​ហូប​បាយ ៕