ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​បង្ក​ហិ.ង្សា​គ្នា​ឯង​របួស​លើ​ទឹកដី​ថៃ សង្ស័យ​បែក​ថ្នាំ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ផ្សាយ​ថា មាន​ពលករ​ខ្មែរ​ម្នាក់​បាន​បង្ក​ហិង្សា ហើយ​បាញ់​ទៅ​លើ​គ្រួសារ​មួយ​ជា​ពលករ​ធ្វើការ​រួម​អាជីព ជាមួយ​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​នៅ​ស្រុក​កាប៊ី​ន​បូ​រី ខេត្ត​ចាន់​បុរី កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់…

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ផ្សាយ​ថា មាន​ពលករ​ខ្មែរ​ម្នាក់​បាន​បង្ក​ហិង្សា ហើយ​បាញ់​ទៅ​លើ​គ្រួសារ​មួយ​ជា​ពលករ​ធ្វើការ​រួម​អាជីព ជាមួយ​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​នៅ​ស្រុក​កាប៊ី​ន​បូ​រី ខេត្ត​ចាន់​បុរី កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ មក​រា ២០១៨ សង្ស័យ​បែក​ថ្នាំ​។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ដំបូង​គ្រួសារ​រង​គ្រោះ​ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ ទៅ​ទិញ​ម្ហូប ក្រោយ​សម្រាក​ពី​ការងារ លុះ​ត្រលប់​មក​កន្លែងធ្វើការ​វិញ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ចង ភេទ​ប្រុស ដែល​ជា​កម្មករ​ស៊ីឈ្នួល​ចៀរ​កៅស៊ូ​ឲ្យ​ថៅកែ​ថៃ​រួម​អាជីព ស្ទាក់ផ្លូវ​កាក់​ឲ្យ​ឈប់​បន្ទាប់​មក​ជន សង្ស័យ​បាន​យក​កាំភ្លើង​ច្នៃ​វែង​បាញ់​គ្រាប់​ប្រាយ​(​គ្រាប់កង់​)​បាញ់​ចំ​បុរស​ជា​ប្តី​។

ប្រភព​បន្ត​ថា ពេល​ដែល ម៉ូតូ​ជន​រង​គ្រោះ​ដួល​ហើយ​ជនសង្ស័យ​បាន​ប្រើ​អំពើរ​ហិង្សា​យក​ស្វាយ​កាំភ្លើង​ច្នៃ​នោះ​វាយ​លើ​នាង​ជា​ប្រពន្ធ​ឈ្មោះ សក ភី​ន អាយុ​៣៤​ឆ្នាំ បណ្តាល​ឲ្យ​សន្លប់ និង​រង​របួសធ្ងន់​ថែម​ទៀត​។ ក្រោយ​ទទួល​បាន​សេចក្តី រាយការណ៍​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដោយ​ជិត​ផ្លូវបំបែក​ស្រុក​កាប៊ី​ន​បុរី ខេត្ត​ចាន់​បុរី​ឆ្ពោះទៅ​ខេត្ត​ស្រះ​កែវ​ប្រហែល​៥​គីឡូម៉ែត្រ ក៏​ប្រទះ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខៀវ ដែល​ជន​រង​គ្រោះ​ជិះ​ដួល និង​រក​ឃើញ​អាវុធ​ច្នៃ​វែង​១​ដើម​ទើប​ប្រមូល​ទុកជា​ភស្តុ​តាង​។ ចំណែក​ជន រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​ដើម្បី​ធ្វើការ​សង្គ្រោះ​។

សមត្ថកិច្ច​ថៃ ដាក់​កា​សង្ស័យ​លើ​ជន​បង្ក​ថា​អាច​មក​ពី​បែក​ថ្នាំ​ទើប​ហ៊ាន​បង្ក​ការ​បាញ់បោះ និង​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ គ្នា​ឯង​យ៉ាង​ដូច្នេះ​។ បើ​ទោះជា​ពេល​នេះ​ជនសង្ស័យ​កំពុង​គេចខ្លួន​ហើយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​យ៉ាង ណា​ក្តី ប៉ុន្តែ​សមត្ថកិច្ច​ថៃ​កំពុង​ប្រមាញ់​តាម​រក​ចាប់ខ្លួន​ហើយ​។ ជុំវិញ​ករណី​ខាងលើ​កោះសន្តិភាព មិន​អាច​រក​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ ខណៈ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត លោក យ៉ា​ល់ ប៊ុ​ន​ពៅ ទូរស័ព្ទ​ចុច​មិន​ចូល​ជា​ច្រើន​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ